ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៣​ថ្ងៃ​ចុងខែ​ឧសភា ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ព្រះ​សីហ​នុ ចុះចាក់​ថ្នាំគោ-ក្របី​តាម​ឃុំ​សរុបជាង​៣០០​ក្បាល

5 ម៉ោង មុន
  • ព្រះសីហនុ

ស្រុកព្រៃនប់ ៖ លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា នៅ​ចុងខែ​នេះ​ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ចុះ​ទៅ​តាម​ឃុំ ដើម្បី​ព្យាបាល និង​ចាក់​វ៉ាក់សាំង គោ ក្របី​ ជូន​ដល់​ប្រជា​កសិករ​នៅ​តាម​ឃុំ ក្នុងស្រុក​ព្រៃ​នប់ ​ក្នុង​នោះ​ នៅថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ បានចុះ​ព្យាបាល​គោ​នៅ​ឃុំ​ទឹកថ្លា​ចំនួន​២០​ក្បាល ។ នៅថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦ ចុះ​ចាក់​វ៉ាក់សាំង​គោ ក្របី​ នៅ​ឃុំ​ទឹកល្អក់​ សរុប​ចំនួន​១៧២​ក្បាល ក្នុង​នោះ​ គោ​ចំនួន​១៤៧​ក្បាល ក្របី​ចំនួន​២៥​ក្បាល ។ នៅថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៦ ចុះ​វ៉ាក់សាំង​គោ ក្របី​នៅ​ឃុំ​តា​នៃ​សរុប​ចំនួន​២១៣​ក្បាល ក្នុង​នោះ​ គោ​ចំនួន​១២៥​ក្បាល ក្របី​ចំនួន​៨៨​ក្បាល ។

លោក​ប្រធាន​មន្ទី​បាន​បន្ត​ថា គោក្របី​សរុប​ទូ​ទាំង​ខេត្ត​14122​ក្បាល ក្នុង​នោះ ៖

គោ =8892​ក្បាល ។ ក្របី =5230​ក្បាល ហើយ​កន្លង​មក មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ដឹកនាំ​ដោយ លោកស្រី ហែម ផល្លា ជា​ប្រធាន នៅ​ខែ​មុន បាន​ចុះ​ចាក់​វ៉ាក់សាំង​សា​ទឹក គោ ក្របី ស​រ៉ុ​ប​4499​ក្បាល ក្នុង​នោះ ÷ =2188​ក្បាល ។​​ក្របី​=2311​ក្បាល មក​ហើយ ហើយ​រហូត​មក​ដល់​ពេល​នេះ ក៏​នៅ​បន្ត​ចុះ​ចាក់​ព្យាបាល គោ ក្របី​ ជា​បន្តបន្ទាប់ គ្រប់​ឃុំ​ក្នុងស្រុក ដើម្បី​បង្ការ​ជំងឺ​ផ្សេង​ដល់​គោ ក្របី ជូន​បងប្អូន​ប្រជាពលរដ្ឋ ។