ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ព​បុរស​ម្នាក់​ ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែតទឹកជាប់​​គល់ឈើ​ក្នុង​អូរ​ សង្ស័យករណី​ឃា.តកម្ម​

1 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បន្ទាប់​ពី​ធ្វើការ​ត្រូ​ត​ពិនិត្យ​ផ្នែក​កោសល្យ​វិ​ច្ច័​យ យ៉ាង​ល្អិតល្អន់​ពី​មន្ត្រី​បច្ចេកទេស កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ទៅ​លើ​សាកសព​បុរស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ អណ្ដែត​ទឹកអូរ​មួយ​កន្លែង​នៅ​ស្រុក​សំឡូត ។ ជុំវិញករណីនេះ…

ខេត្តបាត់ដំបង​ ៖ បន្ទាប់​ពី​ធ្វើការ​ត្រូ​ត​ពិនិត្យ​ផ្នែក​កោសល្យ​វិ​ច្ច័​យ យ៉ាង​ល្អិតល្អន់​ពី​មន្ត្រី​បច្ចេកទេស កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ទៅ​លើ​សាកសព​បុរស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ អណ្ដែត​ទឹកអូរ​មួយ​កន្លែង​នៅ​ស្រុក​សំឡូត ។ ជុំវិញករណីនេះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា វា​ជា​អំពើ​<<​ឃាតកម្ម​>> ដោយ​យោង​លើ​សាកសព​មាន​ស្លាកស្នាម​របួស ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ដដែល ហើយ​សាកសព​នោះ​អាច​ជា​ជនបរទេស​ទៀត​ផង​។

ស្នងការ​រង ទ​ទូល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​ន្រា​ប់​ថា មន្ត្រី​ជំនាញ និង មន្ត្រី​បច្ចេកវិទ្យា​សាស្ត្រ នៃ​ស្នងការ​ខេត្ត បាន​ចុះ​ត្រូ​ត​ពិនិត្យ​យ៉ាង​ជាក់លាក់​ហើយ លើ​សាកសព ដែល​គ្មាន​អត្តសញ្ញាណ​នោះ​។ សាកសព​មាន​ស្ថានភាព​ហើម​ស្អុយ តែ​មន្ត្រី​ជំនាញ​រក​ឃើញ​មាន​ស្នាម​របួស​ខ្លះ​ៗ​នៅ​លើ​រាង​កាយ ហើយ​ក៏​ឃើញ​មាន​ដាច់​ម្រាមដៃ​ដែរ​។

លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា បើ​យោង​លើ​សម្លៀក​បំពាក់ និង ស្នាម​សាក់​លើ​ជើង រួម​ជាមួយនឹង​ភិនភាគ​នៃ​សាកសព​ផង ជន​រង​គ្រោះ​ម្នាក់​នេះ អាច​ជា​ជ​បរទេស​។ សាកសព​អាច​ត្រូវ​គេ​ដឹក​យក​ទៅ​បោះ​ចូល​ក្នុង​អូរ​នៅ​តំបន់​នោះ ប៉ុន្តែ​យើង​ក៏​មិន​ទាន់​ថា អំពើ​ឃាតកម្ម​នេះ​កើតឡើង​នៅ​កន្លែង​ណា ? ហើយ​ដឹក​មក​ពី​ទិស​ណា​ទេ ? ពេល​នេះ​មន្ត្រី​ជំនាញ​បាន​កំពុងធ្វើការ​ស៊ើបអង្កេត​។

សាកសព​បុរស​សម្បុរ​ស ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​ស្រ​ដៀង​ទៅ​នឹង​ជនជាតិ​ចិន​នោះ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ កាលពី​រសៀល​ថ្ងៃ​ទី ២១ វិច្ឆិកា នៅ​ចំណុច​<<​អូរ​មី​អូន​>> ស្ថិត​ក្នុងភូមិ​អូរ​ជាំ​កណ្ដាល ឃី​កំពង់​ល្ពៅ ស្រុក​សំឡូត​។

ស្ថានភាព​សាកសព​ពាក់​អាវយឺត​ដៃខ្លី​ព​ណ័​ខ្មៅ តែ​របូត​ខោ​មួយ​ល្វែង​ក្រោម ទើ​ជំពាក់​នឹង​គល់ឈើ​នៅ​ក្នុង​អូរ​ក្រោយ​ទឹកសម្រក ដែល​នាំ​ឲ្យ​អ្នក​ភូមិ​មើលឃើញ​យ៉ាង​ច្បាស់​ក្រឡែត​។ សាកសព​មាន​ស្ថានភាព​ហើម​ស្អុយ ដែល​គេ​អាច​សន្និដ្ឋាន​បាន​ថា សាកសព​បុរស​នោះ ទំនង​ត្រូវ​គេ​សម្លាប់​រួច​ដឹក​យក​ទៅ​បោះ​ចូល​ក្នុង​អូរ​នោះ​យ៉ាងតិច​ក៏​៣​ទៅ​៤​ថ្ងៃមុន​ដែរ​។

ក្រោយ​អ្នក​ភូមិ ប្រទះ​ឃើញ​សាកសព​នេះ​ដំបូង កាលពី​ថ្ងៃ​ទី ២១ វិច្ឆិកា អ​ឌិ​ការ​ស្រុក​សំឡូត លោក​ម៉ែ​ន រី​ម បាន​ផ្ដល់​ព័ត៌មាន​បឋម​ថា សាកសព​មាន​សភាព​ហើម​ស្អុយ ហើយ​ករណី​នេះ ទំនង​កើតឡើង​នា​ប៉ុន្មាន​ថ្ងៃមុន​។ សាកសព​អាច​ត្រូវ​ក្រុម​ជនសង្ស័យ​ដឹក​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកអូរ​ខាងលើ ខណ​:​ទឹកអូរ​នៅ​តំបន់​នោះ​កំពុង​ហក់​ឡើង​ខ្លាំង លុះ​ទឹក​ស្រក​ក៏​ប្រះ​ឃើញ​សាកសព ជំពាក់​ទើ​លើ​គល់ឈើ​ទាំង​ននលគក​តែ​ម្ដង​។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ដោយសារ​សាកសព មិន​ទាន់​ស្គាល់​អត្តសញ្ញាណ និង អាច​ជា​ជនបរទេស​ផង លោកស្នងការ​ខេត្ត តំណាង​អយ្យការ ដែល​ទង​មានការ​ឯកភាព​ពី​នាយកដ្ឋាន​ពាក់ព័ន្ធ​ផង សម្រេច​ប្រគល់​សាកសព​ទៅ​ឲ្យ​មន្ត្រី​មូលដ្ឋាន​បញ្ចុះ លើ​ទីតាំង​ណាមួយ​ជា​បណ្ដា​អាសន្ន ដើម្បី​ធ្វើកា​រសើប​អង្កេត និង ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​មក​ទ​ទូល​យក​សព​ជន​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ