ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់ប្រកាសមេដឹកនាំកំពូលថ្មីជាមហោឡារិក ខណៈលោក​ត្រាំ បដិសេធមិនទទួលស្គាល់

8 ម៉ោង មុន

ស​ង្ក្រា​ម​អ៉ីរ៉​ង់ ៖ ស្ថាប័ន​សាសនា​អ៉ី​រ៉​ង់ ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​តាម​បណ្ដា​សារព័ត៌​មានអ៉ី​រ៉​ង់​គូសបញ្ជាក់​ថា លោក​អា​យ៉ា​តុលា​ម៉ូ​ស្តា​បា​ហូ​សី​នី​ខា​មេ​នី ត្រូវ​បាន​តែងតាំង​ជា​មេដឹកនាំ​កំពូល​ទី​៣​នៃ​ប្រព័ន្ធ​ដឹកនាំ​របស់​សាធារណរដ្ឋ​អ៊ិ​ស្លា​មអ៉ី​រ៉​ង់ តាម​រយៈ​ការ​បោះ​ឆ្នោត​របស់​បណ្ដា​សមាជិក​សភា​នៃ​អ្នក​ជំនាញការ​ ។ ស្ថាប័ន​នោះ​បន្ត​ថា សភា​នេះ​បាន​ស្នើ​ដល់​ប្រជាជាតិ​អ៉ីរ៉​ង់​ទាំងមូល…

ស​ង្ក្រា​ម​អ៉ីរ៉​ង់ ៖ ស្ថាប័ន​សាសនា​អ៉ី​រ៉​ង់ ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​តាម​បណ្ដា​សារព័ត៌​មានអ៉ី​រ៉​ង់​គូសបញ្ជាក់​ថា លោក​អា​យ៉ា​តុលា​ម៉ូ​ស្តា​បា​ហូ​សី​នី​ខា​មេ​នី ត្រូវ​បាន​តែងតាំង​ជា​មេដឹកនាំ​កំពូល​ទី​៣​នៃ​ប្រព័ន្ធ​ដឹកនាំ​របស់​សាធារណរដ្ឋ​អ៊ិ​ស្លា​មអ៉ី​រ៉​ង់ តាម​រយៈ​ការ​បោះ​ឆ្នោត​របស់​បណ្ដា​សមាជិក​សភា​នៃ​អ្នក​ជំនាញការ​ ។

ស្ថាប័ន​នោះ​បន្ត​ថា សភា​នេះ​បាន​ស្នើ​ដល់​ប្រជាជាតិ​អ៉ីរ៉​ង់​ទាំងមូល ពិសេស​ បណ្ដា​ឥស្សរជន​និង​បណ្ដា​បញ្ញា​វ័​ន្ត ឲ្យ​គោរព​មេដឹកនាំ​ថ្មី​និង​រួប​រួ​​ម​គ្នា​ជុំវិញ​លោក​។ លោក​អា​យ៉ា​តុលា​ម៉ូ​ស្តា​បា​ហូ​សី​នី​ខា​មេ​នី​អាយុ​៥៦​ឆ្នាំ ឡើង​បន្តវេន​ពី​ឪពុក​លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី​អាយុ​៨៦​ឆ្នាំ ដែល​ស្លាប់​ដោយសារ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​ និង​អ៉ី​ស្រា​អែ​ល ក្រោយ​ពី​លោក​កាន់​អំណាច​អស់​ពេល​ជាង​៣​ទស​វត្ស​។ លោក​ខា​មេ​នី​ជា​អ្នក​ឡើង​បន្តវេន​ពី​ស្ថាបនិក​សាធារណរដ្ឋ​អ៊ិ​ស្លា​ម​អ៉ីរ៉​ង់ លោក​អា​យ៉ា​តុលា​រូ​ហូល​ឡា​ហ៍​ខូ​មេ​នី​កាលពី​ឆ្នាំ​១៩៨៩​។

ការ​ជ្រើសតាំង​នោះ​ត្រូវ​បាន​ប្រកាស​ជា​មហោឡារិក​ដោយ​ទូរទស្សន៍​រដ្ឋ ដោយ​ពិធីករ​ម្នាក់​បាន​អាន​សេចក្ដី​ប្រកាស​ផ្លូវការ​របស់​សភា​អ្នកជំនាញ​ការ​ដែល​មាន​សមាជិក​៨៨​រូប ទទួល​បន្ទុក​តែងតាំង​មេដឹកនាំ​កំពូល​ថ្មី​។ បណ្ដា​រូបភាព​នៃ​ការ​តែងតាំង​នោះ​បន្ទាប់​មក​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​គ្រប់​ទិស​ទី​ក្នុង​ប្រទេស​។ ពលរដ្ឋ​អ៉ី​រ៉​ង់​បាន​នាំ​គ្នា​សាទរ​តាម​រយៈ​ការ​គ្រវីទង់ជាតិ​នា​ពេល​យប់​និង​ការ​បើកភ្លើង​ទូរស័ព្ទ​ដៃ​ព្រោងព្រាត​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​កាលពី​ថ្ងៃ​ទី​៦​មីនា​កន្លង​ទៅ​ថា លោក​ត្រូវ​ចូលរួម​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​កំពូល​ថ្មី​អ៉ី​រ៉​ង់​ហើយ​លោក​ឲ្យ​ដឹង​ថា លោក​នឹង​មិន​ទទួលយក​កូនប្រុស​លោក​អា​លី​ខា​មេ​នី​ជា​មេដឹកនាំ​កំពូល​ថ្មី​អ៉ី​រ៉​ង់​នា​ពេល​ខាង​មុខ​ឡើយ​ ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​គំរាម​កាលពី​ថ្ងៃ​ទី​៨​មីនា​ថា មេដឹកនាំ​កំពូល​ថ្មី​អី​ុ​រ៉​ង់​នឹង​មិន​អាច​ឈរជើង​បាន​យូរ​ឡើយ បើ​គ្មាន​ការ​យល់​ស្រប​របស់​លោក​ទេ​នោះ​។ ការ​គំរាម​នេះ​ត្រូវ​បាន​ធ្វើ​មុន​ការ​តែងតាំង​មេដឹកនាំ​កំពូល​ថ្មី​អី​ុ​រ៉​ង់​នោះ​ទៅ​ទៀត​។ ចំណែក​អី​ុ​ស្រា​អែ​ល​វិញ​ក៏​គំរាម​ដែរ​ថា មេដឹកនាំ​កំពូល​ថ្មី​អី​ុ​រ៉​ង់​នឹង​ក៏​ជា​គោលដៅ​កម្ទេច​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ