ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​បណ្តេញ​ជនជាតិ​ចិន​១៦៤​នាក់​(​ពាក់ព័ន្ធ Scam Online) តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង ខេត្ត​ព្រះ​សីហ​នុ

7 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ នៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ទទួល​បានការ​ណែនាំ​ពី​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ នៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ទទួល​បានការ​ណែនាំ​ពី​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ លោក​ឧត្តមសេនីយ៍ឯក យូ សា​រុំ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​អគ្គ​ទីប្រឹក្សា អម​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា និង​ក្រុមការងារ​ពាក់ព័ន្ធ នឹង​ការ​រៀបចំ​ផែនការ​ក្នុង​ការ​បណ្តេញ​ជនជាតិ​ចិន ចំនួន ១៦៤​នាក់ នៅ​ថ្ងៃស្អែក​នេះ ទី​១៥ ខែមីនា ឆ្នាំ​២០២៦ តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា លោក​ឧត្តមសេនីយ៍ឯក យូ​សា​រុំ ក៏​បាន​សួរសុខទុក្ខ​កម្លាំង​ប្រចាំការ​នៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះ​សីហ​នុ និង​ប្រជុំ​ណែនាំ​អំពី​ការងារ​ជំនាញ និង​បទ​ពិសោធន៍​មួយ​ចំនួន សម្រាប់​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ ជា​ពិសេស​ការងារ​គ្រប់គ្រង​ទៅ​លើ​ជនបរទេស ដែល​បាន​បង្ក្រាប​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) និង​បាន​ចុះ​ត្រួតពិនិត្យ​ការ​រៀបចំ​សុវត្ថិភាព តាម​បន្ទប់ នៃ​អគារ​ស្នាក់​នៅ​របស់​ជនបរទេស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ