ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​ និង​អាជ្ញាធរ បើក​យុទ្ធនាការ​អប់​រំ ​ផ្សព្វផ្សាយ​អំពី​​គ្រឿងញៀ.ន លើក​ទី​២ នៅ​ទីរួមខេត្ត​​តាកែវ

37 វិនាទី មុន
  • តាកែវ

​ខេត្តតាកែវ ៖ ក្រសួង​ព័ត៌មាន បាន​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​បន្ត​រៀបចំ​យុទ្ធនាការ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​បញ្ហា​គ្រឿងញៀន…

​ខេត្តតាកែវ ៖ ក្រសួង​ព័ត៌មាន បាន​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​បន្ត​រៀបចំ​យុទ្ធនាការ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​បញ្ហា​គ្រឿងញៀន លើក​ទី​២ នៅ​ទីរួមខេត្ត​តាកែវ​។

ការ​បន្ត​យុទ្ធនាការ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​គ្រឿងញៀន គឺជា​ចំណុច​សំខាន់​ក្នុង​ការ​រក្សា​ភាព​ជាប់លាប់ នៃ​ការ​ផ្តល់​សារ​អប់រំ​ល្អ​ៗ និង​ការ​បង្កើត​ទម្លាប់​និង​ស្មារតី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ប្រជាពលរដ្ឋ និង​អ្នកមាន​ឥទ្ធិ​ផល​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​។ ការ​ចាប់ផ្តើម​យុទ្ធនាការ​មិន​គ្រប់គ្រាន់​ទេ ប្រសិនបើ​គ្មាន​ការ​បន្ត​ធ្វើ​ជា​ប្រចាំ និង​បណ្តុះ​ស្មារតី​ជា​ចលនា​រួម​របស់​ជាតិ​។

យុទ្ធនាកា​ប្រយុទ្ធ​ផ្សព្វផ្សាយ​អប់រំ​ស្តី​ពី​បញ្ហា​គ្រឿងញៀន លើក​ទី​២ ដឹកនាំ​ដោយ​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ នៃ​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដែល​មាន​ក្រសួង​ព័ត៌មាន​ជា​ប្រធាន ត្រូវ​បាន​រៀបចំ ឡើង​នៅ​ខេត្តតាកែវ ក្រោម​អធិបតីភាព លោក គិ​ម ហុង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន តំណាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​។

ក្នុង​ឱកាស​នៃ​រៀបចំ​យុទ្ធនាការ​នេះ​ផង​ដែរ ក៏​មានកា​សហការ និង​ចូលរួម​ដោយ លោក​ឧត្តមសេនីយ៍ឯក លឹ​ម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​, លោក យង់ សុ​វ​ឌ្ឍ​នា អភិបាលរង​ខេត្ត តំណាង លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​-​មន្ទីរ​ព័ត៌មាន មន្ត្រីរាជការ​នៃ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត សិស្សានុសិស្ស យុវជន យុវនារី ប្រជាពលរដ្ឋ ប្រមាណ​ជាង ៦០០ នាក់​។

លោក គិ​ម ហុង បាន​បញ្ជាក់​ថា យុទ្ធនាការ​ប្រយុទ្ធ​ផ្សព្វផ្សាយ​អប់រំ​ស្តី​ពី​បញ្ហា​គ្រឿងញៀន មិន​ធ្វើ​ជា​ប្រចាំ​ទៅ​បាន​នោះ​ទេ ប៉ុន្តែ ជាស​កម្ម​មួយ​ដើម្បី​បណ្តុះ​ស្មារតី​រួបរួម​គ្នា ជា​ចលនា​មួយ​ឱ្យទៅ​ជា​ទម្លាប់​ជា​ប្រចាំ នៅ​ក្នុង​សហគមន៍​ជួយ​ឱ្យ​ប្រជាជន​មានការ​យល់​ដឹង​ជា​បន្តបន្ទាប់ និង​ក្លាយជា​អាកប្បកិរិយា​ធម្មតា ដើម្បី​ណែនាំ អប់រំ ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​រូប​នេះ បាន​បន្ត​ថា សកម្មភាព​ដែល​យើង​ត្រូវធ្វើ​បន្តបន្ទាប់​ពី​យុទ្ធនាការ​នេះ គឺ​ការ​បន្ត​ផ្សព្វផ្សាយ​អាច​បង្កើត​វប្បធម៌ «​សង្គម​គ្មាន​គ្រឿងញៀន និង​ការ​បន្ត​អប់រំ​អាច​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​អំពី​សេវា​ជំនួយ និង​ការ​ស្តារ​ជីវិត​»​។ ការ​បន្ត​រៀបចំ​យុទ្ធនាការ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​បញ្ហា​គ្រឿងញៀន គឺជា​គន្លឹះ​ក្នុង​ការ​រក្សា​ភាព ជាប់លាប់​នៃ​សារ និង​បង្កើត​ឥទ្ធិពល​យូរអង្វែង​។ វា​ជួយ​បង្កើត​សង្គម​ដែល​មាន​សុខភាព​ល្អ កាត់​បន្ថយ​ការ​ប្រើ គ្រឿងញៀន និង​ផ្តល់​ឱកាស​ដល់​យុវជន​ក្នុង​ការ​រស់នៅ​ជីវិត​ប្រសើរ​ជាង​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ