ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​បាន​ហើយ! ​ជន​មួយ​ក្រុម​កា.ប់​ក្មេ.ង​វត្ត​ម្នាក់​ដា.ច់​ប្រអប់ដៃ​​ធ្លា.ក់ដល់​ដី​​ និង​ស្រាំ​លលា​ដ៏​ក្បាល​​​ធ្ងន់​ធ្ងរ កាល២ថ្ងៃមុន

13 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ពិតជា​គួរ​ឱ្យ​អាណិត​ក្មេង​វត្ត​ម្នាក់​មានជីវិត​អភ័ព្វ​ត្រូវ​បាន​ឪពុក​ម្ដាយ​បោះបង់​ចោល​ឱ្យមក​នៅ​ជាមួយ​ព្រះសង្ឃ​ក្នុង​វត្ត​បឹង​កុក ក្រុង​កំពង់ចាម តាំង​តែ​ពី​អាយុប្រមាណ​៥​ឆ្នាំ ដោយសារ​ឪពុក​ពិការ​ជើង​សង្ខាង​គ្មាន​លទ្ធភាព​ចិញ្ចឹម​។​លុះដល់​អាយុ​១៦​ឆ្នាំ បែរជា​ត្រូវ​​ជនសង្ស័យ​ប្រើ​ដាវ​កាប់ បណ្ដាល​ឱ្យ​ដាច់​ប្រអប់ដៃ​ឆ្វេង​ម្ខាង​ធ្លាក់​លើ​ដី​ និង​ស្រាំ​លលា​ដ៏​ក្បាល របួស​ជា​ទម្ងន់​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ​នៅ​ចំណុច​ក្បែរ​ទីតាំង​ស្ថានីយ៍​បូមទឹក​រដ្ឋាករទឹក​ខេត្ត​មាត់ទន្លេ ក្រុង​កំពង់ចាម​។…

ខេត្តកំពង់ចាម​: ពិតជា​គួរ​ឱ្យ​អាណិត​ក្មេង​វត្ត​ម្នាក់​មានជីវិត​អភ័ព្វ​ត្រូវ​បាន​ឪពុក​ម្ដាយ​បោះបង់​ចោល​ឱ្យមក​នៅ​ជាមួយ​ព្រះសង្ឃ​ក្នុង​វត្ត​បឹង​កុក ក្រុង​កំពង់ចាម តាំង​តែ​ពី​អាយុប្រមាណ​៥​ឆ្នាំ ដោយសារ​ឪពុក​ពិការ​ជើង​សង្ខាង​គ្មាន​លទ្ធភាព​ចិញ្ចឹម​។​លុះដល់​អាយុ​១៦​ឆ្នាំ បែរជា​ត្រូវ​​ជនសង្ស័យ​ប្រើ​ដាវ​កាប់ បណ្ដាល​ឱ្យ​ដាច់​ប្រអប់ដៃ​ឆ្វេង​ម្ខាង​ធ្លាក់​លើ​ដី​ និង​ស្រាំ​លលា​ដ៏​ក្បាល របួស​ជា​ទម្ងន់​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ​នៅ​ចំណុច​ក្បែរ​ទីតាំង​ស្ថានីយ៍​បូមទឹក​រដ្ឋាករទឹក​ខេត្ត​មាត់ទន្លេ ក្រុង​កំពង់ចាម​។ គួររំលឹកថា ក្មេង​មួយ​ក្រុម​កា​.​ប់​ក្មេង​វត្ត​ដា​.​ច់​ប្រអប់ដៃ​ឆ្វេង​ធ្លា​.​ក់លើ​ដី និង​ស្រាំ​លលា​ដ៏​ក្បាលរ​.​បួ​.​ស​.​ធ្ងន់ធ្ងរ

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១​យប់​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១២ មេ​សា ឆ្នាំ​២០២៦ ។

​ករណី​នេះ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍​ស្នងការ​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ចាប់​បាន​ក្រុម​ជន​ដៃដល់​រហូត​ដល់​ពីរ​នាក់​។

យោង​តាមសាក្សី​មួយ​រូប​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​​ម្នាក់​បាន​ពាក់មួក​ហើយ​ប្រាប់​ម្ចាស់ផ្ទះ​ថា​ឈឺពោះ​សុំ​ចូល​បន្ទប់ទឹក​បត់ជើង​មួយ​ភ្លែត ​ពេល​នោះ​ម្ចាស់ផ្ទះ​បានឱ្យ​ចូល​ទៅ​ពេល​ដែល​ចេញ​មក​ក្រៅ​វិញ​បាន​បន្តិច​ស្រាប់តែ​កើតហេតុ​ដោយ​ជន​មិន​ស្គាល់​អត្ត​សញ្ញា​ណនេះ បាន​កាប់​ប្រហារ​លើ​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​ដាច់​ប្រអប់ដៃ​ធ្លាក់​លើ​ដី ហើយ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ​ រីឯ​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​។

សាក្សី​បានឱ្យ​ដឹង​ទៀត​ថា ពេល​ដែល​យុវជន​រង​របួស​ហើយ​បាន​ប្រឹង​រត់គេច​ទាំង​របួស​បាន​ប្រមាណ​មិន​ដល់​១០​ម៉ែត្រ ផង​​ក៏៏​ដួល​ទៅ​លើ​ផ្លូវថ្នល់ ។​ ​ពេល​នោះ​មាន​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​មក​ទិញ​បារី​ជក់​ឃើញ​អាណិត​ក៏​បាន​ជួយ​គ្រា​ហ៍លើកដាក់​លើ​ម៉ូតូ​ បន្ទាប់​មក​ក៏​មាន​ប្រជាពលរដ្ឋ​​ម្នាក់​ទៀត​ស្ម័គ្រចិត្ត​ជួយ​ទប់​ពីក្រោយ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។

ក្រោយ​ហេតុការណ៍​កាប់​ប្រហារ​មួ​យស​ន្ធុ​:​ធំ​ក៏​បានឃើញ​កម្លាំង​សមត្ថកិច្ច​មក​ដល់​សួរនាំ​រកហេតុ​ផល​តែ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ពិតប្រាកដ​ផ្ដើម​ចេញ​ពី​រឿង​អ្វី​នោះ​ទេ​។

ស្ត្រី​ឈ្មោះ​វួ​ច ឆេ​ង អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​បឹង​កុក​ទី​២ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​: គាត់​បាន​មក​លក់ដូរ​នៅ​វត្ត​បឹង​កុក​តាំងពី​យូរ​មក​ហើយ​មាន​ពេល​មួយ​នោះ​បានឃើញ​បុរស​ម្នាក់​ដែល​មាន​ជីវភាព​ខ្វះខាត​ដោយ​បាន​លែងលះ​ជាមួយ​ប្រពន្ធ​យក​ក្មេង​ប្រុស​តូច​អាយុ​៥ ឆ្នាំ​ (អ្នក​រង​គ្រោះ​ខាងលើ​)​ មក​ប្រគេន​ដល់​ព្រះ​ចៅអធិការ​វត្ត​ព្រោះ​ឪពុក​ពិការ​ជើង​សងខាង​មិន​មាន​លទ្ធភាព​ចិញ្ចឹម​កូន​។

មាន​ពេល​ខ្លះ​គាត់​បានឃើញ​ក្មេង​តូច​នោះ​បាន​ដើរ​តាម​ព្រះសង្ឃ​កាត់​តាម​ភូមិ​ដើម្បី​ដាក់​បាត​លោក លុះ​ក្រោយមក​ក្មេង​ប្រុស​រូប​នេះ​បាន​បួស​ជា​សង្ឃ​រៀន​ធម៌​នៅ​វត្ត​បឹង​កុក ដោយ​ហៅ​តា​អាចារ្យ​ក្នុង​វត្ត​ជា​ឪពុក ការ​បួស​រៀន​ធម៌​បាន​ច្រើន​ឆ្នាំ​ក្រោយមក​ទើបតែ​សឹក​បាន​ប៉ុន្មាន​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។​ហើយ​រាល់ថ្ងៃ​សូ​ម្បី​ទៅ​កង់​និង​ម៉ូតូ​ក៏​មិន​មាន​ជិះ​ទៀត​ផង​។

ជាក់ស្ដែង​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី ១១​មេ​សា ឆ្នាំ​២០២៦ យុវជន​រង​គ្រោះ​ឈ្មោះ​ខាក់​មៈ បាន​ឆុង​មី​នៅ​កន្លែង​គាត់​ហូប​ក្នុង​បរិវេណ​វត្ត​រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១២​មេ​សា ស្រាប់តែ​ទទួល​ដំណឹង​ថា​យុវជន​នេះ​ត្រូវ​បាន​គេ​កាប់​ដាច់​ដៃ ដោយ​ទឹកចិត្ត​អាណិតអាសូរ​ក្មេង​គ្មាន​ឪពុក​ម្ដាយ​គាត់​សុខចិត្ត​ចោល​កន្លែង​លក់ដូរ​មក​ជួយ​ដេក​មើល​កំដរ​ដូច​ជា​កូនប្រុស​របស់​ខ្លួន ក្រោយ​ពី​សឹក​ហើយ​យុវជន​នេះ​មិន​បាន​ចេញ​ទៅ​ណា​ទេ​គឺ​បាន​ស្នាក់​អាស្រ័យ​នៅ​វត្ត​តែ​ម្ដង​។

សមត្ថកិច្ច​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៤​មេ​សា​ថា ដោយ​ទទួល​បាន​ព័​ត៍​មាន ថា​មាន​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​នឹង​កាំបិត​) នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ សេន សុខ​ឃី​ម ស្ថិត​នៅ​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម វេលា​ម៉ោង​១​និង​២០​នាទី រំលង​អធ្រាត្រ ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៦ បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​យក​កាំបិត កាប់​ទៅ​លើ​ឈ្មោះ ខាន់ ខាត់​ម​: ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​វត្ត​បឹង​កុក សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម បណ្តាល​ឲ្យ រង​របួស​ដាច់​កដៃ​ខាងឆ្វេង របួស​ដៃ​ខាងស្តាំ របួស​ក្បាល​ស្រាំ​លលា​ដ៏ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ខេត្ត​។​

លោក​វរសេនីយ៍ឯក អ៉ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម បាន​ដឹកនាំ និង​ចាត់​បញ្ជា​ឲ្យ ផ្នែក​នគរបាល​យុត្តិធម៌ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ និង កំណត់​មុខសញ្ញា​ជនសង្ស័យ​។​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ក្រោម​ការ​ចង្អុលបង្ហាញ ពី​លោក​ឧ​ត្តមសេនីយ៍ទោ ស្នងការ យើង​បន្ត​ធ្វើការ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត និង​ក​ម្លាំ​ជំនាញ​ជំនាញ​របស់​នាយកដ្ឋាន សាវ​ជ្រាវ​រហូត​ដល់ ថ្ងៃ​ទី ១២ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៦​និង​៣០​នាទី កំណត់​មុខសញ្ញា​ជន​ដៃដល់ ឈ្មោះ ផា​ន់ គឹ​ម​សួរ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជាតិខ្មែរ​មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​អណ្ដូង​ស្វាយ ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​បក្ខពួក ម្នាក់​ទៀត​ឈ្មោះ ប៉ោ ណូ​គា ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ៧​ព្រឹក ជន​ទី​មួយ​ឈ្មោះ​គី​ម​សួរ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​កំពង់ចាម​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ខេត្តកណ្ដាល ដោយ​ចាប់​បាន​ដល់​លំនៅ​ដ្ឋា​នទី​នោះ​តែ​ម្ដង​។​ចំណែក​ជន​ទី​២​វិញ​ដោយ​មាន​សាក្សី​ដែល​បាន​ស្គាល់​ក៏​ហៅ​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ក៏​ធ្វើការ​ឃាត់ខ្លួន​។

បន្ទាប់​ពី​សាកសួរ ជនសង្ស័យ​ឈ្មោះ ផា​ន់ គឹ​ម​សួរ និង ឈ្មោះ ប៉ោ ណូ​គា បាន​ឆ្លើយ​សារភាព​ថា ចំពោះ​អង្គហេតុ​ដែល​កើតឡើង​នេះ​ដោយសារ​តែ​ក្រុម​ជន​រង​គ្រោះ​មាន​គ្នា​បួន​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​នៅ​យប់​ថ្ងៃ​កើត​ខេត្ត​បាន​មក​ឈប់​នៅ​កន្លែងផ្ទះ​លក់​ដូង​មាត់ទន្លេ ព្រមទាំង​បាន​ថត​សែ​ល​ហ្វី​នៅ​ម៉ូតូ​ស្រី​ស្នេហ៍​របស់​ពួក​គេ ហើយ​បាន​និយាយ​ឌឺ​មក​លើ​ក្រុម​ជន​ដៃដល់​…​បើ​ពួក​ឯង​ចេញ​មក​នឹង​ស្លាប់​ហើយ​វើ​យ​។ ស្រប​ពេល​នោះ​ឈ្មោះ​គឹ​ម​សួរ ខឹង​បាន​យក​កាំបិត​កាប់​ដូង​មក​ដេញ​កាប់​លើ​ក្រុម​រង​គ្រោះ​ទាំង​បួន​នាក់​។​ដោយឡែក​បី​នាក់​ទៀត​រត់គេច​ផុត​ហើយ​ខាត់​មៈ រត់គេច​បន្ទាន់​ត្រូវ​មួយ​កាំបិត​ដាច់​កដៃ​ឆ្វេង ធ្វើ​ឲ្យ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ​។

​ក្រុម​ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ទើប​ឈាន​ចាប់​បាន​បន្តបន្ទាប់​ទាំង​ពីរ​នាក់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ