ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​សម្រេច​​ធ្វើ​ផ្លូវ​បេតុង​ព័ទ្ធ​ជុំវិញ​ប្រាសាទនគរបាជ័យ ដើម្បី​ការពារ ក្រោយមាន​ពល​រដ្ឋ​សង់របងរំលោ.ភបំពា.ន

44 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: «​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សាងសង់​របង​ផ្ទះ​រំលោភ​មក​ដល់​ប្រា​ង​ប្រាសាទ​នគរ​បា​ជ័យ ក្នុងស្រុក​កំពង់សៀម ដោយ​មើលឃើញ​បែប​នេះ​អាជ្ញាធរ​បាន​ស្ថាបនា​ផ្លូវ​បេតុង​ព័ទ្ធ​ជុំវិញ​ព្រមទាំង​ដាំ​ដើមឈើផ្ដល់​ម្លប់​និង​ចេញ​ផ្កា​ធ្វើ​បែប​នេះ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​មានការ​បំពាន​។​ហើយ​បាន​ក្លាយទៅជា​កន្លែង​មួយ​សម្រាប់​បងប្អូន​ពលរដ្ឋ​នាំ​គ្នា​ដើរ​ហាត់ប្រាណ​និង​ជា​ផ្លូវ​សម្រាប់​ដឹក​កសិផល​ងាយស្រួល​មក​ផ្សារ​រហ័ស​ជាង​មុន​» ។ ​​នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​លើក​ឡើង​ក្នុង​ឱកាស​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មិ​នា លើក​ទី​២៨​នា​ព្រឹក​ថ្ងៃ​ទី​២៥​មីនា ឆ្នាំ​២០២៦…

ខេត្តកំពង់ចាម​: «​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សាងសង់​របង​ផ្ទះ​រំលោភ​មក​ដល់​ប្រា​ង​ប្រាសាទ​នគរ​បា​ជ័យ ក្នុងស្រុក​កំពង់សៀម ដោយ​មើលឃើញ​បែប​នេះ​អាជ្ញាធរ​បាន​ស្ថាបនា​ផ្លូវ​បេតុង​ព័ទ្ធ​ជុំវិញ​ព្រមទាំង​ដាំ​ដើមឈើផ្ដល់​ម្លប់​និង​ចេញ​ផ្កា​ធ្វើ​បែប​នេះ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​មានការ​បំពាន​។​ហើយ​បាន​ក្លាយទៅជា​កន្លែង​មួយ​សម្រាប់​បងប្អូន​ពលរដ្ឋ​នាំ​គ្នា​ដើរ​ហាត់ប្រាណ​និង​ជា​ផ្លូវ​សម្រាប់​ដឹក​កសិផល​ងាយស្រួល​មក​ផ្សារ​រហ័ស​ជាង​មុន​» ។ ​​នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​លើក​ឡើង​ក្នុង​ឱកាស​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មិ​នា លើក​ទី​២៨​នា​ព្រឹក​ថ្ងៃ​ទី​២៥​មីនា ឆ្នាំ​២០២៦ នៅ​សាលសន្និសីទ​សាលាខេត្ត​កំពង់ចាម​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​លើក​ឡើង​ថា​:​ជា​ការ​ពិត​ណាស់​ទិវា​វប្បធម៌​នេះ​ក្មួយ​ៗ ដែល​ជា​យុវជន​គឺ​បាន​យល់​ច្បាស់​តាម​រយៈ​ការ​សិក្សា​រៀនសូត្រ​នៅ​សាលា​។​ហើយ​តាម​រយៈ​ការ​មើលឃើញ​ដោយ​ផ្ទាល់​ភ្នែក​ដូច​ជា​ការ​ជួបជុំ​គ្នា​នា​ថ្ងៃនេះ​គឺ​ដើម្បី​បំផុសគំនិត​ស្មារតី​ដល់​ស្រទាប់​យុវជន​ទាំងអស់​ឲ្យ​ចេះ​ស្រលាញ់​ការពារ​អភិរក្ស​នៅ​សម្បត្តិ​វប្បធម៌​ជាតិ​របស់​យើង​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​។

ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា តាម​ពិត​ទៅ​វប្បធម៌​នេះ​គឺ​មាន​ន័យ​ទូលំទូលាយ​ណាស់​ដោយ​ឆ្លងកាត់​ពី​សម័យកាល​មួយ​ទៅ​សមីការ​មួយ​នៃ​ជីវភាព​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​បន្សល់​ទុក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ដូច​អក្សរសិល្ប៍ សំណង់​ស្ថាបត្យកម្ម​ជាដើម ហើយ​ក៏​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​អត្តសញ្ញាណ​របស់​ជាតិ​សាសន៍​នីមួយ​ៗ​ផង​ដែរ​។

ស្រប​ហ្នឹង​ពាក្យចាស់​ដែល​ពោល​ថា​”​វប្បធម៌​រលំ​ជាតិ​រលាយ​វប្បធម៌​ពណ្ណរាយ​ជាតិ​ផ្កើ​ន​ផ្កា​ន​”​។​ដូច្នេះ​មានការ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​ក្មួយ​ៗ​ទាំងអស់ វប្បធម៌​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​របស់​ជាតិ​សាសន៍​យើង​។​

ពិត​ណាស់​ថា​សង្គម​មិន​អាច​កាត់​ដាច់​ពី​វប្បធម៌​បាន​នោះ​ទេ ព្រោះ​មាន​ប្រវត្តិ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​តាំងពី​សម័យ​មុន​អង្គរ​និង​សម័យ​អង្គរ​គឺ​វប្បធម៌​មាន​ភាព​រុងរឿង​គួរ​ឲ្យ​កោតសរសើរ​។​តែ​ចាប់តាំងពី​ក្រោយ​សម័យ​អង្គរ​រយៈពេល ៥០០​ឆ្នាំ​មក​ប្រទេស​កម្ពុជា​យើង បាន​លិចលង់​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ហើយ​ត្រូវ​បាន​ទទួល​ការ​មាក់ងាយ​ពី​បរទេស​។​ជាក់ស្ដែង​នៅ​ចុងឆ្នាំ​២០២៥​កម្ពុជា​យើង​បាន​ទទួល​រង​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ ដោយ​បាន​បាញ់កាំភ្លើង​តូច​ធំ​ធ្វើ​ឲ្យ​សម្បត្តិ​វប្បធម៌​និង​សម្បត្តិ​បិ​តិក​ភណ្ឌ​ពិភពលោក ត្រូវ​បាន​ទទួល​រង​ការ​ខូចខាត​ដោយ​អន្លើ​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បញ្ជាក់​ថា នៅ​ក្នុង​ដំណាក់កាល​នេះ​យុវជន​ទាំងអស់​ត្រូវ​តែ​ពង្រឹង​ចំពោះ​សាមគ្គីភាព​ជា​ធ្លុង​មួយ​ឲ្យ​បាន​រឹង​មាំ​ដើម្បី​រួម​គ្នា​ថែរក្សា​វប្បធម៌​ជាតិ​របស់​ខ្លួន​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​ទៅ​អនាគត​។

ជាក់ស្ដែង​ដូច​ជា​នៅ​ប្រាសាទ​នគរ​បា​ជ័យ​ក្នុងស្រុក​កំពង់សៀម​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​សង់​របង​បំពាន​ដល់​ប្រាសាទ​។​ឃើញ​បែប​នេះ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បាន​គិតគូរ​ជាមួយនឹង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​តាម​រយៈ​ការ​កសាង​ផ្លូវ​បេតុង​ជុំវិញ​ប្រាសាទ​ដាំ​ដើមឈើ​ព្រមទាំង​បំពាក់​អំ​ពូ​ល​សូ​ឡា
បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​កំសាន្ត​លេង ដោយ​ងាយស្រួល​ទៀត​ផង​។​ជាមួយ​នោះ​នៅ​តាម​ពី​វត្ត​អារាម​នានា​ក្នុង​ខេត្តកំពង់ចាម​សំណង់​ព្រះ​វិហារ​ដែល​មាន​អាយុកាល​ចាប់ពី​១០០​ឆ្នាំ​ឡើង ព្រះ​ចៅអធិការ​វត្ត​មិន​អាច​វាយ​ចោល​ដើម្បី​សាងសង់​សំណង់​ថ្មី​នោះ​ទេ ព្រោះ​កិច្ចការ​ទាំងនេះ​មាន​សិទ្ធិ​សម្រេច​លើ​ក្រសួង​វប្បធម៌សំខាន់​គឺ​មាន​តែ​ការ​ជួសជុល​ដើម្បី​អភិរក្ស​ជា​សម្បត្តិ​វប្បធម៌​ជាតិ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ