ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OAE ព្រមាន​ថា ថៃ​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​នាំ​ចេញ​ទុរេន​កាន់តែ​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ចិន

1 ថ្ងៃ មុន

ទីក្រុង​បាងកក ៖ ការិយាល័យ​សេដ្ឋកិច្ច​កសិកម្ម ហៅ​កាត់​ថា OAE នៃ​ក្រសួងកសិកម្ម និង​សហ​ករណ៍​ថៃ បាន​ព្រមាន​បណ្តា​ក្រុមហ៊ុននាំចេញ​ផ្លែ​ទុរេន​ថៃ ឱ្យ​កែ​លម្អ​គុណភាព​ផលិតផល ដើម្បី​បំពេញ​តាម​ច្បាប់​សុវត្ថិភាព​ដ៏​តឹងរឹង​របស់​ប្រទេស​ចិន…

ទីក្រុង​បាងកក ៖ ការិយាល័យ​សេដ្ឋកិច្ច​កសិកម្ម ហៅ​កាត់​ថា OAE នៃ​ក្រសួងកសិកម្ម និង​សហ​ករណ៍​ថៃ បាន​ព្រមាន​បណ្តា​ក្រុមហ៊ុននាំចេញ​ផ្លែ​ទុរេន​ថៃ ឱ្យ​កែ​លម្អ​គុណភាព​ផលិតផល ដើម្បី​បំពេញ​តាម​ច្បាប់​សុវត្ថិភាព​ដ៏​តឹងរឹង​របស់​ប្រទេស​ចិន និង​បង្កើន​ការ​ប្រកួតប្រជែង​ពី​គូប្រជែង​ក្នុង​តំបន់​ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​សិង្ហ​បុរី The Straits Times ចេញផ្សាយ​ កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៥​។

លោក ភី​រ៉ា​ផា​ន់ ខ​តុង (Piraphan Khorthong) អគ្គលេខាធិការ OAE បាន​និយាយ​ថា បណ្តា​ក្រុមហ៊ុននាំចេញ​ទុរេន​ថៃ ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ពី​ក្រុមហ៊ុន​របស់​ប្រទេស​វៀតណាម ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន និង​កម្ពុជា រួម​ជាមួយ​តម្រូវការ​ត្រួតពិនិត្យ​របស់​ប្រទេស​ចិន​កាន់តែ​តឹងរ៉ឹង​។ លោក​ថា ប្រទេស​ចិន​នឹង​ធ្វើតេស្ត​ផ្លែ​ទុរេន​យ៉ាង​ម៉ត់ចត់​ចំពោះ​សារធាតុ​ហាមឃាត់ និង​ការ​បំពុល រួម​ទាំង​សារធាតុ Basic Yellow 2 (BY2) ឬ​ថ្នាំ​ជ្រលក់​ពណ៌​លឿង និង​កា​ដ​មី​ញ៉ូ​ម (Cadmium)​។

លោក​បាន​បន្ថែម​ថា ក្រុមហ៊ុននាំចេញ​គួរតែ​ទិញ​ផ្លែ​ទុរេន​ពី​ចម្ការ​ដែល​បំពេញ​តាម​ស្តង់ដារ​អនុវត្ត​កសិកម្ម​ល្អ ខណៈ​ដែល​ដំណើរការ​សម្អាត និង​វេច​ខ្ចប់​ត្រូវ​តែ​អនុវត្ត​តាម​ការ​អនុវត្ត​ផលិតកម្ម​ល្អ​។ លោក​បាន​គូសបញ្ជាក់​ថា ទាំង​ចម្ការ​ដាំ​ដុះ​ទុរេន និង​ទីតាំង​វេច​ខ្ចប់​នាំ​ចេញ ត្រូវ​តែ​ចុះបញ្ជី​ជាមួយ​ក្រសួងកសិកម្ម ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។

លើស​ពី​នេះ​ទៀត លោក​ក៏​បាន​ណែនាំ​ក្រុមហ៊ុននាំចេញ ឱ្យ​ពិចារណា​ប្រើប្រាស់​ផ្លូវដែក​ល្បឿន​លឿន «​ឡាវ​-​ចិន​» ជំនួស​ឱ្យ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក ដោយ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​អាច​នាំ​ផ្លែ​ទុរេន​ទៅ​កាន់​ទីក្រុង​គុន​មីង (Kunming) ខេត្ត​យូ​ណា​ន (Yunnan) ភាគ​និរតី​ប្រទេស​ចិន ក្នុង​រយៈពេល​ត្រឹមតែ ២ ថ្ងៃ​ប៉ុណ្ណោះ​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក​បាន​កត់​សម្គាល់ថា ថ្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ខ្ពស់​ជាង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​ប្រហែល ១០% ទៅ ១៥ % ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​អនុញ្ញាត​ឱ្យ​មានការ​គ្រប់គ្រង​សីតុណ្ហភាព​កាន់តែ​ប្រសើរ​ឡើង ជួយ​រក្សា​គុណភាព​ផ្លែ​ទុរេន​ផង​ដែរ​។ ទោះបីជា​មានការ​ប្រកួតប្រជែង​ខ្លាំង​ក្នុង​តំបន់​ក៏​ដោយ ក៏​លោក ភី​រ៉ា​ផា​ន់ បាន​និយាយ​ថា ផលិតកម្ម​ផ្លែ​ទុរេន​ថៃ នៅ​ឆ្នាំ ២០២៦ ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង ១៥,៧១ % ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល OAE បាន​ប៉ាន់​ប្រមាណ​ថា​ទិន្នផល​ទុរេន​មាន​ចំនួន ១,៧៨១ លាន​តោន​។

សូម​ជម្រាប​ថា នៅ​ឆ្នាំ ២០២៤ ប្រទេស​ថៃ​បាន​នាំ​ចេញ​ទុរេន​សរុប​ចំនួន ៨៥៩ ១៥៧ តោន តម្លៃ ១៣៤,៨៥ ពាន់​លាន​បាត ឬ​ជាង ៤,៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ការ​នាំ​ចេញ​បាន​កើនឡើង​ដល់ ៩៨២ ០១៦ តោន នៅ​ឆ្នាំ២០២៥ ប៉ុន្តែ​តម្លៃ​បាន​ធ្លាក់​ចុះ​មក​ត្រឹម ១២៥,៨៦៨ ពាន់​លាន​បាត ឬ ៤,០២ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ