ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ទទួលបានពី​សប្បុរសជនជា​គ្រឿង​​ឧប​ភោគ​បរិភោគ ត្រូវបានរដ្ឋបាល​ខេត្ត​សៀម​​រាប​​យកទៅជូន​កងកម្លាំង​ជួរ​មុខ

4 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រកាស​ទទួល​ថវិកា គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់ ពី​សប្បុរសជន យក​ទៅ​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​បងប្អូន​ភៀស​សឹក ក្រោយ​ពី​ការ​ចូល​ឈ្លានពាន​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ បាន​ភៀសខ្លួន​ចេញពី​តំបន់…

ខេត្ត​សៀម​រា​ប ៖ រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រកាស​ទទួល​ថវិកា គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់ ពី​សប្បុរសជន យក​ទៅ​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​បងប្អូន​ភៀស​សឹក ក្រោយ​ពី​ការ​ចូល​ឈ្លានពាន​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ បាន​ភៀសខ្លួន​ចេញពី​តំបន់ ដែល​មាន​ភាព​វឹកវរ​ពី​សង្គ្រាម មក​ស្នាក់​នៅ​ទីកន្លែង​មាន​សុវត្ថិភាព នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប និង ផ្គត់ផ្គង់​ដល់​កងកម្លាំង​ជួរ​មុខ ផង​ដែរ ។

នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥​នេះ ឯកឧត្តម លី សំ​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប រួម​ទាំង​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង សាលា​ឯកជន បាន​ធ្វើការ​ប្រគល់​នូវ​គ្រឿង​ឧបភោគ​បរិ​ភោ​ក ជូន​ដល់​កងកម្លាំង ជួរ​មុខ ។

ឯកឧត្តម លី សំ​រិ​ទ្ធ បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ទាហាន​សៀម បាន​ចូល​ឈ្លានពាន​កម្ពុជា បាន​ធ្វើ​ឱ្យ​បងប្អូន​ប្រជា ពលរដ្ឋ រស់នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា ថៃ បាន​ភៀស​សឹក មក​ស្នាក់​នៅ​ទី​សុវត្ថិភាព ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ។​ 

មក​ដល់​ពេល​នេះ ក្រុមការងារ​នៃ​រដ្ឋបាល​សាលាខេត្ត​សៀមរាប សហការ​ជាមួយ​សហ ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប រង​ចាំ​ទទួល​អំណោយ​ពី​សប្បុរសជន ខណៈ​សប្បុរសជន​ជា​ច្រើន បាន​និង​កំពុង​បន្ត​នាំ​យក​អំណោយ​ទាំងនេះ មក​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត ដើម្បី​ត្រៀម​រៀបចំ​បែងចែក ជូន​បងប្អូន​កងទ័ព​ជួរ​មុខ​កម្ពុជា និង បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​  ទៅ​តាម​មណ្ឌល​សុវត្ថិភាព​នានា ក្រោយ​ពី​ក្រុម​ទាហាន​ថៃ បាន​បាញ់​ផ្លោង​ចូល​ឈ្លានពាន​បូរណៈភាព​ទឹកដី​កម្ពុជា ។

ក្នុង​នោះ​ដែរ​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ថ្លែងអំណរគុណ​ពី​ទឹក ចិត្ត​ស្មារតី​សេ្ន​ហា​ជាតិ ក្នុង​ការ​បូជា​ពលី​ជីវិត ដើម្បី ការពារ​បូរណៈភាព​ទឹកដី និង សេចក្តីសុខ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ព្រមទាំង​បាន​បួងសួង​ដល់​វត្ថុ​ស័​ក្ត​សិទ្ធ​ដែល​គ្រប់គ្រង ដែន​កម្ពុជរដ្ឋ សំខាន់​បារមី​ព្រះ​អង្គ​ចេក ព្រះ​ចម លោកយាយ​ទេព តា​ដំបង​ដែក លោកតា​រាជ្យ ព្រះ​អង្គ​គោក​ធ្លក ព្រះ​អង្គ ធំ ខ្នងភ្នំ​គូលែន និង ទេវតា​ថែរក្សា​នៅ​តាម​ប្រាង្គ​ប្រាសាទ ជួយ​តាម​ថែរក្សា​ដល់​កងកម្លាំង​ជួរ​មុខ ឱ្យ​ជួប​តែ​សេចក្តីសុខ និង​ទទួល​បាន​ជោគជ័យ​គ្រប់​សមរភូមិ ។

ឯកឧត្តម​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អំណោយ សប្បុរស ធម៌​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ឧបត្ថម្ភ តាម​រយៈ​រដ្ឋបាល​សាលាខេត្ត ដើម្បី​ត្រៀម​រៀបចំ​បែងចែក​ជូន​បងប្អូន​កងទ័ព​ជួរ​មុខ​កម្ពុជា និង​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ស្នាក់​នៅ​តាម​មណ្ឌល​សុវត្ថិភាព ក្នុង​ខេត្តសៀមរាប ទាំងមូល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ