សង្គ្រាមអ៉ីរ៉ង់ ៖ អ៉ីរ៉ង់កាលពីថ្ងៃទី២៥ មីនា បានបដិសេធផែនការផ្អាកសង្គ្រាមលើកឡើងដោយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ហើយធ្វើការវាយប្រហារថ្មីៗលើអ៉ីស្រាអែល និងលើបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ ដោយការវាយប្រហារមួយ បណ្ដាលឲ្យមានភ្លើងឆេះ
ព្រលានយន្តហោះអន្តរជាតិក្រុងគុយវ៉ែត ។

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ PRESS TV បានដកស្រង់សម្ដីរបស់អ្នកទទួលខុសត្រូវអ៉ីរ៉ង់ម្នាក់មិនបញ្ចេញឈ្មោះដែលថ្លែងថា ក្រុងតេហេរ៉ង់បានបដិសេធសំណើ១៥ចំណុចរបស់លោកត្រាំ។ អ៉ីរ៉ង់ឆ្លើយតបជាអវិជ្ជមានសំណើអាមេរិកសំដៅបញ្ចប់សង្គ្រាម។ អ្នកទទួលខុសត្រូវជាន់ខ្ពស់អ៉ីរ៉ង់រូបនោះបន្តថា ការបញ្ចប់សង្គ្រាមនឹងកើតមានពេលដែលអ៉ីរ៉ង់សម្រេច មិនមែនបញ្ចប់ដោយប្រធានាធិបតីអាមេ
រិកគ្រាន់តែថា គ្រោងចុះហត្ថលេខាឡើយ។
មុននេះ អ្នកទទួលខុសត្រូវប៉ាគីស្ថាន២រូបបានលើកឡើងថា សំណើរបស់លោកត្រាំនោះមានលក្ខណៈទូទៅដោយអះអាងថា សំណើនោះផ្ដោតតែលើការសម្រាលទណ្ឌកម្មការ ការដកថយនៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ការកម្រិតចម្ងាយរបស់បណ្ដាមីស៊ីល និងការបើកច្រកសមុទ្រហ័រមូសប៉ុណ្ណោះ ។ ចំណែកមន្ត្រីអេហ្ស៊ីបម្នាក់ដែលចូលរួមក្នុងការធ្វើអាជ្ញាកណ្ដាលចាត់ទុកថា កិច្ចព្រមព្រៀងនោះពិតជាពេញលេញហើយនិងថ្លែងថា វាក៏មានផងដែរការរិតត្បិតការជួយទ្រទ្រង់របស់
អ៉ីរ៉ង់លើបណ្ដាក្រុមប្រដាប់អាវុធ។ បណ្ដាអ្នកអាជ្ញាកណ្ដាលធ្វើការគាបសង្កត់ដើម្បីឲ្យអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ពិភាក្សាទល់មុខគ្នាអាចចាប់ពីថ្ងៃទី២៦ មីនា ទៅនៅប៉ាគីស្ថាន ។

PRESS TVបានលើកផែនការ៥ចំណុចរបស់អ្នកទទួលខុសត្រូវអ៉ីរ៉ង់ដែលបដិសេធសំណើអាមេរិក។ ផែនការ៥ចំណុចនោះមានការឈប់តាមសម្លាប់បណ្ដាមេដឹកនាំអ៉ីរ៉ង់ ចាត់វិធានការនានាដើម្បីធានាថាគ្មានសង្គ្រាមជាថ្មីទៀតប្រឆាំងអ៉ីរ៉ង់ ចេញសងការបំផ្លាញនៃសង្គ្រាមបញ្ចប់ការប្រទូស្តរ៉ាយហើយទុកឲ្យអ៉ីរ៉ង់គ្រប់គ្រងអធិបតេយ្យភាពរបស់ខ្លួនលើច្រកសមុទ្រហ័រមូស ។
វិធានការទាំងនោះពិសេសការចេញសងការខូចខាតនៃសង្គ្រាមនិងការគ្រប់គ្រងច្រកសមុទ្រហ័រមូសប្រហែលជាសេតវិមានមិនអាចទទួលយកបានឡើយ ព្រោះការផ្គត់ផ្គង់ថាមពលពិភពលោកនៅតែប៉ះពាល់ដោយសង្គ្រាម ។ ក្រុងតេហេរ៉ង់ថ្លែងថា ខ្លួននៅតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាមួយសហរដ្ឋអាមេរិកព្រោះបានធ្វើសង្គ្រាមប្រឆាំងខ្លួន២លើកមកហើយក្រោមរដ្ឋការលោក
ត្រាំ។

លោកត្រាំគំរាមប្រែក្លាយទៅជាឋាននរកបើអ៉ីរ៉ង់គិតខុស
សេតវិមានគំរាមកាលពីថ្ងៃទី២៥ មីនា ថា នឹងប្រែក្លាយជាឋាននរក បើអ៉ីរ៉ង់គិតខុសក្នុងសង្គ្រាមជាមួយអាមេរិក និងអ៉ីស្រាអែល ។ អ្នកនាំពាក្យសេតវិមានលោកស្រីការ៉ូលីនលីវីត ក្នុងសន្និសីទសារព័ត៌មានមួយលើកឡើងថា ប្រសិនបើអ៉ីរ៉ង់បដិសេធមិនទទួលយកការពិតនាពេលបច្ចុប្បន្ន និងមិនយល់ថា ខ្លួនកំពុងតែចាញ់សង្គ្រាមហើយនៅបន្តសង្គ្រាម នោះលោកត្រាំអះអាងថា នឹងវាយប្រហារអ៉ីរ៉ង់កាន់តែខ្លាំងថែមទៀតពុំធ្លាប់មាន ។ អ៉ីរ៉ង់មិនត្រូវធ្វើការគន់គិតខុសជាថ្មី រួចបើបែបនេះលោកត្រាំមិនត្រាប្រណី និងត្រៀមច្រានអ៉ីរ៉ង់ឲ្យធ្លាក់នរក ៕
ចែករំលែកព័តមាននេះ