ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើជប៉ុនគៀងករវិនិយោគមកដាក់ទុនបន្ថែមនៅស្វាយរៀង
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ តាមរយៈ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សម្តេចបវបធិបតី ហ៊ុន ម៉ាណែត…
ខេត្តស្វាយរៀង ៖ តាមរយៈ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សម្តេចបវបធិបតី ហ៊ុន ម៉ាណែត…
ខេត្តស្វាយរៀង ៖ តាមរយៈ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សម្តេចបវបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឱ្យមិត្តជប៉ុនជួយគៀងគរអ្នកវិនិយោគខ្លួនមកបណ្តាក់ទុននៅខេត្តស្វាយរៀងបន្ថែមទៀត ។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតីមានប្រសាសន៍ថា អភិបាលខេត្តស្វាយរៀងបានខិតខំថែទាំទាំងផ្នែកបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈមានរបៀបរៀបរយ ។ ក្នុងនោះ អភិបាលខេត្ត បានបង្កើតឱកាសវិនិយោគសម្រាប់ជនបរទេសពីគ្រប់ជាតិសាសន៍ ដើម្បីដាក់ទុនវិនិយោគនៅខេត្តស្វាយរៀងថែមទៀតផង។
ជាមួយនឹងការខិតខំប្រឹងប្រែងរបស់អភិបាលខេត្តនេះ សម្តេចមហាបវរធិបតីតាមរយៈឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយគៀងគរក្រុមវិនិយោគជប៉ុនមកបណ្តាក់ទុននៅខេត្តស្វាយរៀង ក្រៅពីការបណ្តាក់ទុននៅខេត្តព្រះសីហនុ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៖«សូមឯកឧត្តមជួយជំរុញឱ្យវិនិយោគជប៉ុនឱ្យច្រើននៅខេត្តស្វាយរៀង ព្រោះរឿងនេះជាកង្វល់ ប៉ុន្តែឥឡូវអ្វីដែលយើងខិតខំធ្វើបានល្អ ។ សូមឱ្យខាងភាគីជប៉ុនដើម្បីយើងរួមគ្នា។ ការរៀបចំដើម្បីបង្កើតបរិស្ថាន ដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យមកកាន់បន្ថែម ។ ជប៉ុនបានយកចិត្តទុកដាក់នៅខេត្តព្រះសីហនុធ្វើកិច្ចការមួយចំនួន ប៉ុន្តែខ្ញុំសូមឱ្យធ្វើម៉េចគិតគូរមកទិសខាងកើតហើយជំរុញឱ្យច្រើន»។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអភិបាលខេត្តស្វាយរៀងថា បើអាចគួររៀបចំកន្លែងពិសេសណាមួយ សម្រាប់ក្រុមអ្នកវិនិយោគជប៉ុន ដើម្បីទាក់ទាញវិនិយោគបន្ថែមទៀត ដើម្បីឱ្យខេត្តកាន់តែមានការរីកចម្រើនបន្ថែម ជាពិសេស ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងឱ្យកាន់តែប្រសើរឡើង ៕

ចែករំលែកព័តមាននេះ