ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យម្នាក់ស្កាត់​​ពី​ភ្នំពេញ មក​គា.ស់​ឃ្លាំងទំនិញ​មួយកន្លែង ត្រូវអស់លក្ខណ៍

43 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ច្បារមន​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ស្កាត់​តាំងពី​ភ្នំពេញ​មក​ធ្វើ​សកម្មភាព​លួច​គាស់​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង​ប៉ុនប៉ង​លួច​សម្ភារៈ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​គាស់​ឃ្លាំង​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ក្នុង​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង​បាន​ធ្វើ​ឡើង កាល​ម៉ោង​១​និង​៤០​នាទី​រសៀល ថៃ្ង​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៥…

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ច្បារមន​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ស្កាត់​តាំងពី​ភ្នំពេញ​មក​ធ្វើ​សកម្មភាព​លួច​គាស់​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង​ប៉ុនប៉ង​លួច​សម្ភារៈ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​គាស់​ឃ្លាំង​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ក្នុង​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង​បាន​ធ្វើ​ឡើង កាល​ម៉ោង​១​និង​៤០​នាទី​រសៀល ថៃ្ង​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ចំណុច​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ឃៀង សុ​ខុន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​អាសយដ្ឋាន​មិន​អចិន្ដ្រៃយ៍​ស្នាក់​នៅ​បន្ទប់​ជួល ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គក រាជធានី​ភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពីលោក​វរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការ​នគរបាល​ក្រុង​ច្បា​រម​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​វ័យ​ចំណាស់​ខាងលើ​គឺ មាន​ប្រជាពលរដ្ឋ​រាយការណ៍​តាម​ប្រព័ន្ធ​ទូរស័ព្ទ និង​បាន​រាយការណ៍​មក​លេខ​ទាន់​ហេតុការណ៍ Hotline នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថៃ្ង​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ចំណុច​ឃ្លាំង​ស្តុក​ទំនិញ ស្ថិត​នៅ​ក្នុងភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ថា​មាន​ករណី​ប៉ុន​ប៉ុង​លួច​ទ្រព្យសម្បត្ដិ​ដោយ​មាន​ក្រុម​ចោរ​ប្រដាប់​ដោយ​សម្ភារ​មួយ​ចំនួន បាន​ធ្វេ​ី​សកម្មភាព​ជា​ច្រើន​លើ​ក​និង​កំពុង​តែ​ប្រព្រឹត្ដ​។​

ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍​ភ្លាម និង ដោយ​បានការ​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កំលាំង​នគរបាល​នៃ​អធិការ​នគរបាល​ក្រុង​ច្បារមន បាន​ធ្វេ​ី​ការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​បាន​មុខសញ្ញា​ចោរលួច​ដ៏​សកម្ម​ម្នាក់ រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ក្នុង​នោះ​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ទី​១~​កន្ត្រៃ កាត់​ដែក​ចំនួន ១ ទី​២~​ទល់​នឺ​វុ​ី​ស​១ ទី​៣~​ឧបករណ៍​កាច់​សោ​រក ម៉ូតូ​ចំនួន​០៣​គ្រាប់ ទី​៤~ កន្ត្រៃ​តូច​១ ទី​៥~​ម៉ា​ឡេ​ត ចំនួន ១ ទី​៦~ ដែក​ដាប់ ចំនួន​១ និង​ទី​៧~​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​សោ​ម៉ូតូ​១​ផង​ដែរ

លោក​អធិការ​នគរបាល​ក្រុង​ច្បារមន​បាន​បន្ត​ទៀត​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យកំលាំង​​បាន​ដឹក​បញ្ជូន​មក​អធិការដ្ឋាន​ធ្វេ​ី​ការ​សាកសួរ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ