ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​វិល​ពី​​ប្រទេស​​បារាំង ​មក​ស្រុក​កំណើត​ផ្តួចផ្តើមគំនិតបង្កើត​កញ្ចប់​អាហារ​ជួយ​កុមារ​ភៀស​​សឹក

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យុវជន​មួយ​ក្រុម​នៅ​ស្រុក​ប​វេ​ល ដឹកនាំ​ដោយ​យុវជន​វ័យក្មេង​ម្នាក់ ដែល​ទើប​វិល​ត្រឡប់​មក​ពី​ស្រុក​បារាំង បាន​គៀងគរ​គ្នា​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន ទិញ​នំចំណី ភេ​ស​ជ្ជះ ឬ អាហារ​ផ្សេង​ៗ…

ខេត្តបាត់ដំបង ​៖ យុវជន​មួយ​ក្រុម​នៅ​ស្រុក​ប​វេ​ល ដឹកនាំ​ដោយ​យុវជន​វ័យក្មេង​ម្នាក់ ដែល​ទើប​វិល​ត្រឡប់​មក​ពី​ស្រុក​បារាំង បាន​គៀងគរ​គ្នា​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន ទិញ​នំចំណី ភេ​ស​ជ្ជះ ឬ អាហារ​ផ្សេង​ៗ វេច​ខ្ចប់​យក​ទៅ​ចែក​ជូន​កុមារ​តូច​ៗ ដែល​ភៀស​សឹក មក​ពី​តំបន់​ព្រំដែន​ខ្មែរ ថៃ កាលពី​រសៀល​ថ្ងៃ​ទី ១៣ ធ្នូ ដែល​មាន​ជនភៀសសឹក​ប្រមាណ​២០០០​គ្រួសារ កំពុង​ជ្រកកោណ​នៅ​មណ្ឌល​សុវត្ថិភាព ក្នុង​«​វត្ត​អូរ​ដូន​ពៅ​» ស្ថិត​ក្នុង ឃុំ​ឃ្លាំង​មាស ស្រុក​បេ​វេ​ល​។

នេះ​ជា​កាយវិការ​ដ៏​គូរ​ឲ្យ​កោត​ស​សើរ ប្រកបដោយ​មនុស្ស​ធ​ម៏ ដែល​ពួក​គេ​បាន​ចូលរួម​ចំណែក​ជួយ​សង្គម​ជាតិ ក្នុង​គ្រា​មាន​អាសន្ន​។ ពួក​គេ​បាន​រៀបចំ ចំណីអាហារ​ជា​វេច​ជា​កញ្ចប់​ៗ សម្រាប់​ចែក​ជូន​ដល់​កុមារ​តូច​ៗ នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​«​វត្ត​អូរ​ដូន​ពៅ​» ក្នុងស្រុក​ប​វេ​ល បើ​ទោះជា​កញ្ចប់​មនុស្ស​ធ​ម៏​របស់​ពួក​គេ ស្ដូ​ច​ស្ដើង​មិន​បាន​ដល់​ដៃ​កុមារ​គ្រប់​គ្នា​ក្ដី​។

ក្នុង​វ័យ​ជាង​២០​ឆ្នាំ យុវជន នី ប៊ុ​ន​ថា​ន ជា​អ្នក​ផ្ដើមគំនិត​បង្កើត​កញ្ចប់​មនុស្ស​ធ​ម៌នេះ​ឡើង​។ គេ​ក៏​ជា​អ្នក​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ដែរ អស់​ប្រមាណ​៣០០​ដុល្លា ដើម្បី​ទិញ​ចំណីអាហារ​វេច​ជា​កញ្ចប់ យក​ទៅ​ចែក​ជូន​កុមារ​ភៀស​សឹក​។ ក្រោម​បញ្ចប់​ការ​ចែក​នំចំណី​ដល់​កុមារ យុវជន នី ប៊ុ​ន​ថា​ន បាន​ឆក់​ឪ​កាស​ផ្ដល់​បទ​សម្ភាស​ន៏​យ៉ាង​ខ្លី ជាមួយ​កោះសន្តិភាព យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ទើប​ត្រឡប់​មក​ពី​ប្រទេស​បាំ​រាំ ចំ​ថ្ងៃ​ទាហាន​ថៃ បាញ់​ទាហាន​កម្ពុជា នៅ​តាម​បន្ទាត់​ព្រំដែន​។ ខ្ញុំ​មានស្រុក​កំណើត នៅ​ស្រុក​ប​វេ​ល បច្ចុប្បន្ន​ឪពុក ម្ដាយ​ខ្ញុំ​ក៏​នៅ​ស្រុក​កំណើត​នេះ​ដែរ​។ ខ្ញុំ​ទៅ​ស្រុក​បារាំង​ក៏​ទៅ​ធ្វើការ​ឲ្យ​គេ​ដែរ​»​។

យុវជន នី ប៊ុ​ន​ថា​ន បាន​​បន្ត​​ទៀត​ថា «​ខ្ញុំ​បានឃើញ​ប្រជាពលរដ្ឋ​ភៀស​សឹក​ចូល​មក​ស្នាក់​នៅ​ស្រុក​ប​វេ​ល ច្រើន​ក​កុញ​នៅ​តាម​ទី​វត្ត​អារាម គូរ​ឲ្យ​អាសូរ​ចិត្ត​ណាស់ ជា​ពិសេស​កុមារ​តូច​ៗ​។ ដូច្នេះ​ហើយ ទើប​ខ្ញុំ សម្រេចចិត្ត​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​បន្តិច​បន្តូច ជាមួយ​មិត្តភក្ដិ​នៅ​ស្រុក​កំណើត ដើម្បី​ទិញ​នំចំណី ភេសជ្ជៈ​ផ្សេង ច្រក​ជា​កញ្ចប់​យក​ទៅ​ចែក​ជូន​កុមារ​តូច​ៗ នៅ​មណ្ឌល​សុវត្ថិភាព​នៅ «​វត្ត​អូរ​ដូច​ពៅ​»​នេះ ព្រោះ​នៅ​ទីនោះ​មាន​ជនភៀសសឹក​ច្រើន​ជាងគេ ក្នុងស្រុក​ប​វេ​ល​»​។

យោង​តាម​របាយ​ការ​ណ៏​បឋម​របស់​រដ្ឋបាល​ស្រុក​ប​វេ​ល ស្ដី​ពី​ជនភៀសសឹក​ដែល​កំពុង​ស្នាក់​នៅ​បណ្ដោះអាសន្ន បាន​ឲ្យ​ដឹង​ថា គិត​ត្រិ​ម​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី ១៣ ធ្នូ សម្រាប់​មណ្ឌល​សុវត្ថិភាព​«​វត្ត​អូរ​ដូន​ពៅ​» មាន​ប្រជាពលរដ្ឋ​ភៀស​សឹក​ច្រើន​ជាងគេ បើ​ប្រៀបធៀប​ទៅ​នឹង​មណ្ឌល​សុវត្ថិភាព​ដទៃ​ទៀត នៅ​ក្នុងស្រុក​ប​វេ​ល​។ បើ​តាម​របាយ​ការ​ណ៏​ខាងលើ​នេះ ប្រជាពលរដ្ឋ​ដែល​ភៀស​សឹក​មក​ពី​តាម​បណ្ដា​ស្រុក​នានា រស់នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ ថៃ មាន​ចំនួន​ជាង​១.៥៦០​គ្រួសារ ដែល​បាន​និង​កំពុង​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​មណ្ឌល​សុវត្ថិភាព «​វត្ត​អូរ​ដូន​ពៅ​» មាន​មនុស្ស​រាយ​ចំនួន​ជាង​៦.៣៤០​នាក់​។

ពេល​នេះ​អាជ្ញាធរ និង កាក្កបាទក្រហម រួម​ជាមួយ​សប្បុរ​ជន​នានា​ផង បាន​និង​កំពុង​ផ្ដល់​ស្បៀងអាហារ ទឹក​សុទ្ធ និង សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​ទៀត ចែក​ជូន​ពលរដ្ឋ ដើម្បី​ដោះស្រាយ​ជា​បណ្ដោះអាសន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ