ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ចូលរួមពិធីក្រុងពលី និងទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ

14 ម៉ោង មុន

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៦ នេះ ឯកឧត្តម ហេង សួរ…

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលី និងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ដ៏អធិកអធម ព្រមទាំងរៀបចំតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី និងពរជ័យពីទេវតាឆ្នាំថ្មី។

ការទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំនេះ នៅរាជធានីភ្នំពេញ ស.ស.យ.ក. និងរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ«នគរសង្រ្កាន្ត» ដោយបានបង្កើតកម្មវិធីកម្សាន្តតាមបែបប្រពៃណី និងផ្ទាំងទស្សនីយភាពផ្សេងៗដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋខ្មែរ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម ហេង សួរ បានបួងសួង និងជូនពរសព្ទសាធុការពរជ័យ វិបុលសុខគ្រប់ប្រការជូនចំពោះថ្នាក់ដឹកនាំជាតិ មន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន រួមទាំងតំណាងសហគ្រាស 

រោងចក្រ ក្រុមហ៊ុន សមាគម សហជីព កម្មករនិយោជិត និយោជក ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខចម្រើន និងសិរីសួស្តីជារៀងដរាបតទៅ៕ អត្ថបទសហការ