ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានាំចូលទឹកអប់ និងគ្រឿងសំអាងជាង១០០លានដុល្លារ

1 នាទី មុន

ទីផ្សារ​របស់​សំអិតសំអាង​ខ្លួន​នៅ​កម្ពុជា ត្រូវ​បាន​គេ​ដឹង​ថា អាច​មាន​តម្លៃលើស​ពី​ជាង​១១១​លាន​ដុល្លារ ។ នេះ​បើ​តាម​ស្ថិតិ​ដែល​កត់ត្រា ដោយ​ក្រសួងពាណិជ្ជកម្ម នៅ​ក្នុង​រង្វង់​ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២៥ ។…

ទីផ្សារ​របស់​សំអិតសំអាង​ខ្លួន​នៅ​កម្ពុជា ត្រូវ​បាន​គេ​ដឹង​ថា អាច​មាន​តម្លៃលើស​ពី​ជាង​១១១​លាន​ដុល្លារ ។ នេះ​បើ​តាម​ស្ថិតិ​ដែល​កត់ត្រា ដោយ​ក្រសួងពាណិជ្ជកម្ម នៅ​ក្នុង​រង្វង់​ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២៥ ។

រូបតំណាងដោយ AI

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា សម្រាប់​ផលិតផល​នានា​ដែល​ជា​ទឹកអប់ និង​គ្រឿងសំអាង​ដោយ​រួម​ទាំង​សម្ភារៈ​បំបាត់​ក្លិន នៅ​បន្ទប់ទឹក គឺ​កម្ពុជា​នាំ​ចូល​ដល់​ទៅ​ជាង​១១១​លាន​ដុល្លារ កើនឡើង​ប្រមាណ​ជា​២,២៤​ភាគរយ​ធៀប​នឹង​រយៈពេល​ដដែល កាលពី​ឆ្នាំ​២០២៤ ។

រូបតំណាងដោយ AI

ទីផ្សារ​ទឹកអប់ គឺ​កម្ពុជា​នាំ​ចូល​ចម្រុះ​ដោយ​ទាំង​ទឹកអប់​ប្រណីត​ពី​អឺរ៉ុប ក្រៅពី​នោះ គឺ​អាច​មាន​ផលិតផល​ពី​ប្រទេស​ជិតខាង និង ប្រទេស​នៅ​ក្នុង​តំបន់ ខណៈ​ដែល​គ្រឿងសំអាង​អាច​មាន​កូរ៉េ ចិន អឺរ៉ុប ថៃ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ