ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង៥៤%ហើយ ដែល​លឿនជាង​ផែន​ការ

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិត​ត្រឹម​ដើម​ខែមករា ឆ្នាំ​២០២៦ នេះ គម្រោង​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេបាសាក់​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​សម្រេច​បាន៥៤,២០% ហើយ ។ នេះបើយោងតាមក្រសួងសាធារណការ និង​ជញ្ជូន…

រាជធានីភ្នំពេញ ៖ គិត​ត្រឹម​ដើម​ខែមករា ឆ្នាំ​២០២៦ នេះ គម្រោង​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេបាសាក់​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​សម្រេច​បាន៥៤,២០% ហើយ ។ នេះបើយោងតាមក្រសួងសាធារណការ និង​ជញ្ជូន ។

​ជាក់ស្តែង នា​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ អង្គភាព​គ្រប់គ្រង​គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេបាសាក់​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា ដឹកនាំ​ដោយ​ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និង​ជានា​យក​គម្រោង ចុះ​ពិនិត្យ​តាមដាន​ការ​អនុវត្ត​គម្រោង ដែល​គិត​ត្រឹម​ដើម​ខែមករា ឆ្នាំ​២០២៦​ នេះ សម្រេច​បាន ៥៤,២០% ហើយ បន្ទាប់​ពី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រោម​អធិប​តីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា​ ។

វឌ្ឍនភាព​គម្រោង​គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០២៥ សម្រេច​បាន​៥៤,២០ % លឿន​ជាង​ផែនការ ៣,៤៥% ក្នុង​នោះ ៖ ១-ផ្នែក​គ្រឹះ​ស្ពាន សម្រេច ១០០%​ ។ ២-រចនា សម្ព័ន្ធ ក្រោម​ស្ពាន​សម្រេច​បាន​៨៩% (​ជញ្ជាំង​ក្បាលស្ពាន ចំនួន​៤ សម្រេច​បាន២ក្បាលសសរ​ស្ពាន​ចំនួន​៤ សម្រេច​បាន២តួ​សសរស្ពាន១២រួចរាល់ សសរស្ពាន​៥២រួចរាល់ និង​ធ្នឹម​ភ្ជាប់​ក្បាលសសរ​ទទឹង​ស្ពាន ចំនួន​៣៤ សម្រេច​បាន​៣០ធ្នឹម )​។ ៣-រចនាសម្ព័ន្ធ​លើ​ស្ពានសម្រេច​បាន​២៩% ( ធ្នឹម​T តម្លើង ១៨០ ដើម សម្រេច​បាន ៨៣ និង​ធ្នឹម T ចាក់​នៅ​កន្លែង ១៨០ ដើម សម្រេច​បាន ៦៦ )​។ ៤-​បណ្តាញ ផ្លូវ​សម្រេច​បាន៣១,៣០ % (​ត​ភ្ជាប់ ប្រវែង ៨០៤,៣០​ម​. សម្រេច​បាន ២៩% និង​ផ្លូវ​បង្វែរ​ទិស​( Ram) ប្រវែង ១,៥៤​ម​. សម្រេច​បាន ៣៦%)​ ។

ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជម្រើស​តម្រាយ​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ធ្នឹម T ពី​ការដ្ឋាន​ចាក់​ធ្នឹម ខាងលិច​ស្ពាន​ទៅ​ខាងកើត​ស្ពាន ដោយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាងសង់​សិក្សា​គិតគូរ​ឱ្យ​បាន​ល្អិតល្អន់​បន្ថែម លើ​ជម្រើស​ខ្សែ​ផ្លូវ និង​ប្រភេទ​មធ្យោបាយ​ដឹក​ជញ្ជូន ដើម្បី​ជៀសវាង​ការ​ខូចខាត​ផ្លូវ​និង​ស្ពាន ដែល​មាននៅ​លើ​ដងផ្លូវ​ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​ការ​ដឹក​ជញ្ជូន​ធ្នឹម​។

ក្រុមការងារ​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ ដែល​បាន​អនុវត្ត​គម្រោង​ដែល​បញ្ចប់ និង​កំពុង​ដំណើរការ​បាន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​កិច្ចសន្យា​បច្ចេកទេស​ប្រកបដោយ​គុណភាព និង​សោភ័ណ​ភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ