ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំអំណោយសម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូនពលរដ្ឋជិត៣០០​គ្រួសារ នៅ​ខណ្ឌ​កំ​បូល ​ដែល​មាន​សមាជិក​កងទ័ព​កំពុង​ឈរជើង​ព្រំដែនកម្ពុជា-ថៃ

1 ខែ មុន

រាជធានីភ្នំពេញ ​៖ ​នា​ព្រឹក​ថ្ងៃ​សៅរ៍ ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក ម៉ប់ សា​រិ​ន ប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ​៖ ​នា​ព្រឹក​ថ្ងៃ​សៅរ៍ ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក ម៉ប់ សា​រិ​ន ប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ដែល​ជា​ខណ្ឌ​ទី​១៤ មាន​ប្រជាពលរដ្ឋ​ចំនួន​២៨៧ គ្រួសារ​ និង​មាន​សមាជិក​ធ្វើ​កងទ័ព​កំពុង​ឈរជើង​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ​ជាមួយ​កងកម្លាំង​ឈ្លានពាន​ប្រទេស​ថៃ សរុប ​ចំនួន ២៩៦​នាក់ ។

លោក ​ម៉ប់ សា​រិ​ន បាន​បញ្ជាក់​ថា ស​ម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​និង​លោក​ជំទាវ​បណ្ឌិត​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ ជីវភាព​រស់នៅ​របស់​កងទ័ព ​និង​គ្រួសារ​កងទ័ព​នៅ​សមរភូមិ​មុខ​ក្នុង​ការ​លះបង់​ ដើម្បី​ការពារ​បូរណៈភាព​ទឹកដី​ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ប្រធាន​គណៈ​ប្រចាំការ​បាន​នាំ​យក​នូវ​អំណោយ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត តាម​រយៈលោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ យក​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​តាម​ចំនួន​សមាជិកគ្រួសារ​ ដែល​បាន​ចូល​ធ្វើ​កងទ័ព​ក្នុង​ម្នាក់​ៗ​ថវិកា ៤០​ម៉ឺន​រៀល អង្ករ ៥០​គីឡូក្រាម និង​មី ២​កេស ។

គួរ​បញ្ជាក់​ដែរ​ថា​ ​ជា​បន្តបន្ទាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក ម៉ប់ សា​រិ​ន ប្រធាន​គណៈ​ប្រចាំការ​គណបក្ស​កម្ពុជា​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ ដែល​ជា​ខណ្ឌ​ទី​១៣ មាន​ចំនួន ៧៤​គ្រួសារ ដែល​មាន​សមាជិក​ធ្វើ​កងទ័ព​កំពុង​ឈរជើង​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ​ជាមួយ​កងកម្លាំង​ឈ្លានពាន​ប្រទេស​ថៃ សរុប​ចំនួន ៧៦​នាក់ ។

កាល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​ លោក ម៉ប់ សា​រិ​ន ប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឃួ​ង ស្រេង គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​ខណ្ឌ​ទី​១២ មាន​ចំនួន ១៣១​គ្រួសារ ដែល​មាន​សមាជិក​ធ្វើ​កងទ័ព​កំពុង​ឈរជើង​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ​ ជាមួយ​កងកម្លាំង​ឈ្លានពាន​ប្រទេស​ថៃ សរុប​ចំនួន ១៣៨​នាក់ ​។

កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក ម៉ប់ សា​រិ​ន ប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ខណ្ឌដង្កោ ដែល​ជា​ខណ្ឌ​ទី​១១ មាន​ចំនួន ៦២​គ្រួសារ ដែល​មាន​សមាជិក​ធ្វើ​កងទ័ព​កំពុង​ឈរជើង​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ​ជាមួយ​កងកម្លាំង​ឈ្លានពាន​ប្រទេស​ថៃ សរុប​ចំនួន ៦៨​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ