ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញសមត្ថកិច្ចភ្លាម ! ក្រុមអ្នកឆ.ក់ត្រីលោតចូលទឹក និងសម្ងំក្នុងព្រៃលិចទឹកគេចខ្លួនបាត់

13 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ជំនាញ​បាន​ចុះ​បង្ក្រាប​ករណី​នេសាទ​ខុសច្បាប់ (​ឆក់​ត្រី​) នៅ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដោយ​ដកហូត​បាន​វត្ថុ​តាង តែ​ជនល្មើស​បាន​រត់គេច​ខ្លួន​រួច​។ ជាក់ស្តែង គណៈ​បញ្ជាការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​បឹង​ទន្លេសាប…

ខេត្តសៀមរាប ៖ កម្លាំង​ជំនាញ​បាន​ចុះ​បង្ក្រាប​ករណី​នេសាទ​ខុសច្បាប់ (​ឆក់​ត្រី​) នៅ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដោយ​ដកហូត​បាន​វត្ថុ​តាង តែ​ជនល្មើស​បាន​រត់គេច​ខ្លួន​រួច​។

ជាក់ស្តែង គណៈ​បញ្ជាការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​បឹង​ទន្លេសាប បាន​ប្រកាស​នា​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប​ចំណុះ​ឲ្យ​គណៈ​បញ្ជាការ​កងឯកភាព បង្ក្រាប​បទល្មើស​នេសាទ​បឹង​ទន្លេសាប នា​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ចាត់តាំង​កម្លាំង​ល្បាត​ត្រួតពិនិត្យ ក្នុងភូមិ​សាស្ត្រ ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ជួប​ជនល្មើស​លួច​នេសាទ​ខុសច្បាប់ ដោយ​ប្រើប្រាស់ ឧបករណ៍​ឆក់ និង​ទូក​ចំនួន​២​គ្រឿង​។

ក្នុង​ប្រតិបត្តិការ​នោះ​ដែរ ជនល្មើស​បាន​លោត​ចូល​ទឹក​គេចខ្លួន ចូល​ក្នុង​ព្រៃ​លិច​ទឹក ដោយឡែក ឧបករណ៍ និង​មធ្យោបាយ​បទល្មើស​យក​មក​រក្សា​ទុក និង​បន្ត​ស្រាវជ្រាវ ។

សូម​រំលឹក​ថា ៖ បច្ចុប្បន្ន វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​ទីតាំង​សុវត្ថិភាព ដើម្បី​កសាង​សំណុំរឿង ។ ទន្ទឹម​នឹង​នេះ សមត្ថកិច្ច​នឹង​បន្ត​ធ្វើការ​ស្រាវជ្រាវ ដើម្បី​កំណត់​អត្តសញ្ញាណ​ម្ចាស់​ទូក ឬ​ជនល្មើស​ទាំងនោះ​យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។

ប្រតិបត្តិការ​នេះ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​នៅ​បឹង​ទន្លេសាប ទោះបីជា​ក្រុម​ជនល្មើស​ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​គេចវេះ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ