ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមមជ្ឈិមបូព៌ា៖ តម្លៃឧស្ម័ននៅអឺរ៉ុបកើនឡើងខ្ពស់ជាងអាស៊ី ខណៈច្រកសមុទ្រយុទ្ធសាស្ត្រត្រូវបានរាំងខ្ទប់

1 ថ្ងៃ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ តម្លៃ​ឧស្ម័ន​នៅ​អឺរ៉ុប​អាច​កើនឡើង​កាន់តែ​ខ្ពស់ ប្រសិនបើ​ការ​រាំង​ខ្ទប់​ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​រាវ​ពី​ប្រទេស​កា​តា​នៅ​បន្ត ​។ តម្លៃ​ឧស្ម័ន​រាវ​អាច​កើនឡើង​ពី​៤០​ទៅ​៥០% ដែល​លើស​ដាច់​ឆ្ងាយ​ពី​នៅ​អា​ស៊ី បើ​ការ​បិទ​ច្រក​សមុទ្រ​ORMUZ អូស​បន្លាយពេល​យូរ​ទៀត ​ក៏​ដូច​ជា​ការ​បញ្ឈប់​ផលិតកម្ម​ឧស្ម័ន​របស់​កា​តា​ដែរ​។…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ តម្លៃ​ឧស្ម័ន​នៅ​អឺរ៉ុប​អាច​កើនឡើង​កាន់តែ​ខ្ពស់ ប្រសិនបើ​ការ​រាំង​ខ្ទប់​ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​រាវ​ពី​ប្រទេស​កា​តា​នៅ​បន្ត ​។

តម្លៃ​ឧស្ម័ន​រាវ​អាច​កើនឡើង​ពី​៤០​ទៅ​៥០% ដែល​លើស​ដាច់​ឆ្ងាយ​ពី​នៅ​អា​ស៊ី បើ​ការ​បិទ​ច្រក
​សមុទ្រ​ORMUZ អូស​បន្លាយពេល​យូរ​ទៀត ​ក៏​ដូច​ជា​ការ​បញ្ឈប់​ផលិតកម្ម​ឧស្ម័ន​របស់​កា​តា​ដែរ​។ ទីផ្សារ​ថាមពល​ពិភពលោក​រង​ការ​ប៉ះពាល់​រួច​ហើយ ដោយសារ​សង្គ្រាម​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។

តម្លៃ​ឧស្ម័ន​បាន​កើនឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​QATARENERGY បញ្ឈប់​ផលិតកម្ម​ក្នុង​បណ្ដា​ទីតាំង​របស់​ខ្លួន ក្រោយ​ការ​វាយ​​ប្រហារ​ដោយ​ដ្រូ​ន​ចំណែក​ការ​បិទ​ច្រក​សមុទ្រ​ORMUZ ជា​ផ្លូវ​ដឹក​ឧស្ម័ន​ឆ្លងកាត់​សំខាន់​ដល់​២០% នាំ​ឲ្យ​ដាច់​ការ​ផ្គត់​ផ្ក​ង់​ឧស្ម័ន​លើ​ពិភពលោក​។

សង្គ្រាម​នៅ​អ៉ី​រ់ង់​តម្លៃ​ឧស្ម័ន​ន​នៅ​អឹ​រ៉ុ​ប​កើនឡើង​ខ្ព្​ស់​ជាង​នៅ​អា​ស៊ី​ដែល​អាច​ពឹងផ្អែក​លើ​ឧស្ម័ន​ដឹក​កាត់​មក​ពី​ឈូង​សមុទ្រ​ម៉ិច​ស៊ិក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ