ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​របស់​អតីត​ពលករ​មក​ពី​ថៃ​៖ របាយការណ៍​សង់​ត្រា​ល់ គ្មាន​សុ​ក្រឹត្យ​ភាព​ត្រឹមត្រូវ​ ព្រោះ​វិធីសាស្ត្រ​មិន​ស្រប​តាម​វិជ្ជាជីវៈ​ស្រាវជ្រាវ​ ដែល​មិន​អាច​សន្និដ្ឋាន​ និង​វាយតម្លៃ​ជា​រួម​ឡើយ

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ក្រោយ​ការ​ចេញ​របាយការណ៍​របស់​អង្គការ​សង់​ត្រា​ល់​ស្តី​ពី​បញ្ហា​ពលករ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក ស៊ុន មេ​សា នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦​នេះ…

រាជធានីភ្នំពេញ​ ៖ ក្រោយ​ការ​ចេញ​របាយការណ៍​របស់​អង្គការ​សង់​ត្រា​ល់​ស្តី​ពី​បញ្ហា​ពលករ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក ស៊ុន មេ​សា នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦​នេះ បាន​ពន្យល់​ថា របាយការណ៍​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) មិន​មាន​សុ​ក្រឹត្យ​ភាព​ត្រឹមត្រូវ​ព្រោះ​វិធីសាស្ត្រ​ មិន​ស្រប​តាម​វិជ្ជាជីវៈ​ស្រាវជ្រាវ​ ដែល​មាន​ភាព​លម្អៀង​និង​មិន​អាច​យក​ទៅ​វាយតម្លៃ​និង​សន្និដ្ឋាន​ ជា​រួម​សម្រាប់​អតីត​ពលករ​កម្ពុជា​មក​ពី​ថៃ​ទាំង​អស់នោះ​ឡើយ ​។

លោក ស៊ុន មេ​សា បាន​អះអាង​ថា៖ «​របាយការណ៍​របស់​សង់​ត្រា​ល់​មិន​មាន​សុ​ក្រឹត្យ​ភាព​ត្រឹមត្រូវ និង​មិន​អាច​តំណាង​ឱ្យ​បទ​ពិសោធន៍​ជាក់ស្ដែង ​របស់​បងប្អូន​អតីត​ពលករ​ទាំងអស់ ​ដែល​វិល​មក​កម្ពុជា​ឡើយ ព្រោះ​វិធីសាស្ត្រ​ជ្រើសរើស​អតីត​ពលករ​មក​សម្ភាសន៍ គឺ​ធ្វើ​ឡើង​ដោយ​ដៅ​យក​មនុស្ស​ទុកជា​មុន​មិនមែន​ជា​ការ​ជ្រើសរើស​ដោយ​ចៃដន្យ​ ដែល​ស្រប​តាម​វិជ្ជាជីវៈ​ស្រាវជ្រាវ​នោះ​ទេ​ ។ ពោល​គឺ​មិន​ស្រប​តាម​វិជ្ជាជីវៈ​នៃ​ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឱ្យ​លទ្ធផល​មិន​អាច​យក​ទៅ​សន្និដ្ឋាន និង​វាយតម្លៃ​ជា​រួម​បាន​ទេ​»​ ។

លោក​ស៊ុន មេ​សា បន្ត​ថា ជុំវិញ​បញ្ហា​ពលករ​នេះ ក្រៅពី​អង្គការ​សង់​ត្រា​ល់ វិទ្យាស្ថាន​CDRI នៅ​ឆ្នាំ​២០២៦​នេះ ក៏​បាន​បញ្ចេញ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា អតីត​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ មានការ​ងារ​ធ្វើ​ជាង ៦០​ម៉ឺន​នាក់​ដែល​ផ្ទុយ​ពី​អ្វី​ ដែល​អង្គការ​សង់​ត្រា​ល់​បាន​លើក​ឡើង ​។

គិត​ត្រឹម​ពេល​នេះ អតីត​ពលករ ៦៥​ម៉ឺន​នាក់​ហើយ​មានការ​ងារ​ធ្វើ​ ដោយ​ក្នុង​នោះ​អតីត​ពលករ​ប្រមាណ​ជាង ៣៣​ម៉ឺន​នាក់​ទទួល​បានការ​ងារ​ធ្វើ​ក្នុង​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​កសិដ្ឋាន​ធំ​ៗ ខណៈ​ដែល​ជាង ៣២​ម៉ឺន​នាក់​បាន​ធ្វើការ​ក្នុង​ការដ្ឋាន​សំណង់ សិប្បកម្ម ភោជនីយដ្ឋាន កសិកម្ម និង​កន្លែង​លក់រាយ ​។

ជាមួយ​គ្នា​នេះ ដើម្បី​ជួយ​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ បាន​ដាក់​ចេញ​វិធានការ​ជាង​៣០​ចំណុច ដើម្បី​ជួយ​សម្រួល​អតីត​ពលករ​តាំងពី​នៅ​តាម​ព្រំដែន​រហូត​ដល់​មានការ​ធ្វើ​។ ក្នុង​នោះ ក្រសួង​បាន​រៀបចំ​វេទិកា​ប្រមាណ​ជាង ៦០០​លើក​ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០២៥​មក​ដល់​បច្ចុប្បន្ន ​។

បន្ថែម​ពី​នេះ ក្រសួង​បាន​កំពុង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ខ្លី រយៈពេល​១​ស​ប្តា​ហ៍ និង​១​ខែ បន្ថែម​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១,៥​លាន​នាក់​របស់​រាជរដ្ឋាភិបាល និង​ការ​ទទួលស្គាល់​ជំនាញ​ពី​មុន​របស់​អតីត​ពលករ រួម​ទាំង​ការ​បន្ត​រក​ការងារ និង​ផ្គូរ​ផ្គង​ការងារ​ដែល​ក្រសួង​ក៏​ពុង​បន្ត​ធ្វើ​ឥត​ដាច់​ដើម្បី​ជួយ​អតីត​ពលករ​ ។​ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការងារ​ដដែល ​៕ អត្ថបទសហការ