ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បាន​ហើយ ជន​ដៃដល់​ជា​អតីត​ប្តី​បាញ់​សម្លាប់​ប្រពន្ធ​នៅ​ហាង​សាឡ​ន​«​ម៉ា​មី​»​ក្នុង​ផ្សារ​ទួល​ពង្រ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ឃាតករ​ ដែល​ជា​អតីត​ប្ដី​បាញ់​ និង​វាយ​សម្លាប់​ប្រពន្ធ​ជា​ម្ចាស់​ហាង​សាឡ​ន «​ម៉ា មី​» នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​៣​ថ្ងៃមុន​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល…

រាជធានី​ភ្នំពេញ ​៖ ឃាតករ​ ដែល​ជា​អតីត​ប្ដី​បាញ់​ និង​វាយ​សម្លាប់​ប្រពន្ធ​ជា​ម្ចាស់​ហាង​សាឡ​ន «​ម៉ា មី​» នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​៣​ថ្ងៃមុន​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម និង​កម្លាំង​នគរបាល​ នៃ​អធិការដ្ឋាន​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ ។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៦ ជា​ថ្ងៃ​ នៃ​ពិធី​បុណ្យចូលឆ្នាំ​ទី​២ ខណៈ​ជន​ដៃដល់​រូប​នេះ រត់​គេច​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រើង ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ខេត្តកំពង់ចាម ។ បន្ទាប់​មក​នគរបាល​បាន​សម្រេច​បញ្ជូន​ខ្លួន​ឃាតករ​រូប​នោះ​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ខ្មានកាំភ្លើង​ខាងលើ​ឈ្មោះ ធូ​ក ជី អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រើ​ង ឃុំ​បៀ​ន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ហើយ​នគរបាល​ពុំ​ទាន់​ប្រាប់​ឲ្យ​ដឹង​លម្អិត​អំពី​ចម្លើយ​សារភាព​របស់​ជន​ដៃដល់ រូប​នោះ​នៅឡើយ​ទេ ព្រោះ​ទើបតែ​ចាប់​បាន​និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាកសួរ​នៅឡើយ ។

ចំណែក​ស្ត្រី​រង​គ្រោះ ជា​អ​តីត​ប្រពន្ធ ​ដែល​រង​ការ​បាញ់ប្រហារ​ និង​វាយ​សម្លាប់​នោះ​ មានឈ្មោះ​ ជុន តឿ អាយុ​២២​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​សាឡ​ន​ «​ម៉ា មី​» មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្សារ​ទួល​ពង្រ ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ នាង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ភូមិ​មា​ក់​កណ្ដាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​អ្នក​ទាំង​បាន​លែងលះ​គ្នា​២​ខែ​មក​ហើយ ក្រោយមក​ជន​ដៃដល់​ បាន​សុំ​ត្រូវរ៉ូវ​ និង​រួម​រស់នៅ​ជាមួយ​គ្នា​វិញ ប៉ុន្តែ​នាង​មិន​ព្រម​ ទើបត្រូវ​អតីត​ប្ដី​កំណាច​រូប​នេះ​បាញ់ និង​វាយ​សម្លាប់​តែ​ម្ដង ហើយ​នាង​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ នៅ​ក្រោយ​ពេល​កើត​ហេតុតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

សូម​រម្លឹក​ថា ហេតុការណ៍​នោះ​បាន​កើតឡើងកាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៦ នៅ​ក្នុង​ហាង​សាឡ​ន​យីហោ​«​ម៉ា មី​» និង​តាម​វាយ​បន្ថែម​ដល់​ក្នុង​ហាង​កាត់សក់​យី​ហា ​«BORIN»​ នៅ​ទល់មុខ​គ្នា​នោះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នោះ ។

យោង​តាម​រូបភាព​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព ​គេ​បានឃើញ​ឃាតករ​រូប​នោះ​ពាក់​អាវយឺត​ព​ណ៌​លឿង ស្លៀកខោ​ជើងវែង​ព​ណ៍​ប្រផេះ ពាក់​ស្បែកជើងផ្ទាត់​ព​ណ៌ស ដើរ​ចូល​ទៅ​ក្នុង​ហាង​សាឡ​ន (​ម៉ា មី) នោះ ។ បន្ទាប់​មក​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​១​ដើម​បាញ់ប្រហារ​ នារី​រង​គ្រោះ​ ១​គ្រាប់ ហើយ​នារី​រង​គ្រោះ​ បាន​រត់​ចេញពី​ហាង​សាឡ​ន​របស់​នាង​ចូល​ទៅ​កាន់​ហាង​កាត់សក់​មួយ​នៅ​កន្លែង ​ដែល​ស្ថិត​នៅ​ទល់មុខ​គ្នា​រំលង​តែ​ផ្លូវ​១​ខ្សែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គេ​ជួយ ពេល​នោះ​ ជន​ដៃដល់ ​ក៏​បាន​កាន់​កាំភ្លើងខ្លី ​រត់​ដេញ​តាម​ពីក្រោយ​នាង​យ៉ាង​ប្រកៀក​ប្រកិត ។

កាមេរ៉ា​សុវត្ថិភាព​ដដែល ​បាន​បង្ហាញ​ឲ្យ​ឃើញ​ទៀត​ថា នៅ​ពេល​រត់​ចូល​ដល់​ក្នុង​ហាង​កាត់សក់​នោះ​ ជន​ដៃដល់​បាន​ចាប់​ផ្ដួល​នាងរង​គ្រោះ​រួច​វាយ​ក្បាល​ ចំនួន​ប្រមាណ​១៦​ស្នាប់​កាំភ្លើងខ្លី​បន្ថែម​ទៀត បណ្ដាល​ឲ្យ​នាង​ដួល​ដេក​នៅ​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​រន្ធត់ ។ បន្ទាប់​មក​ទៀត​ ជន​ជា​ឃាតករ​នោះ​ ក៏​បាន​កាន់​កាំភ្លើងខ្លី​ រត់​ចេញពី​កន្លែង​កើតហេតុ​បាត់​ដោយ​សុវត្ថិភាព មិនតែប៉ុណ្ណោះ​នៅ​ក្នុង​ពេល​កើតហេតុ​នោះ​ ក៏​មិន​ស្ងាត់​ឡើយ ទីនោះ​ក៏​មាន​មនុស្ស​អ៊ូអរ​ដែរ ប៉ុន្តែ​នៅ​ពេល​ឮ​ស្នូរ​ផ្ទុះអាវុធ​ភ្លាម ទាំង​អ្នក​ដែល​ទៅ​ធ្វើ​សាឡ​ន និង​អ្នក​ដែល​ទៅ​កាត់សក់ ហើយ​កំពុង​អង្គុយ​កាត់សក់​មិន​ទាន់​កាត់​រួច​ផង រួម​ទាំង​ជាងកាត់សក់​ផង​ដែរ បាន​នាំ​គ្នា​រត់​ចែក​ជើង​គ្នា ​ប្រសាច​ទាំង​ព្រលឹង​ចុង​សក់ គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ជួយ​នារី​រង​គ្រោះ​នោះ​ឡើយ ។

ទោះបីជា​បែប​ណា​នេះ ​គ្រាន់តែ​ជា​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ប្រភព​ព័ត៌មាន​នានា រួម​ទាំង​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុ​វត្ថិភាព​ដែល​បំពាក់​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ចំណែកឯ​ការ​ពិត​ច្បាស់​ជាង​នេះ​បែប​ណា​នោះ​ នឹង​រង់ចាំ​លទ្ធផល ​នៃ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​បន្ត​ទៀត​សិន ។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ការិយាល័យ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ រួម​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន និង​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ​សាកសព ហើយ​បាន​រក​ឃើញ​មាន​ស្នាម​ត្រូវ​គ្រាប់កាំភ្លើង ​១​គ្រាប់​ ចូល​ពី​ថ្ពាល់​ខាងស្ដាំ ទៅ​ធ្លាយ​ចេញ​ទៅ ក ចំហៀង​ខាងឆ្វេង និង​ត្រូវ​បាន​ឃាតករ​រូប​នោះ​វាយ​ក្បាល​រង​របួស​ចំនួន​១៧​កន្លែង បែក​លលាដ៍ក្បាល ហើយ​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង និង​វាយ​ក្បាល​ជា​ករណី ឃាតកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ