រដ្ឋមន្រ្តីថា AI មិនអាចជំនួសវេជ្ជបណ្ឌិតបានទេ
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងច្បាស់ៗ កាលពីថ្ងៃទី២៥ ខែមីនាថា AI មិនអាចចូលទៅជំនួសមនុស្សបានទេ ប៉ុន្តែមនុស្សក៏ត្រូវការវា…
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងច្បាស់ៗ កាលពីថ្ងៃទី២៥ ខែមីនាថា AI មិនអាចចូលទៅជំនួសមនុស្សបានទេ ប៉ុន្តែមនុស្សក៏ត្រូវការវា…
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងច្បាស់ៗ កាលពីថ្ងៃទី២៥ ខែមីនាថា AI មិនអាចចូលទៅជំនួសមនុស្សបានទេ ប៉ុន្តែមនុស្សក៏ត្រូវការវា ដើម្បីទំនើបកម្មក្បួនវេជ្ជសាស្ត្រ ។

លោកបានបញ្ជាក់នៅក្នុងសិក្ខាសាលា«បញ្ញាសិប្បនិម្មិត និងសុខាភិបាល ៖ ការរក្សាមនុស្សជាគន្លងស្នូលនៃនវានុវត្តន៍» ថា «AI គឺជាឧបករណ៍ដ៏មានអានុភាព ប៉ុន្តែក្នុងវេជ្ជសាស្ត្រ មនុស្សជាអ្នកកំណត់ទិសដៅ និងសម្រេច ព្រមទាំងទទួលខុសត្រូវរាល់ផលប៉ះពាល់ទាំងឡាយរបស់ AI» ។

លោកបានបន្តថា AI កំពុងមានការរីកចម្រើនខ្លាំង ប៉ុន្តែវិស័យសុខាភិបាលនៅតែជាវិស័យដែលផ្អែកលើមនុស្សជាចម្បង ។
លោកបានបន្តថា AI មិនអាចជំនួសវេជ្ជបណ្ឌិតបានទេ ប៉ុន្តែអាចជួយបង្កើនសមត្ថភាពក្នុងការវិភាគ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានលឿន រីឯការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រ នៅតែជាការសម្រេចចិត្តរបស់មនុស្សដោយមានទំនួលខុសត្រូវ និងក្រមសីលធម៌ច្បាស់លាស់ ។
លោកបានបន្តទៀតថា AI អាចជួយលើកកម្ពស់ផ្នែកសុខភាពសាធារណៈ ការតាមដានជំងឺរាតត្បាត និងការវិភាគទិន្នន័យ ដូចនេះការបណ្តុះបណ្តាលនិស្សិតវេជ្ជសាស្ត្រ ត្រូវបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាថ្មី ប៉ុន្តែត្រូវរក្សាសមត្ថភាពគិតវិភាគ និងការខិតខំប្រឹងប្រែងដោយមនុស្សផ្ទាល់ ។

លោកក៏បានបញ្ជាក់ថា កម្ពុជាកំពុងអនុវត្តយុទ្ធសាស្ត្របរិវត្តកម្មបច្ចេកវិទ្យា ដើម្បីគាំទ្រការអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង ហើយក្នុងបរិបទឌីជីថល ។
លោកបានបន្តទៀតថា AI គួរត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការបណ្តុះបណ្តាលទំនើប ប៉ុន្តែមិនមែនជាកត្តាដែលនាំឲ្យប៉ះពាល់ដល់គុណភាពសិក្សាឡើយ ហើយជំរុញឲ្យវេជ្ជបណ្ឌិតបន្តយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដោយមានទំនួលខុសត្រូវ ក្រមសីលធម៌ និងផ្តោតលើមនុស្សជាគន្លងស្នូល ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលឱ្យកាន់តែប្រសើរ និងសមភាពសម្រាប់ប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ