កម្ពុជាចំណាយជាង២,០២ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១០ ខែ នៃឆ្នាំ២០២៥ ពោល គឺមានការថយចុះប្រមាណជា ១១,៥ភាគរយ បើធៀបនឹងរយៈពេលដដែលនៃឆ្នាំ២០២៤កន្លងទៅ ។

ស្ថិតិដែលចងក្រង ដោយក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជាបានចំណាយ១,០៧ ពាន់លានដុល្លារ សម្រាប់ការនាំចូលប្រេងម៉ាស៊ូតដែលធ្លាក់ចុះ១១ភាគរយ; សាំងត្រឹម ៦៧៥លានដុល្លារ ធ្លាក់ចុះ១៦ភាគរយ ហើយហ្គាសប្រមាណជា២៧៥លានដុល្លារកើនឡើង០,៣៣ភាគរយ ។
មកដល់ពេលនេះ កម្ពុជាកំពុងតែពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង និងឧស្ម័ន ដោយសារទុនបម្រុងប្រេងនៅបាតសមុទ្ររបស់ខ្លួន មិនទាន់ត្រូវបានធ្វើអាជីវកម្មនៅឡើយទេ ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ប្រភពប្រេង និងឧស្ម័ន ដែលបម្រើសេចក្តីត្រូវការនៅកម្ពុជា គឺនាំចូលពីសិង្ហបុរី និងវៀតណាម ៕
ចែករំលែកព័តមាននេះ