ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួបសម្ព័ន្ធមិត្តមូស្គូ៖ លោក គីម ជុងអ៊ុន ទទួល​ស្វាគមន៍លោកលូកាឆេនកូ ក្នុងទស្សនកិច្ចផ្លូវ​ការ​លើកដំបូងនៅក្រុងព្យុងយ៉ាង

4 ម៉ោង មុន

កូរ៉េ​ខាងជើង​-​បេឡា​រុស ៖ ប្រធានាធិបតី​បេឡា​រុស​ លោក​អា​ឡិច​សាន់​ដ្រ៍​លូ​កា​ឆេ​ន​កូ​ ត្រូវ​បាន​ទទួល​កាលពី​ថ្ងៃ​ទី​២៥​ មីនា ដោយ​មេដឹកនាំ​កូរ៉េ​ខាងជើង ​លោក​គី​ម​ ជុង​អ៊ុ​ន នា​ឱកាស​​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់​លោក​នៅ​ក្រុង​ព្យុ​ង​យ៉ាង​…

កូរ៉េ​ខាងជើង​-​បេឡា​រុស ៖ ប្រធានាធិបតី​បេឡា​រុស​ លោក​អា​ឡិច​សាន់​ដ្រ៍​លូ​កា​ឆេ​ន​កូ​ ត្រូវ​បាន​ទទួល​កាលពី​ថ្ងៃ​ទី​២៥​ មីនា ដោយ​មេដឹកនាំ​កូរ៉េ​ខាងជើង ​លោក​គី​ម​ ជុង​អ៊ុ​ន នា​ឱកាស​​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់​លោក​នៅ​ក្រុង​ព្យុ​ង​យ៉ាង​ ។ ប្រទេស​ទាំង​២​នោះ​ ជា​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី សុទ្ធតែ​រង​ទណ្ឌកម្ម​របស់​ពួក​លោក​ខាងលិច​ និង​ទទួល​ការ​ចោទប្រកាន់​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​ ។

ពិធី​ទទួល​ស្វាគមន៍​លោក​លូ​កា​ឆេ​ន​កូ ប្រព្រឹត្ត​ទៅ​នៅ​ទីលាន​គី​ម អ៊ី​ល​ស៊ុ​ង ដោយ​លោក​គី​ម​ ជុង​
អ៊ុ​ន ​បាន​ចាប់ដៃ​មេដឹកនាំ​បេឡា​រុស​ដោយ​ក្ដី​រីក​រាយ​បំផុត​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​។

លោក​លូ​កា​ឆេ​ន​កូ​បន្ទាប់​មក ​បាន​ទៅ​កាន់​វិមាន​ព្រះអាទិត្យ KUMSUSAN កន្លែង​តម្កល់សព​ជីតា​និង​បិតា​លោក​គី​ម​ជុង​អ៊ុ​ន ដើម្បី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​អម​ដោយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​ ។

ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់​លោក​លូ​កា​ឆេ​ន​កូ​នៅ​កូរ៉េ​ខាងជើង សំដៅ​កំណត់​វិស័យ​គន្លឹះ​នានា ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ព្រមទាំង​បណ្ដា​គម្រោង​ជា​អាទិភាព​នានា ។ ប្រទេស​ទាំង​២​នោះ​សុទ្ធតែ​ជា​អ្នក​ជួយ​ទ្រទ្រង់​ដល់​រុ​ស្ស៊ី ក្នុង​ការ​ធ្វើសង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន ។ ក្រុង​ព្យុ​ង​យ៉ាង​បាន​​បញ្ជូន​កងទ័ព​ និង​អាវុធ​ទៅ​កាន់​រុ​ស្ស៊ីចំ​ណែ​បេឡា​រុស​វិញ​បាន​ឲ្យ​រុ​ស្ស៊ី​​ប្រើ​ដែនដី​ខ្លួន​សម្រាប់​ការ​ចាប់ផ្ដើម​សង្គ្រាម​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​ ។

មេដឹកនាំ​ទាំង​២​ធ្លាប់​ជួប​គ្នា​រួច​មក​ហើយ កាលពី​ខែកញ្ញា​នៅ​ក្រុង​ប៉េ​កាំ​ង កន្លែង​ទៅ​ចូលរួម​ក្នុង​ព្យុហយាត្រា​យោធា កំណត់​ខួប​លើក​ទី​៨០​នៃ​ការ​បញ្ចប់​សង្គ្រាមលោក​លើក​ទី​២​ ។ទស្សនកិច្ច​នេះ​របស់​លោក​លូ​កា​ឆេ​ន​កូ​នៅ​ក្រុង​ព្យុ​ង​យ៉ាង សំដៅ​បង្ហាញ​សាមគ្គីភាព​រវាង​ប្រទេស​ទាំង​២ ដែល​ប្រទូស្ត​រ៉ា​ជាមួយ​ពួក​លោក​ខាងលិច​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ