សម្តេចតេជោ ហ៊ុន សែន ៖ របួសកូនដៃមួយ មិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ របួសកូនដៃមួយ មិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ ។
តើហាមទេវតាមិនឲ្យចុះមកបានទេ ? តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ ? បើកម្ពុជាពេលនេះ មិនមានជំងឺឆ្លងកូវីដ-១៩ ដូចឆ្នាំ២០២០ផងនោះ ។
សម្តេចតេជោ បានបញ្ជាក់ថា ៖ “យើងទទួលស្គាល់ថា យើងនៅមានការលំបាកតាមព្រំដែន ជាមួយថៃ លើផ្នែកមួយ នៃដែនដី និងពេលវេលា ដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន និងប្រជាជនភៀសសឹកមួយចំនួន ដែលយើងបានជួយឲ្យពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ” ។
សម្តេចតេជោ បានលើកឡើងថា សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀត តើទុកឲ្យពួកគាត់នាំគ្នា ស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គម ឬយ៉ាងណា ? ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។ រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយ ក្នុងពេលចូលឆ្នាំឬយ៉ាងណា ?
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា ពួកជ្រុលនិយមទិទៀនរាជរដ្ឋាភិបាល ដែលរៀបចំ នគរសង្ក្រាន្តដោយគេចោទរាជរដ្ឋាភិបាលថា មិនបានគិតដល់ការលំបាករបស់កងទ័ព និងប្រជាជនភៀសសឹក ដែលជាចេតនាធ្វើឲ្យជាតិទាំងមូលធ្លាក់ចូលក្នុង ស្ថានភាពពិការ ដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គម ដែលខ្ញុំប្រៀបធៀបថា (របួសកូនដៃមួយ មិនគួរធ្វើឲ្យពិការខ្លួនប្រាណនោះឡើយ) ។
សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួន ប៉ុន្មានថ្ងៃមកនេះ និងនៅគ្រប់ទីកន្លែង នៅពេលទទួលទេវតាឆ្នាំនេះ វាស្មើនឹងការទះកំភ្លៀង ចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ ។
ជាមួយគ្នានោះដែរ សម្តេចក៏សូមគោរពអញ្ជើញអ្នកប្រឆាំង និងការចូលឆ្នាំមកសប្បាយរីករាយ ក្នុងពេលចូលឆ្នាំ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ។ សូមកុំខ្មាស់អៀនអី គ្រាន់តែគិតខុស និងសកម្មភាពខុស ដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើធ្វើប្រឆាំងហើយ ត្រូវប្រឆាំងគ្រប់មុខទាំងអស់ ៕











ចែករំលែកព័តមាននេះ