ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ការងារ​បណ្ដោះអាសន្ន​នាយ​ប៉ុស្តិ៍​នគរបាល​ព្រៃ​ជ្រូក​ដែល​លែង​មេអាប៉ោង

1 នាទី មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ទីបំផុត លោក​វរ​សេនី​យ៍​ត្រី គិ​ន នឿ​ង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលព្រៃ​ជ្រូក ត្រូវ​បាន​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន តាម​លិខិត​បង្គាប់ការ​របស់​លោក​ឧត្តមសេនីយ៍ទោ ហួត…

ខេត្តសៀមរាប ៖ នៅ​ទីបំផុត លោក​វរ​សេនី​យ៍​ត្រី គិ​ន នឿ​ង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលព្រៃ​ជ្រូក ត្រូវ​បាន​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន តាម​លិខិត​បង្គាប់ការ​របស់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត ចុះ​ថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ​២០២៦ ។ សូមរំលឹកថា ៖ ថ្លើ.មធំមែន ! ថ្នាក់លើអ្នកចាប់ ថ្នាក់ក្រោមដោះលែង មិនខុសពីពាក្យថា មានប្រាក់ទិញយក្សប្រើ​ទេ​

លិខិត​បង្គាប់ការ​របស់​លោកស្នងការ​នគរបាល​ខេត្ត បាន​សម្រេច​អនុវត្ត​វិន័យ​ចំពោះ​លោក​វរ សេនីយ៍ត្រី គិ​ន នឿ​ង អត្តលេខ ២៩៩៥៥ ឋានៈ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ជ្រូកនៃ​អធិ ការដ្ឋាន​នគរបាល​ស្រុក​ពួក ដោយ​រូបភាព​ផ្អាក​ការងារ​បណ្តោះអាសន្ន និង​មក​បង្ហាញមុខ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ចាប់ពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៦ នៃ​ការ​ចុះហត្ថលេខា​នេះ​តទៅ មូលហេតុ​ល្មើស​បទ​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា ។

សូម​ជម្រាប​ថា លោក​វរសេនីយ៍ទោ គិ​ន នឿ​ង នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក បាន​រង​ការ​រិះគន់​ជុំវិញ​ការ​ដោះ​លែង​មេ​ល្បែង​អាប៉ោង​ម្នាក់ ឈ្មោះ សៀង ដោយ​មិនខ្លាចញញើត​ និង​ផ្គើន​នឹង​ថ្នាក់លើ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​ពួក បាន​ដឹកនាំ​ការ​ចុះ​បង្ក្រាប​ល្បែងអាប៉ោង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា អភិបាលរង​ស្រុក​ពួក​មួយ​រូប បាន​ដឹកនាំ​ការ​ចុះ​បង្ក្រាប​ល្បែង​អាប៉ោង ដែល​មានឈ្មោះ សៀង ជា​មេខ្លោង សរុប​មាន​គ្នា​ចំនួន​៧​នាក់ ប្រគល់​ឱ្យ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រៃ​ជ្រូក ដើម្បី​អនុវត្ត​តាម​នីតិវិធី ។ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​បាត់ឈ្មោះ សៀង ដែល​ជា​មេខ្លោង នៅ​សល់​តែ​មនុស្ស​៦​នាក់ ប៉ុណ្ណោះ មុន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ។

បើ​តាម​ប្រភព​ពី​អ្នក​ភូមិ​ថា ករណី​នេះ​នគរបាល​ឃុំ​ព្រៃ​ជ្រូក ជា​ពិសេស​លោក​វរសេនីយ៍ទោ គិ​ន នឿ​ង នាយ​ប៉ុស្តិ៍​អាច​មាន​ចេតនា​ដោះ​លែង​មេអាប៉ោង​ឈ្មោះ សៀង ឱ្យ​រត់គេច​ខ្លួន មុន​បញ្ជូន​ទៅ​អធិ​ការដ្ឋាន ។

ជុំវិញ​ករណី​នេះ អភិបាលស្រុក​ពួក លោក​ស៊ិ​ន ចាន់​ថុ​ល បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៦ លោក​បាន​ចាត់​ឱ្យ​អភិបាលរង​ស្រុក​មួយ​រូប ដឹកនាំ​កម្លាំង​សមត្ថកិច្ចទៅ​បង្ក្រាប ហើយ​បាន​នាំ​យក​មក​ធ្វើការ​អប់រំ​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រៃ​ជ្រូក ប៉ុន្តែ​ពួក​គេ​មិន​រាងចាល នៅ​តែ​លេង​បន្ត​ទៀត ។ លុះ​ប៉ុន្មាន​ថ្ងៃមុន​នេះ លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ចទៅ​បង្ក្រាប​ផ្ទាល់ ក៏​ប៉ុន្តែ​អ្នក​មើលផ្លូវ​ឱ្យ​ក្រុម​លេងល្បែង ស្គាល់​រថយន្ត​របស់​លោក ក៏​រាយការណ៍​ប្រាប់​អ្នកលេង​ល្បែង​រត់គេច​អស់ ។

លុះ​នៅ​ពេល​យប់ លោក​បាន​ចាត់​ឱ្យ​លោក​អភិបាលរង​ស្រុក​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ទៅ​ម្ដងទៀត ក៏​ចាប់​បាន​៧​នាក់​ប្រគល់​ឱ្យទៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រៃ​ជ្រូក ខណៈនោះ​ស្រាប់តែ​បាត់​មេខ្លោង​ឈ្មោះ សៀង ដែល​មេ​ប៉ុស្តិ៍​ឱ្យ​គេចខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ