ខេត្តកំពង់ស្ពឺ ៖ កម្មករ-កម្មការិនីរោងចក្រដេរស្បែកជើង យីហោ «YJC» ជាង២ពាន់នាក់ នាំគ្នាធ្វើការតវ៉ាបិទផ្លូវជាតិលេខ៣កកស្ទះច្រើនម៉ោង ខណៈដែលមេការជនជាតិចិនប្រមាថមើលងាយកម្មករដែលជាជនជាតិខ្មែរ និងមិនបើកប្រាក់បំណាច់ឆ្នាំ ជាពិសេស ថ្ងៃបុណ្យជាតិ ៧មករា មិនអនុញ្ញាតិឱ្យកម្មករឈប់សម្រាក ។

ការតវ៉ាបិទផ្លូវជាតិលេខ៣ ពីសំណាក់កម្មករ-កម្មារិនី បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកកងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា មានកម្មករ -កម្មការនី ប្រមាណជា២៣០០នាក់ មកពីរោងចក្រដេរស្បែកជើង យីហោ (YJC) ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិធ្លក ឃុំជង្រុក ស្រុកកងពិសី ខេត្តកំពង់ស្ពឺ បានធ្វើកូដកម្មតវ៉ាបិទផ្លូវជាតិលេខ៣ ដោយសារតែមេការជនជាតិចិន ប្រមាថមើលងាយកម្មករ ដែលជាជនជាតិកម្ពុជា និងមិនបើកប្រាក់បំណាច់ឆ្នាំ ជាពិសេស ថ្ងៃបុណ្យជាតិ ៧មករា មិនអនុញ្ញាតិអោយកម្មករឈប់សម្រាក ។

លោក ចឹក បូរិន ប្រធានមន្ទីរការងារបណ្តោះបណ្តាលនិងវិជ្ជាជីវៈខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទថា រហូតមកដល់វេលាម៉ោង១០ និង៣០នាទីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានបើកផ្លូវធ្វើចរាចរណ៍ជាធម្មតាវិញហើយ ។

បច្ចុប្បន្ន មន្ទីការងារ និងមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងធ្វើការដោះស្រាយជាមួយភាគីទាំងពីរហើយ ៕

ចែករំលែកព័តមាននេះ