ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ​ស្វាគមន៍​គណៈ ប្រតិភូ​ខេត្ត​ដុ​ង​ថាបជូនពរ​ឆ្នាំ​ថ្មី

2 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំ​ខេត្តដឹកនាំ​ដោយ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង​ឯកឧត្ដម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត…

ខេត្តបន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំ​ខេត្តដឹកនាំ​ដោយ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង​ឯកឧត្ដម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦​កន្លង​ទៅ បាន​ទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូ​ខេត្ត​ដុ​ងថាប នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​ដោយ​ឯកឧត្តម ត្រឹ​ន ទួន​អា​ញ អគ្គ​កុងស៊ុ​ល​វៀតណាម​ប្រចាំ​ខេត្តបាត់ដំបង និង​ឯកឧត្តម ផា​ម វ៉ា​ន់​អាន អនុ​លេខាធិការ​គណៈក​ម្មា​ធិ​ការ​បក្ស​ខេត្ត និង​ជា​អនុប្រធាន​គណៈក​ម្មា​ធិ​ការ​ប្រជាជន​ខេត្ត​ដុ​ង​ថាប រួម​នឹង​ប្រតិភូ​អមដំណើរ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច និង​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដល់​ថ្នាក់ដឹកនាំ និង​ប្រជាជន​ក្នុង​ខេត្តបន្ទាយមានជ័យ និង​បាន​ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​សាលា
ខេត្ត ។

នា​ឱកាស​នោះ ប្រតិភូ​ខេត្ត​ដុ​ង​ថាប​បាន​ជូនពរ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត ឯកឧត្ដម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សាខេត្ត ព្រមទាំង​មន្ត្រីរាជការ​និង​ប្រជាជន​ទូ​ទាំង​ខេត្តបន្ទាយ មានជ័យ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ទទួល​បាន​នូវ​ក្តី​សុខ​សប្បាយ សុខ​សន្តិភាព នឹង​ខេត្ត​កាន់តែ​មានការ​រីក​ចម្រើន​ទៅ​មុខជា​លំដាប់ ។

ឯកឧត្ដម អ៊ុំ រាត្រី បាន​លើក​ឡើង​ពី​ទំនាក់ទំនង​គ្នា​ល្អ​រវាង​កម្ពុជា​-​វៀតណាម ពិសេស​ខេត្តបន្ទាយ​មាន​ជ័យ និង​ខេត្ត​ដុ​ង​ថាប ដែល​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​គ្រប់​កាលៈទេសៈ និង​ជួយ​ជ្រោមជ្រែង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ឈរ​លើ​ស្មារតី​សាមគ្គី​ស្អិតរ​មួ​ត រួម​គ្នា​ជា​ធ្លុង​មួយ​តស៊ូ​ប្រយុទ្ធ ប្រឈម​នឹង​បញ្ហា ការ​លំបាក​នានា និង​បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​ជាមួយ​គ្នា​តាំងពី​ដើម​រៀង​មក ក្នុង​ការ​ប្រយុទ្ធ​ទល់​នឹង​សត្រូវ​រួម ដើម្បី​ឯករាជ្យ​ភាព សេរីភាព នៃ​ប្រជាជន​ទាំង​២ ។

ឯកឧត្តម ផា​ម វ៉ា​ន់​អាន អនុ​លេខាធិការ​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​អនុប្រធាន​គណៈ កម្មាធិការ​ប្រជាជន​ខេត្ត​ដុ​ង​ថាប បាន​បញ្ជាក់​សម្តែង​នូវ​មនោសញ្ចេតនា និង​បង្ហាញ​ពី​ចំណងមិត្តភាព​យ៉ាង​ជិត​ស្និទ្ធ ស៊ីជម្រៅ​រវាង​ខេត្ត​ទាំង​២ និង​ប្តេជ្ញា​បន្ត​រក្សា​ទំនាក់ទំនង​មួយ​នេះ​ឱ្យ​នៅ​ស្ថិតស្ថេរ​យូរអង្វែង ។

ក្នុង​នាម​ប្រទេស​ទាំង​ពីរ ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា ក៏​ដូច​ជា​ដេ​ី​ម្បី​រឹតចំណង​មិត្តភាព មេត្រីភាព​រវាង​ប្រជាជន​និង​ប្រជាជន ក៏​ដូច​ជា​ប្រទេស​ទាំង​២ ខេត្ត​ដុ​ង​ថាប​ក៏​នឹង​ផ្តល់​អាហា​រូបករ​ណ៍​ដល់​និស្សិត​របស់​ខេត្តបន្ទាយមានជ័យ ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​វៀ​ណា​ម ពាក់ព័ន្ធ​នឹងវិស័យ​កសិកម្ម ក៏​ដូច​ជា​វិស័យ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ក្នុង​នោះ​ថ្នាក់ដឹកនាំ​ខេត្ត និង​ប្រជាជន​កម្ពុជា បាន​ចង​ចាំ​ជា​និច្ច​នូវ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លា ហាន​របស់​វីរ​យុទ្ធ​ជន​នៃ​កងទ័ព​ទាំង​ពីរ ដើម្បី​បុព្វហេតុជាតិ​មាតុភូមិ ។ ផ្តើម​ចេញពី​ស្មារតី​នេះ ចំណងមិត្តភាព សាមគ្គីភាព ដ៏​មាន​សារៈសំខាន់ និង​ជា​សក្ខីភាព​ខេត្តបន្ទាយមានជ័យ បាន​សង់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​មួយ​កន្លែង​ស្ថិត​នៅ​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ដែល​បង្ហាញ​អំពី​អត្ថន័យ​ប្រកៀក​ស្មា​គ្នា ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​ខ្លួន និង​ជា​សិលាចារឹក​ទុកជា​ប្រ​វត្ថិ​សាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ