ពលីដើម្បីជាតិ ! ខេត្តស្ទឹងត្រែង គោរពវិញ្ញាណក្ខន្ធវីរជនលោក ឈន ឡងឌី ដែលពលីព្រោះការឈ្លានពាន
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោកអភិបាលខេត្ត សរ សុពុត្រា បានចាត់ចែងធ្វើពិធីគោរពវិញ្ញាណក្ខន្ធដល់សពលោកវរសេនីយ៍ឯក ឈន ឡងឌី មន្ត្រីនគរបាលការពារព្រំដែនគោកលេខ៧០១ ដែលបានពលី នៅសមរភូមិទិសមុំបី ខេត្តព្រះវិហារ ។

ជាក់ស្តែង លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានប្រកាសនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចាត់តាំងប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ សពវីរៈនគរបាលជាតិ វរសេនីយ៍ឯក ឈន ឡងឌី នាយរងផ្នែកសុខាភិបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលបានពលី នៅសមរភូមិទិសមុំបី ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ដោយការឈ្លានពានដែនអធិបតេយ្យជាតិពីទាហានថៃ ។

សូមបដិសន្ធិវិញ្ញាណរបស់វីរៈនគរបាលជាតិ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ដោយក្តីអាឡោះអាល័យបំផុតពីយើងខ្ញុំទាំងអស់គ្នា ។
សូមបញ្ជាក់ថា ៖ ចំពោះគេហដ្ឋាននៃសពធ្វើឡើងនៅអាទិត្យទី១៤ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ៕










ចែករំលែកព័តមាននេះ