ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​មាន​បំណង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស ៤៧ លាន​នាក់ នៅ​ឆ្នាំ​ក្រោយ

20 ម៉ោង មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ វិស័យ​ទេសចរណ៍​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​កំណត់​សម្រាប់​កំណើន​រឹង​មាំ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ ២០២៥ ហើយ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ កំពុង​ខិតខំ​បន្ថែម​ទៀត ដើម្បី​ឆ្ពោះទៅ​រក​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៤៧ លាន​នាក់…

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ វិស័យ​ទេសចរណ៍​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​កំណត់​សម្រាប់​កំណើន​រឹង​មាំ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ ២០២៥ ហើយ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ កំពុង​ខិតខំ​បន្ថែម​ទៀត ដើម្បី​ឆ្ពោះទៅ​រក​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៤៧ លាន​នាក់ និង​ប្រាក់​ចំណូល​ចំនួន ៨០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​កម្មវិធី «Visit Malaysia 2026»​។

ម៉ា​ឡេ​ស៊ី​ជា​ប្រទេស​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ ពោល ចំនួន ២៤,៥​លាន​នាក់ ត្រូវ​បាន​កត់ត្រា​ក្នុង​រយៈពេល ៧ ខែ​ដំបូង នៃ​ឆ្នាំ​នេះ ដែល​កើនឡើង ១៦,៨% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ បើ​តាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌​ម៉ា​ឡេ​ស៊ី បានឱ្យ​ដឹង​ថា ការ​ចំណាយ​លើ​វិស័យ​ទេសចរណ៍​បាន​កើនឡើង ១៧៤% ដល់​ជិត ៤០ ពាន់​លាន​ដុល្លារ​។

តាម​របាយការណ៍ Tourism Satellite Account 2024 របស់​នាយកដ្ឋាន​ស្ថិតិ​ម៉ា​ឡេ​ស៊ី បានឱ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​បាន​រួមចំណែក ១៥.១% នៃ​ផលិតផល​ក្នុងស្រុក​សរុប GDP ឬ ២៩១,៩​ពាន់​លាន​រីង​ហ្គី​ត (៧០,២​ពាន់​លាន​ដុល្លារ​)​។ នេះ​បាន​កើនឡើង​ពី ១៤,៩% ឬ ៦៥,៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣​។
ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស ៣៨ លាន​នាក់ នៅ​ក្នុង​ឆ្នាំ ២០២៤ កើនឡើង ៣១,១% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ ២០២៣ ហើយ​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​បរទេស​បាន​កើនឡើង ៤៣,៧% ដល់ ២៥,៧​ពាន់​លាន​ដុល្លារ​។

លោក Tiong King Sing រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌​ម៉ា​ឡេ​ស៊ី បានឱ្យ​ដឹង​ថា សន្ទុះ​វិជ្ជមាន​នេះ បង្ហាញ​ពី​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​នាម​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ​របស់​ពិភពលោក​។ លោក​បាន​បន្ត​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​ពង្រឹង​ការ​ផ្សព្វផ្សាយ និង​ទីផ្សារ​អន្តរជាតិ ដោយ​ផ្តោត​លើ​កា​រត​ភ្ជាប់​ជើងហោះហើរ ហើយ​ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌ និង​អាជីវកម្ម​ជា​ច្រើន​ទៀត នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ផង​ដែរ​៕ ប្រភព ៖ VNA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ