ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់គំរាមបើករណសិរ្សថ្មីនៅច្រកសមុទ្រ Bab el-Mandeb ដើម្បីបិទផ្លូវសមុទ្រក្រហម បើអា​មេ​រិក​ហ៊ានវាយលុកតាមជើងគោក

1 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង ៖ ពេល​ដែល​សង្គ្រាមអ៉ី​រ៉​ង់​ចូល​ដល់​ថ្ងៃ​ទី​២៧ គ្រោះថ្នាក់​នៃ​សង្គ្រាម​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ ។ ប្រភព​យោធាអ៉ី​រ៉​ង​មួយ​និយាយ​ថា ក្នុង​ករណី​អា​មេ​រិ​ក​វាយលុក​តាម​ជើង​គោក​ចូល​អ៉ី​រ៉​ង់ ប្រទេស​នោះ​ បាន​គំរាម​បើក​រណសិរ្ស​ថ្មី​មួយទៀត ក្នុង​ច្រក​សមុទ្រ​គន្លឹះ​មួយទៀត​សម្រាប់​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​របស់​ពិភពលោក…

សង្គ្រាម​អ៉ី​រ៉​ង ៖ ពេល​ដែល​សង្គ្រាមអ៉ី​រ៉​ង់​ចូល​ដល់​ថ្ងៃ​ទី​២៧ គ្រោះថ្នាក់​នៃ​សង្គ្រាម​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ ។ ប្រភព​យោធាអ៉ី​រ៉​ង​មួយ​និយាយ​ថា ក្នុង​ករណី​អា​មេ​រិ​ក​វាយលុក​តាម​ជើង​គោក​ចូល​អ៉ី​រ៉​ង់ ប្រទេស​នោះ​ បាន​គំរាម​បើក​រណសិរ្ស​ថ្មី​មួយទៀត ក្នុង​ច្រក​សមុទ្រ​គន្លឹះ​មួយទៀត​សម្រាប់​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​របស់​ពិភពលោក ដែល​ច្រក​សមុទ្រ​នោះ​ភ្ជាប់​សមុទ្រ​ក្រហម​ទៅ​ឈូង​សមុទ្រ​
អា​ដេ​ន​។

នោះ​ជា​ច្រក​សមុទ្រ​ភ្ជាប់​មក​ព្រែកជីក​ស៊ុ​យ​អេ​គឺ​ច្រក​សមុទ្រ​BAB EL MANDEH​ដែល​ជា​ច្រក
​សមុទ្រ​មួយ ក្នុង​ចំណោម​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​បំផុត​នៃ​ពិភពលោក ហើយ​អ៉ី​រ៉​ង់​មាន​ឆន្ទៈ ​និង​សមត្ថភាព អនុវត្ត​ការ​គំរាម​របស់​ខ្លួន​។ នេះ​ជា​ការ​គំរាម​ទល់​នឹង​ការ​គំរាម​។ អ្នក​ទទួលខុសត្រូវ​យោធា​អ៉ី​រ៉​ង់​រូប​នោះ​បន្ត​ថា ប្រសិនបើ​សត្រូវ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​លុកលុយ​តាម​ជើង​គោក ឬ​ក៏​ស្វែងរក​ធ្វើ​ឲ្យ​អ៉ី​រ៉​ង់​កាន់តែ​បង់​តម្លៃ​ច្រើន​ថែម​ទៀត តាម​រយៈ​ការ​ធ្វើសង្គ្រាម​ជើង​ទឹក​ក្នុង​ឈូង​
សមុទ្រ​ពែ​រ្ស៍ និង​សមុទ្រ​អូ​ម៉​ង់ នោះ​យើង​នឹង​បើក​រណសិរ្ស​ថ្មី​ៗ​ដែល​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។

តាម​សមុទ្រ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​។ អ៉ី​ស្រា​អែ​ល​ និង​សហ​រដ្ឋអាមេរិក​បាន​បើក​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​អ៉ី​រ៉​ង់​ពី​ថ្ងៃ​ទី​២៨ ​កុម្ភៈ​ មក ដោយ​សម្លាប់​មេ​ដឹកនាំ​កំពូល​អ៉ី​រ៉​ង់​លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី ហើយដោយ​បង្ក​សង្គ្រាម​មួយ​ដែល​រីករាយ​ដាល​ដល់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ទាំងមូល​។ កាលពី​យប់​ថ្ងៃ​ទី​២១ ​មីនា ​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ បាន​ដាក់​ឱសានវាទ​មួយ​ដល់​អ៉ី​រ៉​ង់​ឲ្យ​បើក​ច្រក​ហ័​រ​មូស ក្នុង​រយៈពេល​៤៨​ម៉ោង​ បើ​មិន​ដូ​​ច្នេះ​ទេ អា​មេ​រិ​ក​នឹង​កម្ទេច​មជ្ឈមណ្ឌល​អគ្គិសនី​អ៉ី​រ៉​ង់​ឲ្យ​ខ្ទេច​ ។

ចំណែក​អ៉ី​រ៉​ង់​បាន​គំរាម​តប​វិញ វាយប្រហារ​បណ្ដា​ទីតាំង​ថាមពល ​និង​បណ្ដា​ទីតាំង​ចម្រាញ់​ទឹក ក្នុង​តំបន់​ទាំងមូល​។ បន្ទាប់​មក ​លោក​ត្រាំ​បាន​ប្រកាស​ពន្យារពេល​ដល់​៥​ថ្ងៃ​ឱសានវាទ​នោះ ហើយ​លើក​ពី​ផែនការ​បញ្ចប់សង្គ្រាម​មាន​១៥​ចំណុច​មួយ​ដែល​អ៉ី​រ៉​ង់​បាន​បដិសេធ ហើយ​លោក​ត្រាំ​គំរាម​កម្ទេច​អ៉ី​រ៉​ង់់​ឲ្យ​ទៅ​ជា​ឋាននរក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ