ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានយន្តប្រើអគ្គិសនីអាចស្ទុះឡើង ដោយសារបញ្ហាប្រេងឡើងថ្លៃ

1 នាទី មុន
  • ភ្នំពេញ

ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ​ស្ទុះ​ឡើង​ខ្លាំង ហើយ​បរិមាណ​ស្តុក​នៅ​តំបន់​មិន​ច្បាស់លាស់ ហើយ​តម្លៃ​អគ្គិសនី ត្រូវ​បាន​រដ្ឋ​ប្រកាស​ធានា​មិន​ដំឡើង​នោះ អ្នកលក់​រថយន្ត​អគ្គី​ស​នី​រំពឹង​ថា សន្ទុះ​នៃ​ការ​លក់​របស់​ពួក​គេ​នឹង​ស្ទុះ​ឡើង​ខ្លាំង​នៅ​ខែមីនា​នេះ ។ អ្នកលក់​រថយន្ត​អគ្គិសនី​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​និយាយ​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ប្រចាំឆ្នាំ ដ៏​ធំ​បំផុត​ឆ្នាំ​២០២៦…

ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ​ស្ទុះ​ឡើង​ខ្លាំង ហើយ​បរិមាណ​ស្តុក​នៅ​តំបន់​មិន​ច្បាស់លាស់ ហើយ​តម្លៃ​អគ្គិសនី ត្រូវ​បាន​រដ្ឋ​ប្រកាស​ធានា​មិន​ដំឡើង​នោះ អ្នកលក់​រថយន្ត​អគ្គី​ស​នី​រំពឹង​ថា សន្ទុះ​នៃ​ការ​លក់​របស់​ពួក​គេ​នឹង​ស្ទុះ​ឡើង​ខ្លាំង​នៅ​ខែមីនា​នេះ ។

អ្នកលក់​រថយន្ត​អគ្គិសនី​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​និយាយ​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ប្រចាំឆ្នាំ ដ៏​ធំ​បំផុត​ឆ្នាំ​២០២៦ កាលពី​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៦​ថា មាន​អ្នក​សួរ​អំពី​រថយន្ត​អគ្គិសនី​ច្រើន នៅ​ក្នុងអំឡុងពេល​ពិ​ពណ៌ ។

អ្នកជំនាញ​លក់​រូប​នោះ​បាន​លើក​ឡើង​ថា កន្លង​មក​អតិថិជន នៅ​ក្នុងស្រុក​ចាប់អារម្មណ៍​នឹង​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ​ច្រើន ប៉ុន្តែ​ពេល​សាំង​ឡើងថ្លៃ មាន​អ្នក​សួរ និង​ចាប់អារម្មណ៍​នឹង​រថយន្ត​អគ្គិសនី​។

តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា គិតដល់​ឆ្នាំ​២០២៥ នៅ​កម្ពុជា​មាន​យានយន្ត​អគ្គិសនី​សរុប​ចំនួន​៩.០៦៥ គ្រឿង នៅ​ក្នុង​នោះ ម៉ូតូ​អគ្គិសនី​ចំនួន​៣.២០៣ គ្រឿង និង​យានយន្ត​កង់​បី​៧00​គ្រឿង ។ ដូច្នេះ​រថយន្ត​អគ្គិសនី មាន​ប្រមាណ​ជា​ជាង​៥​ពាន់​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ