ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនបញ្ជូនអនុព័ន្ធយោធាចុះពិនិត្យស្ថានការណ៍ព្រំដែន និងប្ដេជ្ញាជំរុញ «កិច្ចព្រមព្រៀងបទឈប់បា.ញ់»

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជប៉ុន​បញ្ជូន​អនុព័ន្ធយោធា​ចុះ​ពិនិត្យ​ស្ថានការណ៍​ព្រំដែន ព្រម​ប្រកាស ប្ដេជ្ញា​ជំរុញ​អនុវត្ត «​កិច្ចព្រមព្រៀង​បទ​ឈប់​បា​.​ញ់​» ។ ការ​ចូលរួម​របស់​អនុព័ន្ធយោធា Hara ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង…

រាជធានី​ភ្នំពេញ ៖ ជប៉ុន​បញ្ជូន​អនុព័ន្ធយោធា​ចុះ​ពិនិត្យ​ស្ថានការណ៍​ព្រំដែន ព្រម​ប្រកាស ប្ដេជ្ញា​ជំរុញ​អនុវត្ត «​កិច្ចព្រមព្រៀង​បទ​ឈប់​បា​.​ញ់​» ។

ការ​ចូលរួម​របស់​អនុព័ន្ធយោធា Hara ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ទាក់ទង​នឹង​ស្ថានការណ៍​ព្រំដែន ។ នេះ​បើ​យោង​តាម​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២២-២៣ ខែវិច្ឆិកា លោក​វរសេនីយ៍ឯក HARA Takashi ជាទី​ប្រឹក្សា និង​អនុព័ន្ធយោធា បាន​ចូលរួម​សកម្មភាព​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ទាក់ទង​នឹង​ស្ថានការណ៍​ព្រំដែន ដែល​រៀបចំ​ដោយ​ក្រសួងការពារជាតិ ក្នុង​ឋានៈ​ជា​សមាជិក​នៃ​ក្រុម​អនុព័ន្ធយោធា​បរទេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​(MACPP) ដើម្បី​ទទួល​បាន​សេចក្តី​សង្ខេប​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ចុង​ក្រោយបង្អស់ ។

ជប៉ុន សូម​សម្តែង​ការ​គោរព​ចំពោះ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដែល​ដឹកនាំ​ដោយ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ ជប៉ុន​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ការ​អនុវត្ត​យ៉ាង​ប្រាកដប្រជា​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បា​.​ញ់ និង​បន្ថយ​ភាព​តានតឹង ដោយ​សហការ​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ