ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញបុរសម្នាក់ឆ.ក់​ស្លា.ប់​ជាប់​លើបង្គោល​ភ្លើង សង្ស័យឡើង​លួ.ច​កាត់​ខ្សែភ្លើង​ការពារ​រន្ទះ

1 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ បុរសម្នាក់ បាន​ឡើង​លើ​បង្គោល​ភ្លើង​ សង្ស័យធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ការពារ​រន្ទះបាញ់ បណ្តាល​អោយ​ឆក់​ស្លាប់​ជាប់​លើបង្គោល​ភ្លើង​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើត​ទ្បើ​ង កាលពី​វេលា​ម៉ោង​០៩ និង…

ខេត្តកណ្តាល ​៖ បុរសម្នាក់ បាន​ឡើង​លើ​បង្គោល​ភ្លើង​ សង្ស័យធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ការពារ​រន្ទះបាញ់ បណ្តាល​អោយ​ឆក់​ស្លាប់​ជាប់​លើបង្គោល​ភ្លើង​យ៉ាង​អាណោចអាធ័ម ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើត​ទ្បើ​ង កាលពី​វេលា​ម៉ោង​០៩ និង ៣០​នាទី ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្រោយ​បុរី​ព្រី​មន៍​មា​ផា​ស្តិ​ត ស្ថិត​ក្នុងភូមិ​អំពើ​ទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ​ជនសង្ស័យម្នាក់ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ខាងលើ​ មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​ជាង៣០ឆ្នាំ​​ ។

តាម​ប្រភព​ព័ត៌មាន​ពី​មេការ​ជាងភ្លើង បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រូប​គាត់ ជា​អ្នក​ដើរ​ត្រួតពិនិត្យ​ខ្សែភ្លើង​តាម​បង្គោល​ភ្លើង​នីមួយ​ៗ ក៏​ប្រទះ​ឃើញ​ជនសង្ស័យម្នាក់​បាន​ស្លាប់ យ៉ាង​អាណោចអាធ័ម​ជាប់​នៅ​លើ​បង្គោល​ភ្លើង សង្ស័យ​ទ្បើ​ង​លួច​កាត់​ខ្សែភ្លើង​ការពារ​រន្ទះបាញ់ ។ ភ្លាម​នោះ គាត់​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ ​ដើម្បី​​ចុះ​ត្រួតពិនិត្យ ក៏ប៉ុន្តែសមត្ថកិច្ច​បាន​ឆ្លើយ​តបថា​ មិនមែន​ជា​ទឹកដី​របស់​លោក​ទេ គឺជា​ទឹកដី​ប៉ុស្តិ៍​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

​ក្រោយ​ពី​ទទួលបាន​​ព័ត៌មានខាងលើរួចហើយ ​កម្លាំង​ប៉ុស្តិ៍​សំបួរមាសបាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ គ្រូពេទ្យ និង​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សព ។

ក្នុង​នោះ​បើ​យោង​តាម​សមត្ថកិច្ច​ជំនាញ​ធ្វើ​ត្រួតពិនិត្យ​ និងរកឃើញថា សព​ជនរងគ្រោះ​​ពាក់អាវ​ក្រឡា​ការ៉ូដៃ​វែង ​ស្លៀកខោ​កុង​ម៉ៅ​ប៉ា​រ៉ា លី​អូ​ព​ណ៍​ក្រហម ​មាន​ស្រោម​ជើងវែង​ព​ណ៌ខ្មៅ​ ។ សាកសព​មុខ​ខ្មៅ ភ្នែក​លៀន ទាំង​សងខាង អណ្ដាត​លៀន​ចេញ​មក​ក្រៅ មាន​ស្នាម​រលាត់ស្បែក​នៅ​លើ​មុខ​និង​រលាត់ស្បែក​លើ​ខ្លួន​មាន​ស្នាម​ជាំ​ក្រហម​ពេញ​ខ្លួន​សព​មាន​ក្លិនស្អុយ ។ ក្រៅពី​នោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ផ្សេង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។

សមត្ថកិច្ច​​បាន​សន្និដ្ឋាន​ថា ស.ព​ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន និង​បាន​ប្រគល់​ជូន​អាជ្ញាធរ​​តម្កល់​ទុក​នៅ​វត្ត​បំពេញ​កុសល​(​ហៅ​វត្ត​ពាម​)​បណ្ដោះអាសន្ន​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ