រាជធានីភ្នំពេញ ៖ វិបត្តិថាមពលសកល TotalEnergies អំពាវនាវឱ្យកម្ពុជាសន្សំសំចៃឧស្ម័ន ខណៈស្ថានភាពវិបត្តិថាមពល និងការផ្គត់ផ្គង់ឧស្ម័ន កំពុងការខ្វះខាតខ្លាំង ។
នេះបើយោងតាមលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ៃ និងថាមពល បានប្រកាស នារសៀលថ្ងៃទី២៦ ខែមីនានេះថា ៖ អនុប្រធានក្រុមហ៊ុនបារាំង Total Energies មកកម្ពុជា ដើម្បីពិភាក្សាបញ្ហាប្រេង និងឧស្ម័ន ។
លោក កែវ រតនៈ បានបន្តថា ក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់ធំមួយនៅវៀតណាម និងឥណ្ឌា ដែលបញ្ហាផ្គត់ផ្គត់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង ។

បន្ថែមពីនេះទៀត លោក កែវ រតនៈ បានបញ្ជាក់ថា ក្រុមហ៊ុនជំរុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជា ជួយសន្សំសំចៃឱ្យអស់លទ្ធភាពខណៈសង្គ្រាមនៅបន្ត ។ ដោយឡែកស្ថានភាពប្រេងម៉ាស៊ូត និងសាំង ទោះថ្លៃកើន ប៉ុន្តែនៅមានលទ្ធភាពគ្រាន់ជាងឧស្ម័នបន្តិច ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន TotalEnergies បានប្តេជ្ញាចិត្តបន្តខិតខំអស់ពីសមត្ថភាព ដើម្បីគាំទ្រដល់សន្តិសុខថាមពលនៅកម្ពុជា៕
ចែករំលែកព័តមាននេះ