
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនផាសអ៊ែប (PassApp) ដែលជាក្រុមហ៊ុនកក់មធ្យោបាយធ្វើដំណើររបស់ខ្មែរ បានឧបត្ថម្ភអង្ករចំនួន ១០០តោន ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្ដោយព្រំដែនកម្ជុជា-ថៃ និងជនភៀសសឹក ប្រគល់តាមរយៈ ទីតាំងជំនួយ Eat More ។



គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនផាសអ៊ែប (PassApp) ចូលរួមសកម្មភាពជួយដល់សង្គម ។ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមហ៊ុនផាសអ៊ែប (PassApp) ក៏បានផ្តល់អាវក្រៅចំនួន ២,០០០ អាវ តាមរយៈ Eat More និងបានឧបត្ថម្ភទឹកបរិសុទ្ធ ១៥០ កេស រួមជាមួយមី ១០០ កេស តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សម្រាប់ជូនដល់បងប្អូនជនភៀសសឹក ក៏ដូចជាវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីផងដែរ ។


ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន ផាសអ៊ែប គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបងប្អូនជនភៀសសឹកផងដែរ ។
អីពី ផាសអ៊ែប (PassApp) ៖
ផាសអ៊ែប (PassApp) គឺជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមទូរសព្ទដៃឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០១៧ ។ ផាសអ៊ែប (PassApp) ប្តេជ្ញាផ្តល់នូវសេវាកម្មធ្វើដំណើរដ៏ល្អបំផុតជូនដល់អតិថិជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ បច្ចុប្បន្ន វិសាលភាពសេវាកម្មរបស់ ផាសអ៊ែប (PassApp) បានគ្របដណ្ដប់ក្នុងខេត្ត-ក្រុងចំនួន ១០ រួមមាន ៖ ភ្នំពេញ សៀមរាប ព្រះសីហនុ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពត កណ្ដាល បន្ទាយមានជ័យ និងបាវិត ។ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនបានផ្តល់ជូនជម្រើសយានយន្តយ៉ាងសម្បូរបែប រួមមាន រ៉ឺម៉ក PassApp កង់បី PassApp រថយន្ដតូច រថយន្ត ECO និងរថយន្ដ SUV ជាដើម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ