ឆេះស្មៅរាលដាលដល់ឃ្លាំងកម្ទេចក្រណាត់ក្នុងសង្កាត់គោករកា យ៉ាងសន្ធោសន្ធៅអស់ជាង១០ម៉ោង ខូចខាតទាំងស្រុង
- ភ្នំពេញ
រាជធានីភ្នំពេញៈឃ្លាំងកម្ទេចក្រណាត់នៅសង្កាត់គោករកា ត្រូវអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅអស់រយៈពេលប្រមាណជាង១០ម៉ោង បណ្ដាលឱ្យរងកាខូចខាតអស់ទាំងស្រុង។
ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង ១៤និង៤០ នាទីរសៀល ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៦ នេះ នៅចំណុចទីតាំងឃ្លាំងកម្ទេចក្រណាត់មួយកន្លែង ស្ថិតក្នុងភូមិជំរៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបង្កឡើងដោយសារឆេះស្មៅរាលដាល។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលកម្មករចំនួន ៤នាក់នៅក្នុងឃ្លាំង ស្រាប់តែមានភ្លើងបានឆាប់ឆេះពីផ្នែកខាងត្បូងហើយរាលដាលទៅឃ្លាំងទាំងមូលយ៉ាងសន្ធោសន្ធៅ ។ នៅក្នុងហេតុការណ៍នោះ ក៏៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយរថយន្តអន្តរាគមន៍មកពីបណ្ដាអង្គភាពផ្សេងៗបានចុះទៅ អន្តរាគមន៍បាញ់ពន្លត់។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងហេតុការណ៍នោះរថយន្តពន្លត់អគ្គីភ័យចំនួន២៥គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់នៅក្នុងនោះរថយន្តការិយ៉ាល័យ អគ្គិភ័យ ចំនួន ១៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១៧ឡាន ស្មើនឹង ៤៦៨ម៉ែត្រគូប ,រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប ,រថយន្តអគ្គិភ័យតម្រួត(៩១១)ចំនួន២គ្រឿងប្រើប្រាស់ទឹកអស់២ឡានស្មើរ១២ម៉ែត្រគូប ,រថយន្តអគ្គិភ័យ(៧១១)ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៧ឡាន ស្មើនឹង ១៧០ម៉ែត្រគូប ហើយភ្លើងបានរលត់ទៅវិញនៅម៉ោង ០០នឹង៥៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ខែឆ្នាំ២០២៦ដោយប្រើរយៈពេលអស់ប្រមាណជាង១០ ម៉ោង។
តាមនគរបាលបានឲ្យដឹងទៀតថា អគ្គីភ័យនេះបណ្ដាលឲ្យឃ្លាំងស្តុកកម្ទេចក្រណាត់ទំហំ២០ម៉ែត្រគុណ៣០ម៉ែត្រ ធ្វើពីដែកប្រក់ស័ង្កសីដែលមានម្ចាស់ឈ្មោះ ហៀង ច័ន្ទវាសនា ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ: អាជីវករ ត្រូវភ្លើងឆេះ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុងហើយ កម្ទេចក្រណាត់អស់ប្រមាណ៨០%។
តាមនគរបាលបានឲ្យដឹងទៀតថា អគ្គីភ័យនេះបណ្ដាលមកពីឆេះព្រៃនៅដីឡូផ្នែកខាងត្បូងឃ្លាំង ហើយឆេះរាលដាលទៅឃ្លាំងកម្ទេច ក្រណាត់យ៉ាងសន្ធោសន្ធៅតែម្ដង ។ ទោះបីជាយ៉ាងណា គេពុំដឹងថា ការឆេះព្រៃបណ្តាលមកពីគេដុតព្រៃ ឬគេបោះកន្ទុយបារីបណ្ដាឲ្យឆាបឆេះនោះឡើយ៕














ចែករំលែកព័តមាននេះ