ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​នឹង​ប្រជុំ​ពិភាក្សា​អនុម័ត​សេចក្តីព្រាង​ច្បាប់​  ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​៣០ មីនា

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋសភា​នឹង​ប្រជុំ​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិ​ក​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៣០ ខែមីនា​ ។ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី…

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋសភា​នឹង​ប្រជុំ​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិ​ក​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៣០ ខែមីនា​ ។

សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិភាក្សា​អនុម័ត​លើ​របៀបវារៈ​មួយ​ចំនួន​ ។

ជា​លទ្ធផល កិច្ចប្រជុំ​បាន​អនុម័ត​កំណត់​យក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ ពេល​ព្រឹក ជា​កាល​បរិ​ចេ្ឆ​ទ​ដើម្បី​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៧ ដោយ​មាន​របៀបវារៈ​ចំនួន​ពីររួម​មាន​៖

១-​ការ​ពិភាក្សា​អនុម័ត សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក
វិទ្យា​។

២-​ការ​ពិភាក្សា​អនុម័ត សេចក្តី​ស្នើ​ច្បាប់ ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។

ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក៏​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​សេចក្តីសម្រេចស្តី​ពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​នានា​នៃ​រដ្ឋសភា​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ