ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាផលិត និងនាំចេញកង់ច្រើនគួរកត់សម្គាល់ទៅអឺរ៉ុប និងអាមេរិក

21 ម៉ោង មុន

កង់​ដែល​ផលិត​ដោយ​កម្មករ​នៅ​កម្ពុជា ត្រូវ​បាន​គេ​ដឹង​ថា អាច​លក់​ចេញ​នៅ​ក្នុង​រង្វង់​១០​ខែ​ឆ្នាំ​២០២៥ បាន​តម្លៃ​សរុប​ប្រមាណ​ជា​ជិត​៥០៣ លាន​ដុល្លារ​កើនឡើង​ប្រមាណ​ជា ៤៧,៦ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដដែល កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ នេះ…

កង់​ដែល​ផលិត​ដោយ​កម្មករ​នៅ​កម្ពុជា ត្រូវ​បាន​គេ​ដឹង​ថា អាច​លក់​ចេញ​នៅ​ក្នុង​រង្វង់​១០​ខែ​ឆ្នាំ​២០២៥ បាន​តម្លៃ​សរុប​ប្រមាណ​ជា​ជិត​៥០៣ លាន​ដុល្លារ​កើនឡើង​ប្រមាណ​ជា ៤៧,៦ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដដែល កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ

នេះ គឺជា​កំណើន​ដ៏​ខ្ពស់​គួរ​អោយ​កត់សម្គាល់ ។ ប្រភព​ពី​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា កង់​ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា ​ភាគច្រើន ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​កា​ណា​ដា ។

រូបតំណាងដោយ AI

ប្រភព​ដដែល​បាន​បន្ត​ថា កង់​បាន​ក្លាយជា​ផលិតផល​ផលិតកម្ម​សំខាន់​មួយ​របស់​កម្ពុជា ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បន្ថែម​ពីលើ​សម្លៀក​បំពាក់ ស្បែកជើង សម្ភារៈ​ធ្វើ​ដំណើរ សំបក​កង់​រថយន្ត និង​ទំនិញ​កសិកម្ម ដែល​មាន​សក្តានុពល​ដូច​ជា អង្ករ កៅស៊ូ គ្រាប់ស្វាយចន្ទី ចេក​លឿង ស្វាយ និង​ផ្លែ​មៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ