ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រុងប្រយ័ត្ន ! ចាប់ពីថ្ងៃទី១០ មីនាតទៅ រថយន្តលើសពី១៥តោន ត្រូវផ្អាកធ្វើដំណើរតាមផ្លូវ (ឆ្លូង-រកាខ្នុរ) ដើម្បីស្ថាបនាស្ពានថ្មី

46 វិនាទី មុន

ខេត្តក្រចេះ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តក្រចេះ បាន​ប្រកាស​ពី​ការ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​សម្រាប់​យានយន្ត​ធុន​ធំ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​សាងសង់​ស្ពាន ។ ជាក់ស្តែង មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តក្រចេះ…

ខេត្តក្រចេះ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តក្រចេះ បាន​ប្រកាស​ពី​ការ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​សម្រាប់​យានយន្ត​ធុន​ធំ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​សាងសង់​ស្ពាន ។

ជាក់ស្តែង មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តក្រចេះ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦​នេះ​ថា ៖ ការ​បិទ​ចរាចរណ៍​យានយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ចាប់ពី​ទម្ងន់​១៥ តោន ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ ៣៧១ (​ឆ្លូង​-​រកា​ខ្នុរ​) ចាប់ពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ តទៅ ដើម្បី​ស្ថាបនា​ស្ពាន​ព្រែក​សំរោង ដោយ​រុះរើ​ស្ពានដែក​បេ​ឡេ​ត៍ រួច​សាងសង់​ឡើង​វិញ អំពី​បេតុង​សរសៃដែក ស្ថិត​ក្នុង​ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ ។

មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តក្រចេះ បាន​បញ្ជាក់​ថា ចំពោះ​រថយន្ត​ធុន​តូច ប្រភេទ​ទេសចរណ៍ រថយន្ត​លក្ខណៈ​គ្រួសារ រថយន្ត​ដឹក​ទំនិញ ធុញ​តូច ចាប់ពី​១៥​តោន​ចុះ និង​ម៉ូតូ -​កង់​អាច​ធ្វើ​ចរាចរណ៍​បាន​ធម្មតា តាម​រយៈផ្លូវ​វាង​ប្រវែង ៤​គីឡូម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ