សូមចូលរួមរំលែកទុក្ខ ! កុមារ ២នាក់ នៅកំពង់ធំ បាត់បង់ជីវិតដោយសារផ្ទុះគ្រា.ប់សំណល់សង្គ្រាម
ខេត្តកំពង់ធំ ៖ លោក ហេង រតនា បានសម្តែងនូវការរន្ធត់ និងសោកស្តាយយ៉ាងខ្លាំង ចំពោះករណីផ្ទុះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបង្កឱ្យកុមារ ២នាក់…
ខេត្តកំពង់ធំ ៖ លោក ហេង រតនា បានសម្តែងនូវការរន្ធត់ និងសោកស្តាយយ៉ាងខ្លាំង ចំពោះករណីផ្ទុះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបង្កឱ្យកុមារ ២នាក់…
ខេត្តកំពង់ធំ ៖ លោក ហេង រតនា បានសម្តែងនូវការរន្ធត់ និងសោកស្តាយយ៉ាងខ្លាំង ចំពោះករណីផ្ទុះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបង្កឱ្យកុមារ ២នាក់ បានបាត់បង់ជីវិត កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជាក់ស្តែងបើយោងតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនាថ្ងៃទី១៥ ខែមីនានេះថា ៖ ខ្ញុំពិតជារន្ធត់ និងសោកស្តាយណាស់ដែលកុមារចំនួន២នាក់ បានបាត់បង់ជីវិតដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាលពីល្ងាចនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ! ។
ការផ្ទុះគ្រាប់ប្រភេទ M79 (M381) សំណល់យុទ្ធភណ្ឌសង្គ្រាមនេះ បណ្តាលឱ្យកុមារា អាយុ០៨ឆ្នាំម្នាក់ និងកុមារីអាយុ១៤ឆ្នាំម្នាក់រងរបួសរហូតដល់ស្លា.ប់។ នេះជាទុក្ខសោកនាដកម្មដោយសារសំណល់គ្រាប់មិនទាន់ផ្ទុះនៃសង្គ្រាម វាអាចមានអាយុកាលជាង៣០-៤០ឆ្នាំទៅហើយ ប៉ុន្តែនៅតែបន្តបំផ្លិចបំផ្លាញ និងបង្ករងគ្រោះដល់មនុស្សជំនាន់ក្រោយៗទៀត។ សូមបួងសួងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយពាំនាំវិញ្ញាណខន្តកុមារទាំង២បានទៅកាន់ឋានសុគតិភពកុំឃ្លៀងឃ្លាតឡើយ!។



ចែករំលែកព័តមាននេះ