ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនឡើងផ្លូវល្បឿនលឿន ! ត្រូវដឹងពីចំណុចហាមឃាត់ទាំង៦ នេះ ដើម្បីសុវត្ថិភាព

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ថា ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន បងប្អូន​ត្រូវ​យល់​ដឹង​បន្ថែម​អំពី​បម្រាម​មួយ​ចំនួនៈ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ថា ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន បងប្អូន​ត្រូវ​យល់​ដឹង​បន្ថែម​អំពី​បម្រាម​មួយ​ចំនួនៈ

១. ហាម​បើកបរ​ត្រឡប់​ក្រោយ
២. ហាម​បោះ​សំរាម​ចោល​តាម​ផ្លូវ
៣. ហាម​បើកបរ​បញ្ច្រាសទិស ឬ​ថយក្រោយ
៤. ហាម​បើកបរ​លើស​ល្បឿន​កំណត់
៥. ហាម​ដឹក​អ្នកដំណើរ​នៅ​ក្រោយ​រថយន្ត​ភី​ក​អាប់
៦. ហាម​ម៉ូតូ​រ៉ឹ​ម៉ក​ដែល​មាន​កម្លាំង​ក្រោម 500cc ធ្វើ​ដំណើរ​ឡើង​ផ្លូវ​ល្បឿន​លឿន ។

ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប មេត្តា​អនុវត្ត​តាម​លក្ខខណ្ឌ​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ឱ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បើកបរ​លើស​ល្បឿន​កំណត់ និង​កុំ​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍​។ សូម​បើកបរ​ដោយ​សុវត្ថិភាព ។

សូម​រំលឹក​ថា ក្រសួង​មិន​ត្រឹមតែ​ចង់ឱ្យ​គោរព​ច្បាប់​ទេ ប៉ុន្តែ​ចង់ឱ្យ​យល់​ពី​លក្ខខណ្ឌ​ពិសេស របស់​ផ្លូវ​ល្បឿន​លឿន ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ ដែល​កើតឡើង​ដោយ​ការ​ធ្វេសប្រហែស (​ដូច​ជា​ការ​បើក​បញ្ច្រាស ឬ​លើស​ល្បឿន​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ