ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាម៉េរិកប្ដេជ្ញាក្ដោបក្ដាប់ច្រកសមុទ្រហូម៉ូស ខណៈអះអាងថាបានកម្ទេចមីស៊ីលអ៊ីរ៉ង់ជិតអស់ពីឃ្លាំង

3 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភីត ហេសហ្សេត ​បានប្រកាសយ៉ាងដាច់អហង្ការកាលពីថ្ងៃសុក្រថា សហរដ្ឋអាម៉េរិកនឹងមិនអនុញ្ញាតឱ្យការដឹកជញ្ជូនតាមច្រកសមុទ្រហូម៉ូស ស្ថិតក្រោមការគំរាមកំហែង ឬការគ្រប់គ្រងរបស់អ៊ីរ៉ង់ឡើយ។ នេះបើយោងតាមសារព័ត៌មាន…

ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភីត ហេសហ្សេត ​បានប្រកាសយ៉ាងដាច់អហង្ការកាលពីថ្ងៃសុក្រថា សហរដ្ឋអាម៉េរិកនឹងមិនអនុញ្ញាតឱ្យការដឹកជញ្ជូនតាមច្រកសមុទ្រហូម៉ូស ស្ថិតក្រោមការគំរាមកំហែង ឬការគ្រប់គ្រងរបស់អ៊ីរ៉ង់ឡើយ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី១៤ ខែមីនានេះ។

លោករដ្ឋមន្ត្រីការពារជាតិអាម៉េរិករូបនេះ បានអះអាងថា ប្រតិបត្តិការរួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល បានវាយប្រហារចំគោលដៅសត្រូវជាង ១៥,០០០ កន្លែង ដែលធ្វើឱ្យចំនួនមីស៊ីលរបស់អ៊ីរ៉ង់ធ្លាក់ចុះ ៩០% និងដ្រូនធ្លាក់ចុះ ៩៥%។ ទន្ទឹមនឹងនេះ លោកក៏បានទទួលស្គាល់ពីការបើកការស៊ើបអង្កេតលើករណីមីស៊ីល​របស់អាម៉េរិក បាញ់ចំសាលាបឋមសិក្សាមួយក្នុងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់កុមារ និងមនុស្សស្លូតត្រង់ជាង ១៦០ នាក់ផងដែរ។

​ច្រកសមុទ្រហូម៉ូសគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ពិភពលោក ដែលដឹកជញ្ជូនប្រេងឆៅប្រហែល ២៥% នៃពាណិជ្ជកម្មសកល។ ការដែលអាម៉េរិកប្រកាសមិនឱ្យមានការតវ៉ាលើច្រកសមុទ្រនេះ កើតឡើងក្នុងកាលៈទេសៈដែលសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងឆេះសន្ធោសន្ធៅខ្លាំងបំផុត ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ។ ទោះបីជាអាម៉េរិកអះអាងពីជ័យជម្នះលើសមរភូមិបច្ចេកទេស ប៉ុន្តែការស្លាប់របស់សិស្សសាលារាប់រយនាក់​កំពុងក្លាយជាសម្ពាធសីលធម៌ និងការរិះគន់យ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិចំពោះយុទ្ធនាការយោធាមួយនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ