ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផលខ្មែរសុទ្ធ១០០% ពីកសិករក្នុងស្រុក កំពុងដាក់លក់នៅផ្សារផលិតផលខ្មែរ

6 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផលិតផល​ខ្មែរ​ក្នុងស្រុក បន្លែ​សុវត្ថិភាព ផ្លែ​ឈើ សាច់សត្វ អង្ករ អាហារ​កែ​ច្នៃ​នានា បាន និង​កំពុង​ដាក់​លក់…

ខេត្តសៀមរាប ៖ ផលិតផល​ខ្មែរ​ក្នុងស្រុក បន្លែ​សុវត្ថិភាព ផ្លែ​ឈើ សាច់សត្វ អង្ករ អាហារ​កែ​ច្នៃ​នានា បាន និង​កំពុង​ដាក់​លក់ នៅ​ផ្សារ​ផលិតផល​ខ្មែរ​ខេត្តសៀមរាប ។ នេះ​បើ​យោង​តាម​ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​នា​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ផ្សារ​ផលិតផល​ខ្មែរ ខេត្តសៀមរាប បាន និង​កំពុង​ដំណើរការ​លក់​កសិផល ផលិតផល​ខ្មែរ ដែល​បាន​ដាំ​ដុះ និង​កែ​ឆ្នៃ​ដោយ​កសិករ និង​ផលិតករ​ខ្មែរ នៅ​ខេត្តសៀមរាប នៅ​រៀងរាល់ថ្ងៃ​សៅរ៍​-​អាទិត្យ ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​១២​ថ្ងៃត្រង់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប នៅ​សួនច្បារ​ហាត់ប្រាណ ជិត​មាត់​ស្ទឹង​សៀមរាប ក្បែរ​សួន​ព្រះរាជ​ដំណាក់ ឬ​ស្វែងរក​តាម​តំណ​ភ្ជាប់ ៖

សូម​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ និង​ការ​គាំទ្រ​របស់​ក្រសួងពាណិជ្ជកម្ម និង​ការ​សម្របសម្រួល​ផ្តល់​ទីតាំង​របស់​រដ្ឋបាល​ខេត្ត មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ក្រោម​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) នៃ​ក្រសួងពាណិជ្ជកម្ម បាន​រៀបចំ និង​ដាក់​ឲ្យ​ដំណើរការ​ផ្សារ​លក់​ផលិតផល​ខ្មែរ ចាប់តាំងពី​ឆ្នាំ​២០១៩ រហូត​មក​ដល់​បច្ចុប្បន្ន ។

ផ្សារ​ផលិតផល​ខ្មែរ​នេះ មាន​គោលបំណង​ផ្ដល់​ឱកាស​ទីផ្សារ​បន្ថែម​ដល់​កសិករ ផលិតករ​អាជីវករ​ខ្នាត​តូច ជា​តំណាង​ពី​ក្រុម​កសិករ​ផលិត និង​ជា​កា​រត​ភ្ជាប់​ទំនាក់ទំនង​ទីផ្សារ​ឱ្យ​កាន់តែ​ប្រសើរ​ដល់​ក្រុម​ផលិត​ដែល​អាច​រក​ប្រាក់​ចំណូល និង​លើកកម្ពស់​ជីវភាព​រស់នៅ​ពួក​គេ ។

ការ​ចូលរួម​លើកកម្ពស់ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ ជា​ការ​រួមចំណែក​បង្កើន​ផលិតភាព​ផលិតផល​ក្នុងស្រុក បង្កើន​ប្រាក់​ចំណូល និង​លើក​ស្ទួយ​ជីវភាព​ប្រជាជន និង​ជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ សូម​ចូលរួម​គាំទ្រ​ផ្សារ​ផ​លិ​ផល​ខ្មែរ ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ និង​ផលិតករ​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ