ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រី បង្ហាញមោទនភាពចំពោះកម្លាំងសាមគ្គីជាតិ ក្នុងគ្រាប្រទេសជួបការលំបាក

4 ម៉ោង មុន

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ខ្ញុំ​មាន​មោទនភាព ដែល​បានឃើញ​នូវ​កម្លាំង​ដ៏​រឹង​មាំ​នៃ​មហា​សាម​ជាតិខ្មែរ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​យើង​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​ដោយសារ​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង…

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ខ្ញុំ​មាន​មោទនភាព ដែល​បានឃើញ​នូវ​កម្លាំង​ដ៏​រឹង​មាំ​នៃ​មហា​សាម​ជាតិខ្មែរ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​យើង​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​ដោយសារ​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង ។

សម្តេច​មហា​បវរ​ធិ​បតី បាន​មាន​ប្រសាសន៍​បន្ត​ថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ សាសនា ទាំង​ក្នុង​និង​ក្រៅប្រទេស បាន​បង្ហាញ​នូវ​ស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ នៅ​ពីក្រោយ​វី​រៈ​កងទ័ព វី​រៈ​នគរបាល​ជាតិ​គ្រប់​រូប​ដែល​កំពុង​ឈរជើង​បំពេញបេសកកម្ម​យ៉ាង​អង់អាច​ក្លាហាន ក្នុង​ការពារ​ដែល​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ។

សូម​ឱ្យ​កម្លាំង​មហា​សាមគ្គី​ជាតិខ្មែរ​នៅ​បន្ត​ជា​ថាមពលរឹង​មាំ សម្រាប់​គាំទ្រ​និង​ផ្ដល់​កម្លាំងចិត្ត​ដល់​វី​រៈ​កងទ័ព វី​រៈ​នគរបាល​ជាតិ​របស់​យើង បន្ត​បេសកកម្ម​ក្នុង​ការ​ការពារ​ទឹកដី​។

រាជរដ្ឋាភិបាល​ស្ថិត​នៅ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​វី​រៈ​កងទ័ព វី​រៈ​នគរបាល​ជាតិ​របស់​យើង​គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ