ថ្លើ.មធំមែន ! ថ្នាក់លើអ្នកចាប់ ថ្នាក់ក្រោមដោះលែង មិនខុសពីពាក្យថា មានប្រាក់ទិញយក្សប្រើទេ
- សៀមរាប
ខេត្តសៀមរាប ៖ លោកវរសេនីយ៍ទោ គិន នឿង នាយប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បានរងការរិះគន់ថា បានដោះលែងមេល្បែងស៊ីសង…
ខេត្តសៀមរាប ៖ លោកវរសេនីយ៍ទោ គិន នឿង នាយប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បានរងការរិះគន់ថា បានដោះលែងមេល្បែងស៊ីសង…
ខេត្តសៀមរាប ៖ លោកវរសេនីយ៍ទោ គិន នឿង នាយប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បានរងការរិះគន់ថា បានដោះលែងមេល្បែងស៊ីសង (អាប៉ោង) ម្នាក់ បន្ទាប់ពីអភិបាលរងស្រុកដឹកនាំកម្លាំងសមត្ថកិច្ចចុះ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ( អាប៉ោង ) បានចំនួន ៧នាក់ ទាំងមេខ្លោង រួចនាំយកមកកន្លែងប៉ុស្តិ៍ ដើម្បីសួរនាំ ខណៈពេលនោះបាត់ម្នាក់ គឺមេខ្លោង ។ ករណីចាប់មេល្បែង និងដោះលែងនេះបានកើតឡើងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ ស្ថិតនៅក្នុងព្រៃ ក្នុងភូមិសាស្ត្រ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។
យោងតាមប្រភពបានបញ្ជាក់ថា ករណីចុះប្រតិ្តការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នេះ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ដោយលោកអភិបាលរងស្រុកពួកម្នាក់ឈានដល់ធ្វើការឃាត់ខ្លួនបានសរុបមានគ្នា ៧នាក់ រួមទាំងមេខ្លោង រួចប្រគល់ឱ្យមេប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក យកមកសួរនាំ ដើម្បីអនុវត្តតាមនីតិវិធី ខណៈពេលនោះមកដល់ប៉ុស្តីក៏បាត់ឈ្មោះ សៀង ដែលជាមេខ្លោង នៅសល់តែមនុស្សចំនួន ៦នាក់ប៉ុណ្ណោះ តើមេខ្លោងឈ្មោះ សៀង នោះចេះបំបាំងកាយជាមួយអាជ្ញាធរ ឬមេប៉ុស្តិ៍ឱ្យគេចខ្លួន ។
បើតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៤ ខែមីនានេះថា នគរបាលឃុំព្រៃជ្រូក ជាពិសេសលោក វរសេនីយ៍ទោ គិន នឿង នាយប៉ុស្តិ៍នគរបាលព្រៃជ្រូក បានចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) ឈានដល់ធ្វើការឃាត់ខ្លួនបានមនុស្ស ៧នាក់ ក្នុងនោះមានមេខ្លោងម្នាក់ ឈ្មោះ សៀង ហើយបែរជាដោះលែងមេការអាប៉ោង ឈ្មោះ សៀង ឱ្យរត់គេចខ្លួនមុនបញ្ជូនទៅដល់អធិការដ្ឋាន ។
ជុំវិញករណីនេះ អភិបាលស្រុកពួក លោក ស៊ិន ចាន់ថុល បានប្រាប់នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ នេះថា កាលពីខែកុម្ភៈ ឆ្នាំ ២០២៦ លោកបានចាត់ឱ្យអភិបាលរងស្រុកម្នាក់ចុះទៅបង្ក្រាប ហើយបានយកមកធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ក៏ប៉ុន្តែពួកគេមិនរាងចាលនៅតែលេងបន្តទៀត ហើយនៅប៉ុន្មានថ្ងៃមុនលោកបានចុះទៅផ្ទាល់ ក៏ប៉ុន្តែអ្នកមើលផ្លូវឱ្យក្រុមលេងល្បែងស្គាល់ឡានរបស់លោកក៏រាយការណ៍ដល់អ្នកលេងល្បែងរត់គេចអស់ ហើយយប់លោកក៏បានចាត់ឱ្យបាន អភិបាលរងស្រុកចុះទៅម្ដង ទៀតនៅពេលយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ ក៏ចាប់បាន ៧នាក់ ប្រគល់ឱ្យទៅប៉ុស្តិ៍ឃុំព្រៃជ្រូកតែម្ដង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
បើតាមលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានមានប្រសាសន៍ថា ករណីនេះខ្ញុំបានចាត់អភិបាលរងឱ្យទៅបង្ក្រាបក្រោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមក ក្រោយពីចាប់បានប្រគល់ទៅឱ្យប៉ុស្តិ៍ ស្រាប់តែបាត់មេអាប៉ោង ព្រោះលោកបញ្ជាក់ថា ស្អប់ណាស់ដែលមានល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្ត្ររបស់លោកត្រូវបង្ក្រាបឱ្យអស់ ។
ករណីនេះដែរលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា ចំពោះករណីនេះលោកទទួលបានព័ត៌មានហើយ ឯរឿងយកលុយនោះ លោកកំពុងឱ្យស្រាវជ្រាវមិនដឹងពិត ឬអត់ ។ រកឃើញកំហុសដូចអភិបាលស្រុក និងអ្នកព័ត៌មានផ្សាយមែនយើងនឹងអនុវត្តវិន័យកងកម្លាំង ។ លោកបញ្ជាក់ទៀតថា លោកនឹងដកមកឱ្យបុគ្គលិកសួរនាំនៅថ្ងៃទី ២៤ នេះ ។ លោក មិនគាំទ្រទេ លោកមិនឱ្យធ្វើអញ្ចឹងទេ ធ្វើអ្វីមួយឱ្យវាល្អ និងយុត្តិធម៌ បើមិនបាន ១០០ % ក៏បាន ៩០% ដែរ ។
សូមជម្រាបថា បង្ក្រាបល្បែងស៊ីសងនេះ គឺបង្ក្រាបដោយអាជ្ញាធរស្រុកពួក មិនមែនបង្ក្រាប ដោយលោកវរសេនីយ៍ទោ គិន នឿង មេប៉ុស្តិ៍ឃុំព្រៃជ្រូក ចុះបង្ក្រាបនោះទេ ព្រោះកាលណាប្រាប់អាចបែកការ ជាមួយគ្នាដែរ លោកវរសេនីយ៍ទោ គិន នឿង មេប៉ុស្តិ៍ព្រៃជ្រូក មានរឿងមិនប្រក្រតីជាច្រើន ក្នុងការដឹកនាំ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃជ្រូក កន្លងមក ។
ពាក់ព័ន្ធទៅនឹងករណីនេះ ភ្នាក់ងារកោះសន្តិភាព មិនទាន់ទទួលបានការបំភ្លឺពីលោកវរសេនីយ៍ទោ គិន មឿង នាយប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូកនៅឡើយទេ ដោយទូរស័ព្ទរបស់លោកស្ថិតនៅក្រៅតំបន់សេវា ៕
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព






ចែករំលែកព័តមាននេះ