ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ពី​ថ្ងៃ​ទី​១០​ដល់ ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ ។

ការ​បំពេញ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​កម្ពុជា​តប​តាម​ការ​អញ្ជើញ​របស់​លោក​បណ្ឌិត វី​រៀន បា​ឡា​គ្រឹស្ស​ណា​ន់ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ក្រសួងការបរទេស​កម្ពុជា ។

ប្រភព​បានឱ្យ​ដឹង​ថា ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ ឯកឧត្តម ប្រាក់ សុ​ខុន នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ចំពោះ លោក ឡ​រ៉េ​ន វ៉ុ​ង នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សិង្ហ​បុរី និង​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត វី​វៀន បា​ឡា​គ្រឹស្ស​ណា​ន់ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី​។

កិច្ច​ពិភាក្សា​របស់​ប្រមុខ​ការទូត​ទាំង​ពីរ​នឹង​ផ្តោត​លើ​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​យូរអង្វែង និង​កក់ក្តៅ​តាម​រយៈ​ការ​ស្វែងរក​វិស័យ​ថ្មី​ៗ ដែល​មាន​សក្តានុពល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ និង​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​សំខាន់​ៗ ។

សូម​បញ្ជាក់​ថា ទស្សនកិច្ច​ផ្លូវការ​នេះ​បញ្ជាក់​យ៉ាង​មុតមាំ​អំពី​ចំណងមិត្តភាព​ដ៏​ជិត​ស្និទ្ធ និង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​រួម និង​ទស្សនវិស័យ​ឆ្ពោះទៅ​មុខ សំដៅ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ទៅ​កាន់​កម្រិត​ថ្មី ដោយ​ប្រែក្លាយ​ប្រទេស​ទាំង​ពីរ​ទៅ​ជា​ដៃគូ​ល្អ​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព យូរអង្វែង​នៅ​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ