ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យស្នេហាត្រីកោណ!​ សុំស្ទា.បមិនបាន ដេញកា.ប់​ផ្អើលអ្នកផ្សារ​

2 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ផ្ទុះ​បាតុភាព​ថា​មាន បុរស​ម្នាក់ដែល​នៅ​តំបន់​គេ​ហៅ​ឈ្មោះពេទ្យ លី បាន​ដេញ​កាប់​នារី​​ម្នាក់​ ផ្អើល​ពេញ​ផ្សារ​ជនបទ ក្នុងភូមិ​ស្រែ​ចាន ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស…

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ផ្ទុះ​បាតុភាព​ថា​មាន បុរស​ម្នាក់ដែល​នៅ​តំបន់​គេ​ហៅ​ឈ្មោះពេទ្យ លី បាន​ដេញ​កាប់​នារី​​ម្នាក់​ ផ្អើល​ពេញ​ផ្សារ​ជនបទ ក្នុងភូមិ​ស្រែ​ចាន ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ទាំង​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ សង្ស័យ​ជា​រឿង​ស្នេហា​ត្រីកោណ ។​ ជាង​នេះ​ទៅ​ទៀត​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​បដិសេធ​ថា​មិន​មានឈ្មោះ​ពេទ្យ​លី​ ប្រកប​របរ​គ្រូពេទ្យ​នៅ​ទីនោះ​ទេ​។

ដើម្បី​គោរព​ក្រ​មសិល​ធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​កោះសន្តិភាព សូម​មិន​ផ្តល់​អត្តសញ្ញាណ​ស្ត្រី​ដែល​អះអាង​ថា​រង​គ្រោះ ដែល​បាន​ផ្ដល់​ចម្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា រូប​គាត់​អាយុ​៤២ឆ្នាំ​ មាន​ទៅ​លំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​នៅ​យប់​ថ្ងៃ​ទី ១៩​ខែវិច្ឆិកា​ឆ្នាំ ២០២៥ ពេល​គាត់​កំពុង​ដេក​លង់លក់ មាន​បុគ្គល​ម្នាក់​ដែល​គ្រប់​គ្នា​ហៅ​ថា​ឈ្មោះ​ពេទ្យ​លី បាន​ចូល​ដល់​ក្នុងផ្ទះ​គាត់ (​មិនដឹង​ចូល​តាម​ណា ) បាន​ប៉ុនប៉ង​មក​បៀតបៀន​រាង​កាយ​របស់​គាត់ ហើយ​ត្រូវ​បាន​ឈ្លោះប្រកែក​គ្នា នឹង​បាន​ដេញ​ឲ្យ​ចេញ​ទៅ​វិញ ដោយ​ប្រាប់​ថា​មក​តាម​ណា​ចេញ​តាម​ហ្នឹង ។​

បុរស​រូប​នោះ​បាន​ចេញ​តាម​បង្អួច​ផ្ទះ​ទៅ​វិញ​ទៅ​។​លុះ​យប់​ថ្ងៃ​ទី ២០ ខែ​ឆ្នាំ​ដដែល​ឈ្មោះ​ពេទ្យ​លី​បាន​ចូល​មក​ផ្ទះ​គាត់​ម្ដងទៀត ហើយ​បាន​ឈ្លោះ​គ្នា រូប​គាត់​ក៏​បាន​លើក​ទូរ​សព្ទ​ថត ក៏​ត្រូវ​ឈ្មោះ​លី​នោះ​ឆក់​ទូរ​សព្ទ​រត់​ចេញ​ទៅ​។ គាត់​បាន​ស្រែក​ឲ្យ​គេ​ជួយ​ចាប់​យក​ទូរ​សព្ទ​មក​វិញ​ដែរ ដោយ​ស្រែក​ចោរ​ៗ តែ​ចាប់​មិន​បាន ។​លុះ​ព្រឹក​ឡើង​ខណៈ​ដែល​គាត់​ទៅ​ផ្សារ បម្រុង​នឹង​ហូប​អាហារ​សម្រន់​ពេល​ព្រឹក​ស្រាប់តែ​ឃើញ​ឈ្មោះ​ពេទ្យ​លី យក​កាំបិត​សំដៅ​មក​គាត់​ដេញ​កាប់​គាត់​ផ្អើល​ពេញ​ផ្សារ នៅ​ភូមិ​ស្រែ​ចាន ។​ក្រោយ​កើតហេតុ​គាត់​ក៏​បាន​ប្ដឹង​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រួច​ហើយ​ដែរ​។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ ក្រុម​អ្នក​សារព័ត៌​មានបាន​ទៅ​ជួប​ស្ត្រី​ជា​ប្រពន្ធ​របស់​ឈ្មោះ​ពេទ្យ លី ត្រូវ​បាន​ស្ត្រី​នោះ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា តាម​ពិត​ប្ដី​គាត់​ស្រឡាញ់​ជាមួយ​ស្ត្រី​រង​គ្រោះជា​ង​៣​ឆ្នាំ​មក​ហើយ​។​កន្លង​មក​រូប​គាត់ ជា​ប្រ​ព​ន្ឋ បាន​ហាម​ប្ដី​គាត់​កុំឱ្យ​តែ​ប៉ះពាល់​ក្រែង​ចាញ់បោក​គេ​អស់​លុយ​អស់​កាក់ តែ​ប្តី​គាត់​មិន​ស្តាប់ ។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​មិនដឹង​មានរឿង​អី​ទេ​ឃើញ​ប្ដី​គាត់​យក​កាំបិត​ដេញ​កាប់​ស្ត្រី​ដែល​អះអាង​ថា​ជា​ជន​រង​គ្រោះ​ពេញ​ផ្សារ ។ រូប​គាត់​ជា​ប្រ​ព​ន្ឋ ព្យាយាម​ចូល​ទៅ​ចាប់​ឃាត់​ដៃ​ម្ខាង​ចាប់​ប្ដី​ដៃ​ម្ខាង​ចាប់​ស្ត្រី​បំបែក​គ្នា ធ្វើ​ឱ្យ​មាន​របួស​តិចតួច​ទាំង​សងខាង ។​

បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​ចាប់​បំបែក​គ្នា​ទៅ​។ ក្រោយ​ពេល​កើតហេតុ​គាត់​ជា​ប្រពន្ធ​បាន​ធ្វើការ​ស្ដីបន្ទោស​ប្ដី​គាត់​ហើយ​ប្ដី​គាត់​ក៏​រត់​ចេញ​បាត់​ទៅ​។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​មិន​ហ៊ាន​បញ្ជាក់​ថា​ដូច​ម្ដេច​ទេ​ប៉ុន្តែ​គ្រាន់តែ​ប្រាប់​ថា​រឿង​នេះ​មាន​ភាព រញ៉េរញ៉ៃ​ដែល​មិន​អាច​បរិយាយ​បាន ព្រោះ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​។

ដោយឡែក​បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​មិន​មានឈ្មោះ​ពេទ្យ​លី​ប្រកប​អាជីវកម្ម​គ្រូពេទ្យ​នៅ​ទីនោះ​ទេ សូមកុំ​ច្រឡំ​។​តាម​ពិត​កូន​របស់​ឈ្មោះ​លី​នឹង​ទេ បាន​បើក​អាជីវកម្ម​គ្រូពេទ្យ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដោយហេតុ​នេះ​ហើយ​គាត់​អំពាវនាវ​សូម​បងប្អូន​អ្នក​សារព័ត៌មាន​មេត្តា​កុំ​ផ្សាយ​អ្វី​ខុស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សុខាភិបាល ។

សរុបសេចក្តី​មក​រឿងរ៉ាវ​ខាងលើ​ត្រូវ​បាន​សង្ស័យ​ថា​ជា​រឿង​ស្នេហា​ត្រីកោណ​ដែល​ទាំងអស់​គ្នា​រង់ចាំ​តាមដាន​បន្ត​ទៀត នៅ​ពេល​ដែល​សមត្ថកិច្ច​នាំ​ខ្លួន​ឈ្មោះ​លី​នោះ​មក​សួរនាំ ។

ព័ត៌មានបន្ថេមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ