ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្មតបនឹងថៃ ! លោក ហេង រតនា ៖ បើថៃគោរពច្បាប់អន្តរជាតិ ហេតុអ្វីប្រើអាវុធហាមឃាត់?

6 ម៉ោង មុន

អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​ថា ហេតុ​អី​ថៃ​បំពាន​អនុសញ្ញា​អន្តរជាតិ​ជា​ច្រើន ដូច​ជា អនុសញ្ញា​ការ​ហាមឃាត់​ប្រើប្រាស់​អាវុធ​គីមី អនុសញ្ញា​ការ​ហាមឃាត់​ប្រើប្រាស់​គ្រាប់បែក​ចង្កោម សន្ធិសញ្ញា​/​អនុសញ្ញា​ស្តី​ពី​ការ​កំណត់ព្រំដែន​កម្ពុជា​-​សៀម ។ ជាក់ស្តែង លោក…

អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​ថា ហេតុ​អី​ថៃ​បំពាន​អនុសញ្ញា​អន្តរជាតិ​ជា​ច្រើន ដូច​ជា អនុសញ្ញា​ការ​ហាមឃាត់​ប្រើប្រាស់​អាវុធ​គីមី អនុសញ្ញា​ការ​ហាមឃាត់​ប្រើប្រាស់​គ្រាប់បែក​ចង្កោម សន្ធិសញ្ញា​/​អនុសញ្ញា​ស្តី​ពី​ការ​កំណត់ព្រំដែន​កម្ពុជា​-​សៀម ។

ជាក់ស្តែង លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ក្នុង​នាម​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប ខ្ញុំ​សូម​សំដែង​នូវ​អំណរ​គុណ​ឯ​.​ឧ​ប្រធានាធិបតី Donald J. Trump ដែល​បាន​ខិតខំ​លះបង់ និង​ជំរុញ ឱ្យ​មានការ​គោរព​ដល់​ស្មារតី​សន្តិភាព ដែល​មាន​ស្រាប់​! ។

លោក ហេង រតនា បាន​បញ្ជាក់​ថា ជាមួយ​នេះ ឯ​.​ឧ​ប្រ​ធានា​ធ​បតី ក៏​បាន​បញ្ជាក់ កា​ពិត​ខ្លី​ពី​បញ្ហា​គ្រោះថ្នាក់​មីន​របស់​ទាហាន​សៀម នានា​កន្លង​មក​ជា​«​ឧ​ប​ទ្ទេវ​ហេតុ​» !! ប៉ុន្តែ​ពួក​មេដឹកនាំ​ចោរ​ឈ្លានពាន​សៀម​ឆ្លើយ​តប​វិញ​ថា មិន​អាច​ទទួល​បាន​ឡើយ​!! ហើយ​អ្វី​ដែល​ពួក​ចោរ​ឈ្លានពាន បែរជា​អាច​ទទួល​បាន​«​ចំពោះ​ការ​សម្លាប់​ជន​កម្ពុជា​មិន​រើសមុខ រួម​មាន​ទារក ក្មេង​ៗ ប្រជាជន និង​អាចារ្យវត្ត​ជាដើម​… ។ ល​។ សម្រាប់​ប្រជាជន​កម្ពុជា នរណា​ៗ​ក៏​បាន​យល់​ដឹង​ច្បាស់​ថា បញ្ហា​ផ្ទុះ​គ្រាប់​មីន គ្រាន់តែ​ជា​យុទ្ធសាស្ត្រ និង​ឧបាយកល​ប្រើ​កម្លាំង​ធ្វើសង្គ្រាម​ឈ្លានពាន និង​កាន់កាប់​បូរណភាព​ទឹក​កម្ពុជា​ទាំង​កំរោល និង​សំដែង​ក្លែងខ្លួន​ជា​តួអង្គ ជា​អ្នក​គោរព​ច្បាប់​អន្តរជាតិ​ល្អ​គ្មាន​ពីរ​ប៉ុណ្ណោះ ។

លោក ហេង រតនា បាន​បន្ត​ថា យើង​ទាំងអស់​គ្នា មិន​ពិបាក​យល់​ទេ ប្រសិនជា​ចោរ​ឈ្លានពាន​ពិតជា អ្នក​គោរព​ច្បាប់​អន្តរជាតិ​យ៉ាង​ល្អ​ពិតប្រាកដ​មែន​នោះ ហេតុ​អី​ពួក​គេ​បំពាន​អនុសញ្ញា​អន្តរជាតិ​ជា​ច្រើន ដូច​ជា​អនុសញ្ញា​ការ​ហាមឃាត់​ប្រើប្រាស់​អាវុធ​គីមី អនុសញ្ញា​ការ​ហាមឃាត់​ប្រើប្រាស់​គ្រាប់បែក​ចង្កោម សន្ធិសញ្ញា​/​អនុសញ្ញា​ស្តី​ពី​ការ​កំណត់ព្រំដែន​កម្ពុជា​-​សៀម​….. និង​អនុសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស ការ​ការពារ​ជន​ស៊ី​វិល​ពេល​មាន​សង្គ្រាម​….​ជាដើម​។ ល​។

លោក ហេង រតនា បាន​បន្ថែម​ថា ហើយ​ថ្មី​ៗ​ចុង​ក្រោយ​នេះ មេដឹកនាំ​គ្មាន​សភា​សៀម​នេះ មិន​ស្តាប់​តាម​ស្មារតី​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​របស់​អន្តរជាតិ​ណា​ឡើយ ដូច​ជា​UN, ASEAN ដោយ​រួម​ទាំង​ការ​អំពាវនាវ​របស់​ពិភពលោក នេះ​និង​ការ​លះបង់​ចូលរួម​របស់​ឯ​.​ឧ​ប្រធានាធិបតី Donald J. Trump ផ្ទាល់​ផង​ដែរ ។

ទន្ទឹង​នឹង​នេះ ពួក​ចោរ​ឈ្លានពាន បាន​បន្ត​ទាមទារ​ឱ្យ​កម្ពុជា​ដាក់អាវុធ ដក​កម្លាំង​ប្រយុទ្ធ និង​សុំ​ចរចារ​ជាមួយ​សៀម​ផ្ទាល់ ដែល​វិញ្ញាសារ​សាមញ្ញ​ៗ​បែប​នេះ​មនុស្ស​ម្នា​លើ​ពិភពលោក​នេះ អាច​យល់​ដឹង​បាន​គ្រប់គ្រាន់​ហើយ ពី​អស់លោក​មេដឹកនាំ​សៀម​ឈ្លានពាន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ