ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោធិ៍សាត់ត្រៀមទទួល «ទំនប់អាងទឹកលេខ២» ដែលនឹងក្លាយជាអាងស្តុកទឹកធំជាងគេនៅកម្ពុជា

57 វិនាទី មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ គម្រោង​អភិវឌ្ឍន៍​ទំនប់​អាង​ទឹក​លេខ​២ អាច​មាន​សមត្ថភាព​ស្តុក​ទឹកបាន​ប្រមាណ​៨៦០​លាន​ម៉ែត្រគូប នឹង​ក្លាយជា​អាង​ស្តុក​ទឹក​ដែល​ធំ​ជាងគេ​នៅ​កម្ពុជា មាន​ទីតាំង​ស្ថិត​នៅ​លើ​ស្ទឹង​ប្រ​ម៉ោ​យ ក្នុង​ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​មហា​បវរ​ធិ​បតី…

ខេត្តពោធិ៍សាត់ ៖ គម្រោង​អភិវឌ្ឍន៍​ទំនប់​អាង​ទឹក​លេខ​២ អាច​មាន​សមត្ថភាព​ស្តុក​ទឹកបាន​ប្រមាណ​៨៦០​លាន​ម៉ែត្រគូប នឹង​ក្លាយជា​អាង​ស្តុក​ទឹក​ដែល​ធំ​ជាងគេ​នៅ​កម្ពុជា មាន​ទីតាំង​ស្ថិត​នៅ​លើ​ស្ទឹង​ប្រ​ម៉ោ​យ ក្នុង​ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ទំនប់​អាង​ទឹក​លេខ​២ នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​សំខាន់​ៗ​មួយ​ចំនួន​រួម​មាន ៖ ទី​១/ អាច​ស្តុក​ទឹកបាន​៨៦០​លាន​ម៉ែត្រគូប និង​អាច​ស្រោចស្រព​លើ​ផ្ទៃដី​ចំនួន ២៦២ ៥០០​ហិ​កតា ដែល​នឹង​ផ្តល់​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ពង្រីក​វិសាលភាព​វិស័យ​កសិកម្ម​បន្ថែម​ទាំង​រដូវប្រាំង និង​រដូវវស្សា ។

ទី​២/ កាត់​បន្ថយ​បាន​នូវ​ការ​ជន់​លិចលង់ នៅ​ផ្នែក​ខាងក្រោម​ទំនប់​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ដែល​តែងតែ​បង្ក​គ្រោះ​មហន្តរាយ​កន្លង​មក ។

ទី​៣/ បញ្ចៀស​បាន​នូវ​ការ​ខូចខាត​ប្រព័ន្ធ​ធារាសាស្ត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​បណ្តាល​មក​ពី​ទឹកជំនន់

ទី​៤/ ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​សក្តានុពល ។

គិត​ត្រឹម​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២៥ គម្រោង​នេះ​សម្រេច​បាន​ប្រមាណ​៤០% ដោយ​បាន​ចាប់ផ្តើម​អនុវត្ត​ក្នុង​ខែមករា ឆ្នាំ​២០២៥ ហើយ​គ្រោង​បញ្ចប់​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ